ព្រះខ័នរាជស្វាយរៀង ក្លាយជាជើងឯកការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់ភ្នំពេញក្រោនក្នុងលទ្ធផល ១-០
ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ នាពហុកីឡដ្ឋានជាតិអូឡាំពិកកកម្ពុជា ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯក នៃព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល ២០២៣/២០២៤ បន្ទាប់ពីក្រុមនេះបានយកឈ្នះ ក្រុមបាលទាត់ភ្នំពេញក្រោនក្នុងលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។
ក្រុមបាលទាត់ភ្នំពេញក្រោនទទួលបានចំណាត់ថ្នាក់ ក្រុមជើងឯករង ខណៈក្រុមការពារតំណែងជើងឯកវិសាខា ទទួលបានចំណាត់ ថ្នាក់លេខ ៣ ចំពោះការប្រកួតជាមួយ ក្រុមបាល់ទាត់បឹងកេត ដោយក្រុមទាំង ២ បានបញ្ចប់ដោយលទ្ធផល ៩០នាទីស្មើគ្នា ០-០។ ឈានចូលដល់វគ្គបាល់ប៉េណាល់ ១១ ម៉ែត្រ កាត់សេចក្ដីវិសាខាបានទទួលបានជ័យជម្នះ ដោយលទ្ធផលបាល់ប៉េណាល់ទី ៤ទល់នឹង ៣ ។
កីឡាករ Marcus Warren Harber បានក្លាយជាវិរបុរស របស់ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ក្រោយពីកីឡាកររូបនេះ បានស៊ុតបំប៉ោងសំណាញ់ក្រុមបាល់ទាត់ភ្នំពេញក្រោន ក៏ជាគ្រាប់បាល់ជ័យជម្នះ របស់ព្រះខ័នរាជស្វាយរៀង ធ្វើបានសម្រេច នៅនាទីទី១០៩ នៃម៉ោងបន្ថែម ១៥ នាទី ២ ដង និងរក្សាលទ្ធផលនេះ ដល់ចប់ការប្រកួត៕