សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យ TYDA នាំយកអំណោយជាថវិកាជូនលោកយាយអាយុ ៧១ឆ្នាំ មានជំងឺធ្ងន់ធ្ងរ នៅខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ អ៊ំស្រីឈ្មោះ យ៉ាន ស្រ៊ី អាយុ ៧១ឆ្នាំ ដែលមានជំងឺធ្ងន់ធ្ងរ រស់នៅក្នុងភូមិពោធិ៍ស្វាយមីង ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
ដោយទឹកចិត្តមេត្តាសន្តោសប្រោសប្រណីពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទ្វេបានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) នាំយកអំណោយជាថវិកា ជូនដល់អ៊ំស្រី ដើម្បីជួយសម្រាលដល់ជីវភាពគ្រួសាររបស់អ៊ំដែលស្ថិតក្នុងស្ថានភាពកំពុងលំបាក។