**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធខួបអនុស្សាវរីយ៏លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្ដមួយ»

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៏លើកទី ១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្ដមួយ»។

ពិធីនេះប្រារព្ធធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ អង្គភាពស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោក លោកស្រី អគ្គនាយក នាយក ឬតំណាងរោងចក្រ សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិត ចំនួនជាង ៧០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងថា ខេត្តកំពង់ចាម មានរោងចក្រ សហគ្រាស គ្រឹះស្ថានសរុប ៥១៤សហគ្រាស កម្មករនិយោជិតសរុប ៤១,៥០៩នាក់ ស្រី ២៩,៤៧៧នាក់ ក្នុងនោះ ឧស្សាហកម្មវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងមានចំនួន ២១កន្លែង កម្មករ និយោជិត ចំនួន ២៥,៨៨៨នាក់ ស្រី ២៣,០៣៣នាក់ ក្នុងនោះដែរ កម្មករនិយោជិតវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ម្នាក់ៗ ទទួលបានប្រាក់ចំណូលជាមធ្យម ២៥០ដុល្លារអាមេរិក និងវិស័យផ្សេងៗ ទទួលបានប្រាក់ចំណូលជាមធ្យម ២៣០ដុល្លារអាមេរិក បើគិតប្រាក់ឈ្នួលរបស់កម្មករនិយោជិត ជាមធ្យមប្រចាំឆ្នាំវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗ ប្រមាណជា ១២០លានដុល្លារអាមេរិក បានរួមចំណែកបង្កើនចំណូលរបស់ប្រជាជនខេត្តកំពង់ចាមប្រចាំឆ្នាំ (GDP) ក្នុងម្នាក់ៗ ចំនួន ១,៦៩៣ដុល្លារអាមេរិក។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវដល់ លោក លោកស្រីអគ្គនាយក នាយក ឬម្ចាស់ រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ចូលរួមអនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាលឱ្យអស់លទ្ធភាព ដែលអាចធ្វើទៅបាន ជាពិសេស ផលិត បដាពាក្យស្លោក តាមខ្លឹមសារ សារាចរណែនាំ និងជ្រើសរើសទីតាំងសំខាន់ៗ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ចងឱ្យបានត្រឹមត្រូវ ព្រមទាំងចូលរួមផ្សព្វផ្សាយសាលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដើម្បីរួមចំណែកបង្កើតភាពសុខដុមរមនា រវាងនិយោជក និងកម្មករនិយោជិត ៕

អត្ថបទដែលជាប់ទាក់ទង