សម្តេចធិបតី៖ វិស័យេកជន ជួយជំរុញសេដ្ឋកិច្ចជូនប្រជាពលរដ្ឋតាមរយៈផ្ដល់ប្រាក់ខែ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាខ្មែរប្រមាណ ៥,១៨៧នាក់ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា វិស័យេកជន ជួយជំរុញសេដ្ឋកិច្ចជូនប្រជាពលរដ្ឋតាមរយៈផ្ដល់ប្រាក់ខែ។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព ចំនួន២លើករួចមកហើយ លើកទី១ធ្វើឡើងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ និងលើកទី២ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។
ការរៀបចំពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ១ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្មករ និយោជិត ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ៕