**លោក ហ្សេលេនស្គី ជួបលោក​ ចូ​ បៃដិន​ ពិភាក្សាពីការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោនចំពោះទីក្រុងកៀវ​**កាណាដា កំពុងរៀបចំផែនការដកហូតពន្ធគយ ប្រឆាំងនឹងផលិតផលអាមេរិក ប្រសិនបើលោក ត្រាំ ដកពន្ធគយ ២៥% លើទំនិញកាណាដា**កំណើនសេដ្ឋកិច្ចសកល ត្រូវបានព្យាករណ៍ថា នឹងនៅតែមានកម្រិត ២,៨% ក្នុងឆ្នាំ២០២៥**ស្វែងយល់ពីសាលាជាតិរដ្ឋបាលមូលដ្ឋានដែលមន្រ្តីមហាផ្ទៃថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធមិនគួរមើលរំលង!**ឯកឧត្ដម ហួត ហាក់ ទទួលស្វាគមន៍គណៈប្រតិភូ និងក្រុមការងារផលិតកម្ម Daubai Production មកថតភាពយន្តផ្សព្វផ្សាយទេសចរណ៍ពីកម្ពុជា**ក្រសួងការពារជាតិ ដាក់សំណើទៅសម្ដេចធិបតី សុំអនុញ្ញាតជ្រើសរើសពលទាហានថ្មី ២០០២នាក់ លើគម្រោងសេចក្ដីត្រូវការចាំបាច់ ៧.៨៧០នាក់ ដើម្បីបំពេញក្របខ័ណ្ឌកងឯកភាពចំណុះអគ្គបញ្ជាការ និងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ**ឃុំចំនួន២ ដែលជាឃុំចុងក្រោយ ក្នុងស្រុកអូរជ្រៅ ត្រូវបានប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ**ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ នាំយកបច្ច័យ នឹងទេយ្យទាន ទៅប្រគេនព្រះសង្ឃជាសមណសិស្សចំនួនជាង៥០០អង្គ/នាក់ នៅវត្តកំពង់ធំ**ប្រធានរដ្ឋសភាកម្ពុជា ផ្ញើលិខិតជូនប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ចូលរួមរំលែកទុក្ខចំពោះសោកនាដកម្ម ដោយគ្រោះធម្មជាតិរញ្ជួយដីនៅតំបន់ស្វយ័តស៊ីហ្សាង**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១១ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា**វិវាទពាក់ព័ន្ធនិងកិច្ចសន្យាជួលដី និងផ្ទះមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ២៨ឆ្នាំ**ភ្លើងឆេះព្រៃក្នុងទីក្រុង Los Angeles នៅតែបន្តរាលដាល បើទោះបីជាមានការខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពីសំណាក់អ្នកពន្លត់អគ្គីភ័យក៏ដោយ**ប្រធានគណៈកម្មការអឺរ៉ុប មិនទាន់បានទទួលការអញ្ជើញ ឱ្យចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក**ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល**ក្រសួងការងារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រុមអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំមិនមែនចង់បានទំនិញដែលផលិតក្នុងស្រុកប៉ុណ្ណោះទេ តែក៏ចង់បានផលិតផល ដែលផលិតដោយខ្មែរឱ្យកាន់តែច្រើន

ភ្នំពេញ៖ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង សម្តេចមិនមែនចង់ឃើញត្រឹមតែកម្ពុជាមានសមត្ថភាពផលិតទំនិញនៅក្នុងស្រុកប៉ុណ្ណោះ តែក៏ចង់ឱ្យផលិតផលទាំងនោះគឺផលិតចេញដោយកូនខ្មែរ សម្រាប់ផ្គត់ផ្គង់ស្រុក ក៏ដូចជានាំចេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សាជាង៥ពាន់នាក់ អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតី បានបញ្ជាក់ថា យើងមិនចង់ត្រឹមតែមានសមត្ថភាពផលិតអ្វីនៅក្នុងស្រុកខ្មែរនោះទេ តែត្រូវតែមានផលិតដោយកូនខ្មែរ នេះគឺជាកិច្ចការសំខាន់តទៅទៀត ដោយសារអី គឺខុសគ្នា មួយការផលិតនៅស្រុកខ្មែរអាចដោយសារក្រុមហ៊ុនបរទេស ប៉ុន្តែផលិតដោយសារកូនខ្មែរ មិនចាំបាច់តែនៅក្នុងស្រុកខ្មែរទេ។

ជាមួយគ្នានេះ សម្តេចធិបតី បានឱ្យដឹងផងដែរថា  ក្នុងពេលដែលសម្តេចបានទៅទស្សនកិច្ចនៅខ្ញុំឡាវកាលពីពេលថ្មីៗនេះ កត់សម្គាល់ឃើញថាសហគ្រាសរបស់កម្ពុជា ដែលមានប្រមាណ៣០នៅទីនោះ បានដឹកនាំប្រតិបត្តិការផលិតទំនិញដោយកូនខ្មែរ ដែលនេះគឺជាមោទនភាពមួយរបស់កម្ពុជា។

ទន្ទឹមគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានកត់សម្គាល់ឃើញធនធានមនុស្សរបស់កម្ពុជាក៏មានជំនាញកាន់តែប្រសើរឡើងផងដែរ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា គោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញនៅក្នុងអាណត្តិទី៧ ក៏ដូចជានៅក្នុងអាណត្តិមុនៗនេះ គឺបង្កើនផលិតភាព បង្កើតភាពម្ចាស់ការ និងសមត្ថភាពរបស់កូនខ្មែរក្នុងការផលិត ផលិតផល សម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុក។ ហើយទៅមុខទៀតកម្ពុជា នឹងកាន់តែអាចផលិតនូវសមិទ្ធផលទំនើប និងសំខាន់ៗធំៗ ជាងនេះទៅទៀត ៕

អត្ថបទដែលជាប់ទាក់ទង