ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត អញ្ជើញប្រកាសសមាភាពប្រធាន អនុប្រធាន ក្រុមការងារចុះមូលដ្ឋានស្រុកបាទី និងបើកវេទិកាសាធារណៈផ្ទៃក្នុងនៅស្រុកបាទី
ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញប្រកាសសមាសភាព ប្រធាន អនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋាន ស្រុក ឃុំ ភូមិ និងបើកវេទិការសធារណៈផ្ទៃក្នុង នៅស្រុកបាទី។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការរងនគរបាលខេត្ត លោក អភិបាល លោក លោកស្រី អភិបាលរងស្រុក មន្រ្តីរាជការចំណុះរដ្ឋបាលស្រុក លោកមេឃុំ មេប៉ុស្ដិ៍រដ្ឋបាលឃុំ និងមេភូមិចូលរួមយ៉ាងច្រើនកុះករផងដែរ ៕