**ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនៅប្រាសាទអង្គរវត្ត ដែល​គ្រោង​ធ្វើឡើងនៅថ្ងៃទី១១-១២ ខែមេសានោះ ត្រូវបានលើកទៅធ្វើ​នៅ​ថ្ងៃទី​១៣-១៤ ខែមេសា ជំនួសវិញ។**ឯកឧត្តម តាំង ផេងរិទ្ធី ដឹកនាំក្រុមការងារប្រជុំជាមួយតំណាងទីភ្នាក់ងារជ្រើសរើសឯកជនដើម្បីតាមដានព័ត៌មានអំពីបងប្អូនពលករខ្មែររស់នៅប្រទេសថៃ បន្ទាប់ពីគ្រោះរញ្ជួយដី**រថយន្តដឹកជញ្ជូនយោធាបានមកដល់ហើយដើម្បីជួយគាំទ្រការដឹកជញ្ជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ពី​អាកាសយានដ្ឋាន​សុវណ្ណភូមិ​ទៅ​ទីក្រុង​បន្ទាប់​ពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក**វីរបុរសជើងបួនគឺជាកម្លាំងដ៏សំខាន់មួយផ្សេងទៀតក្នុងការស្វែងរកមនុស្សបាត់ខ្លួននៅក្នុងអគារដែលដួលរលំបន្ទាប់ពីការរញ្ជួយដីដ៏ធំមួយ!**មនុស្ស ១៤៤នាក់បានស្លាប់ និង ៧៣២នាក់រងរបួសនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រុិចទ័រ**នាយក​រដ្ឋមន្ត្រី​ថៃចុះ​ពិនិត្យ​តំបន់​ដែល​ការិយាល័យ​អគ្គសវនកម្ម​ដួល​រលំ ហើយបញ្ជា​ឲ្យ​សន្តិសុខ​តឹងរ៉ឹង​ខ្លាច​មាន​ការ​ដួល​រលំ​ម្តង​ទៀត​**ក្រសួងធនធានទឹក ជូនដំណឹង ស្តីពីបាតុភូតរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា បង់ក្លាដែស ឥណ្ឌា ឡាវ ថៃ វៀតណាម និងចិន ខណៈកម្ពុជា ក៏ទទួលរងនូវឥទ្ធិពលនេះដែរ តែក្នុងកម្រិតតិចតួចប៉ុណ្ណោះ**ក្រសួងបរិស្ថាន៖ រហូតមកទល់ពេលនេះ គុណភាពខ្យល់នៅកម្ពុជាមិនទាន់មាន ហានិភ័យដល់សុខភាពសាធារណជននៅឡើយ**នាយក​រដ្ឋមន្ត្រី​ថៃចុះ​ពិនិត្យ​មជ្ឈមណ្ឌល​បញ្ជា​ការ​រញ្ជួយ​ដី​ក្រុង​បាងកក បញ្ជា​វិស្វករ​ឱ្យ​ឈរ​នៅ​ក្នុង​ការ​ត្រួតពិនិត្យ​សំណង់​អគារ​ដែល​សម្រួល​ដល់​សាធារណជន​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ។**ប៉ូលិស​ចល័ត​​ប្រើ​ដ្រូន និង​ឆ្កែ K៩ ដើម្បី​ស្វែងរក​អ្នក​នៅ​រស់​នៅ​ក្រោម​អគារ​បាក់​រលំ ស្វែងរក​សញ្ញា​នៃ​ជីវិត**គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ធ្វើឲ្យប៉ះពាល់ដល់តំបន់ល្បីៗ ជាច្រើនរបស់ប្រទេសនេះ**និស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន (MEXT) ចំនួន ៣១រូប ទទួលអនុសាសន៍ផ្តាំផ្ញើល្អៗពី ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា មុនចេញដំណើរទៅបន្តការសិក្សា**រដ្ឋបាលខេត្តកំពង់ធំ នឹងបិទចរាចរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ តីរវិថីស្ទឹងសែន ចាប់ពីចំណុចរូបសំណាកចង្រិត រហូតដល់ខាងមុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កំពង់ធំ ដើម្បីឲ្យសាធារណៈជនធ្វើដំណើរថ្មើជើង**រដ្ឋមន្ត្រីក្រសួងការងារ៖ កិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន Shandong Dolang Technology Equipment នៃប្រទេសចិន នឹងជំរុញកម្មវិធីសិក្សា TVET ស្របតាមស្តង់ដាសិក្សានៃប្រទេសចិន និងអាល្លឺម៉ង់**ស្នងការនគរបាលខេត្តកែប ផ្តាំផ្ញើដល់មន្ត្រីនគរបាលមូលដ្ឋានត្រូវធ្វើការងារដោយផ្សារភ្ជាប់ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ**គ្រោះរញ្ជួយដីបានបង្ខំឱ្យថៃប្រកាសបិទសាលារៀន ផ្លូវរថភ្លើង អាកាសចរណ៍ ស្ពាន និងហាងនានា**សម្តេច ម៉ែន សំអន៖ អតីតកងទ័ពស្ម័គ្រចិត្តវៀតណាម បានសម្ដែងការរំភើប ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងការងារ៖ កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC) ជាប្រភពព័ត៌មានដ៏ទុកចិត្តសម្រាប់ម្ចាស់ម៉ាក អ្នកបញ្ជាទិញ**វិស្វករថា អគារភាគច្រើននៅក្នុងទីក្រុងបាងកក បំពេញតាមស្តង់ដារ និងអាចទប់ទល់នឹងការរញ្ជួយបាន**ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហាញលទ្ធផល នៃការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៩ ខែមេសា ឆ្នា២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផល នៃការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដូចខាងក្រោម៖

– មកដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោម ជាតិ មួយ ចំនួនបានចាត់តាំងអនុវត្តបទបញ្ជានេះ ដោយបានធ្វើតេស្តរហ័ស រកសារធាតុញៀន ក្នុ ង ទឹកមូត្រ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន ព្រមទាំងមន្ត្រី ជាប់កិច្ច សន្យា សរុបបានចំនួន៥៦,៤៤៥រូប ក្នុងនោះមាន លទ្ធផលវិជ្ជមានសារធាតុញៀន ក្នុងទឹក មូត្រ ចំនួន៧៦រូប ដែលមន្ត្រីទាំងនេះត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ
– បានចេញសេចក្តីណែនាំលេខ០០១ សណន. អ.ជ . ប .គ.ញ. ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ស្តី ពី វិធានការ ក្នុងការចាត់ តាំង អនុវត្ត បទបញ្ជា របស់ រាជរដ្ឋាភិបាល លេខ០១បប ពាក់ព័ន្ធការប្រើប្រាស់ឧបករណ៍ធ្វើតេស្ត របៀបក្នុងការធ្វើតេស្ត ការ បញ្ជាក់ លទ្ធផលតេស្ត និង ចំណាត់ ការចំពោះអ្នកវិជ្ជមានសារធាតុញៀន ដើម្បីពង្រឹងប្រសិទ្ធភាព ការអនុវត្តបទបញ្ជា លេខ០១បប របស់រាជរដ្ឋាភិបាល ដូចខាងក្រោម៖

១-បាននិងកំពុងខិតខំកៀរគរស្វែងរកជំនួយបន្ថែមពីសប្បុរសជន ជាតិ និងអន្តរជាតិនូវ ឧបករណ៍ ធ្វើ តេស្ត រហ័សរកសារធាតុញៀនតាមទឹកមូត្រសម្រាប់ប្រើប្រាស់ ចំពោះមុខ ។

២- បានសហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារចំពោះកិច្ច ដោះស្រា យ លទ្ធផល មិនប្រក្រតីនៃការធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រ។

៣-បានបើកវគ្គបណ្តុះបណ្តាលមន្ត្រីបង្គោលរបស់អង្គភាពនានា ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដើម្បីឱ្យបណ្តាអង្គភាពទាំងនោះមានការយល់ដឹងនិងម្ចាស់ ការ ធ្វើ តេស្តរហ័សរកសារធាតុញៀនក្នុង ទឹកមូត្រដោយខ្លួនឯង ។

៤-បានណែនាំដល់សាមីក្រសួង ស្ថាប័ន ដែលបានបណ្តេញមន្ត្រីដែលមាន សារធាតុ ញៀន ចេញពីក្របខ័ណ្ឌ ត្រូវបញ្ជូនពួកគាត់ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា ។

ជាមួយគ្នានេះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណចំពោះ កិច្ចសហការពីបណ្តាក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងសាធារណជនទាំងអស់ ទាំងក្នុង និងក្រៅប្រទេស ដែលបានគាំទ្រយ៉ាងមុតមាំដល់ការអនុវត្តបទបញ្ជាខាងលើដើម្បីការពារ សុខមាលភាព សេចក្តីសុខ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជន និងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង