អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រាប់ឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងចៀសចេញឱ្យឆ្ងាយ ខណៈឃ្លាំងផ្ទុកគ្រាប់ក្នុងទីបញ្ជាការយោធភូមិភាគទី៣ ស្ថិតក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន កំពុងរងការឆាបឆេះខ្លាំង
ភ្នំពេញ ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងចៀសចេញឱ្យឆ្ងាយ ខណៈដែលឃ្លាំងផ្ទុកគ្រាប់ក្នុងទីបញ្ជាការយោធភូមិភាគទី៣ ដែលស្ថិតក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កំពុងរងការឆាបឆេះខ្លាំង។ ករណីនេះ បានកើតឡើងនៅម៉ោងប្រមាណ២និង៣០នាទីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ខណៈមានគ្រាប់ធុនតូច និងធុនធំ កំពុងផ្ទុះបន្តបន្ទាប់។
យោងតាមការឱ្យដឹងពីសមត្ថកិច្ចនៅកន្លែងកើតហេតុថា នៅជុំវិញបរិវេណនៃទីបញ្ជាការយោធភូមិភាគទី៣ ត្រូវបានហាមឃាត់ការចរាចរណ៍ចេញ-ចូល ប្រជាពលរដ្ឋរស់នៅជុំវិញនោះ ត្រូវបានជម្លៀសចេញក្នុងហេតុការណ៍នេះ មានអ្នកស្លាប់ (អ្នកលើកគ្រាប់ប្រមាណ១៥នាក់) បានបាត់បង់ជីវិតទាំងស្រុង រីឯអ្នកនៅជុំវិញនោះដែលរងរបួសជាច្រើននាក់កំពុងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យផងដែរ ៕