**ឯកឧត្តម ស៊ុំ សំណាង នាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនសាលាបឋមសិក្សាពងទឹក ស្ថិតនៅភូមិពងទឹក ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចុះទស្សនកិច្ចពិនិត្យការប្រមូលផលត្រីប្រហុកនៅដាយត្រី នៅស្រុកពញាឮ ខេត្តកណ្តាល**ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ លើវិញ្ញាសាសរសេរលើកទី២ នឹងប្រព្រឹត្តទៅនាថ្ងៃទី១១ មករា នៅសាលាភូមិន្ទរដ្ឋបាល**គណៈកម្មការប្រឡងប្រជែង ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធលទ្ធផលការប្រឡងប្រជែង សម្រាប់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ**មេដឹកនាំក្រុមឧក្រិដ្ឋកម្មជនជាតិជប៉ុនម្នាក់ ត្រូវបានអាជ្ញាធរអាម៉េរិកចោទប្រកាន់ ពីបទជួញដូរសារធាតុនុយក្លេអ៊ែរពីមីយ៉ាន់ម៉ា**លោក Zelensky ថាអំពើពុករលួយ និង ការបញ្ចុះបញ្ចូលសាជីវកម្ម របស់អាមេរិក គួរតែត្រូវបានស្តីបន្ទោស ចំពោះបញ្ហានៅអ៊ុយក្រែន**លោក Trump ថាប្រទេសដែលជាសមាជិក ណាតូ គួរតែចាប់ផ្តើមចំណាយ យ៉ាងហោចណាស់៥ភាគរយ នៃផលិតផលក្នុងស្រុក លើវិស័យការពារជាតិ**មេធាវីរបស់ លោក Yoon Suk Yeol បានបរិហារចំពោះកិច្ចខិតខំប្រឹង ប្រែងដើម្បីឃុំខ្លួនលោក Yoon ជុំវិញការដាក់ច្បាប់ អាជ្ញាសឹករយៈពេលខ្លី**Elon Musk ជួយលោក Trump ឱ្យឈ្នះការបោះឆ្នោតឡើងវិញ ពេលនេះលោកកំពុងឆ្ពោះទៅអឺរ៉ុប ដោយគាំទ្របក្សស្តាំនិយមជ្រុលរបស់អាល្លឺម៉ង់**រដ្ឋមន្ត្រីការបរទេសបារាំង ជំរុញឱ្យស្ថាប័នប្រតិបត្តិ EU ប្រើប្រាស់ច្បាប់ដែលមានស្រាប់ ដើម្បីបង្ក្រាបការជ្រៀតជ្រែកពីខាងក្រៅ**ទូតរុស្ស៊ី ប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN ថា សកម្មភាពខុសច្បាប់ របស់អ៊ីស្រាអែល នៅស៊ីរី កំពុងបង្កការគំរាមកំហែង ដល់អនាគតរបស់ប្រទេសនោះ**នាយករដ្ឋមន្រ្តី Robert Fico ទទួលបានការធានាផ្គត់ផ្គង់ឧស្ម័ន សម្រាប់ប្រទេសស្លូវ៉ាគី អំឡុងពេលជួបប្រធានាធិបតី ពូទីន នៅមូស្គូ​**សភាលីបង់ កំពុងសម្លឹងរកការជ្រើសរើសឱ្យប្រមុខកងទ័ព លោក Joseph Aoun ក្លាយជាប្រធានាធិបតីរបស់ប្រទេស**ក្រុមប្រឹក្សារាជធានីភ្នំពេញ៖ ក្រោយបុណ្យធំៗចប់ យើងឃើញថា ទីក្រុងមានភាពស្អាត បរិស្ថានល្អ លែងមានសំរាមតាមផ្លូវ និងទីសាធារណៈទៀតហើយ**អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ត្រីជលផល បង្ក្រាបឲ្យបានទាំងវត្ថុតាង និងជនសង្ស័យ**អវកាសយានិក Shenzhou-18 ជួបជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីត្រឡប់មកពីអវកាស**ប្រមុខការទូតអាមេរិក៖ ការកាន់កាប់ Greenland នឹងមិនកើតឡើងទេ**បណ្តាប្រទេសអ៊ឺរ៉ុបឆ្លើយតបទៅនឹងការកត់សម្គាល់របស់លោក Trump លើ Greenland ដោយសង្កត់ធ្ងន់លើការគោរពអធិបតេយ្យភាព**ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពីវឌ្ឍនភាពនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (PIU-CASDP)**គណបក្ស​ប្រឆាំង​របស់​កូរ៉េ​ខាង​ត្បូង​ដាក់​ពង្រាង​ច្បាប់​នៃ​ការ​ស៊ើប​អង្កេត​ពិសេស​របស់​លោក​ប្រធានាធិបតី Yoon Suk-yeol

សម្តេចធិបតី៖ តាមច្បាប់ការជីកព្រែកហ្វូណន-តេជោ មិនតម្រូវឱ្យកម្ពុជាសុំច្បាប់ប្រទេសណានោះឡើយ គឺគ្រាន់តែជូនព័ត៌មានទៅគណៈកម្មការទន្លេមេគង្គប៉ុណ្ណោះ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា តាមច្បាប់ការជីកព្រែកហ្វូណន-តេជោ មិនតម្រូវឱ្យកម្ពុជាសុំច្បាប់ប្រទេសណានោះឡើយ គឺគ្រាន់តែជូនព័ត៌មានទៅគណៈកម្មការទន្លេមេគង្គប៉ុណ្ណោះ។ ព្រែកជីកនេះកម្ពុជា ត្រូវតែសាងសង់ ដើម្បីតម្កល់ផលប្រយោជន៍ជាតិជាធំ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាខ្មែរប្រមាណ ៥,១៨៧នាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា សម្តេចនឹងបន្តបេសកកម្មរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ធ្វើឱ្យព្រែកជីកហ្វូណន-តេជោ ចេញជារូបរាង។ ហើយការធ្វើព្រែកជីកហ្វូណន-តេជោ គឺជាការទទួលខុសត្រូវជាប្រវត្តិសាស្ត្រសម្រាប់ការដឹកនាំ ដូច្នេះមានការសិក្សាច្បាស់លាស់ណាស់ពីផលប៉ះពាល់។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជា អនុវត្តច្បាប់ហើយ គណៈកម្មការទន្លេមេគង្គ ឆ្នាំ១៩៩៥ កិច្ចព្រមព្រៀងមេគង្គ ឆ្នាំ១៩៩៥ អត់មានមានតម្រូវឱ្យទេ ជាពិសេសធ្វើនៅដៃទន្លេ ប្រទេសខ្លះគាត់ធ្វើវារីអគ្គិសនីនៅដៃទន្លេ ៥ ឬ៦ ឯណ្ណោះ អត់មានកាតព្វកិច្ចត្រូវរាយការណ៍ទេ តែកម្ពុជា បានផ្តល់ព័ត៌មាននេះទៅគណៈកម្មការមេគង្គ ដោយទទួលខុសត្រូវ។

ពាក់ព័ន្ធនឹងអ្នកជំនាញបរទេសខ្លះវាយប្រហារថាគម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជា ទឹកសាបហូរចូលសមុទ្រអស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មិនចាំបាច់តែព្រែកជីកថ្មីរបស់កម្ពុជានោះទេ គ្រាន់តែទន្លេមេគ្គ និងទន្លេបាសាក់ ក្នុងមួយវិនាទីនាំទឹកសាបចូលសមុទ្ររាប់លានគីប ជារៀងរាល់ថ្ងៃ ប៉ុន្តែ ហេតុអ្វីហូរមិនអស់? ខណៈទឹកដែលអាចហូរចូលសមុទ្រតាមរយៈគម្រោងព្រែកជីកហ្វូណនតេជោ ត្រឹមតែ ០.០៨ភាគរយ នៃទឹកស្លាបដែលហូរសមុទ្រតាមរយៈទន្លេទាំងពីរប៉ុណ្ណោះ ដោយសារតែគម្រោងព្រែកជីកហ្វូណនតេជោ ព្រោះមានទ្វារទឹកដើម្បីការពារ។

បន្ថែមមពីនេះ សម្តចធិបតី ហ៊ុន​ ម៉ាណែត បានឱ្យដឹងថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងនាំទឹកសាបហូរចូលទៅតាមប្រព័ន្ធស្រោចស្រពនានា សម្រាប់បម្រើឱ្យវិស័យកសិកម្ម និងដឹកជញ្ជូនតាមផ្លូវទឹក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ហើយប្រទេសផ្សេងៗគេធ្វើព្រែកជីកស្រដៀងយើង គេធ្វើទំនប់ គេធ្វើវារីអគ្គិសនី គេធ្វើបានហេតុអី បានកម្ពុជា ជាប្រទេសពិសេសម្ល៉េះ ខ្ញុំថាពិសេសហើយកម្ពុជាអើយ អ៊ឹចឹងអ្នកណាចាប់អារម្មណ៍ជារឿងរបស់គេ តែកម្ពុជាតម្កល់ផលប្រយោជន៍ជាតិជាធំ ព្រែកជីកនេះត្រូវតែធ្វើដើម្បីផលប្រយោជន៍សេដ្ឋកិច្ច សង្គមកម្ពុជា។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយទុនប្រមាណ ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ ៕

អត្ថបទដែលជាប់ទាក់ទង