**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំគណៈកម្មការបច្ចេកទេស នៃប.ស.ស. ដើម្បីពិនិត្យសេចក្តីព្រាងរបាយការណ៍វាយតម្លៃហានិភ័យហិរញ្ញវត្ថុរបបសន្តិសុខសង្គម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការបច្ចេកទេសសម្រាប់ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុរបបសន្តិសុខសង្គម បានដឹកនាំកិច្ចប្រជុំគណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃហានិភ័យហិរញ្ញវត្ថុរបបសន្តិសុខសង្គម រៀបចំដោយជំនាញការអង្គការអន្ដរជាតិខាងការងារ (ILO) ដែលមានអ្នកចូលរួមសរុបប្រមាណជា ២០រូប។

តាមរយៈលទ្ធផលនៃសេចក្ដីព្រាងរបាយការណ៍វាយតម្លៃរបស់អ្នកជំនាញការអង្គការអន្តរជាតិខាងការងារ (ILO) អង្គប្រជុំបានពិភាក្សាយ៉ាងហ្មត់ចត់ដោយផ្អែកលើលក្ខណៈបច្ចេកទេស ក៏ដូចជាបរិបទនៃការអនុវត្តការងារ ជាពិសេសឈរលើគោលនយោបាយរបស់រាជរដ្ឋាភិបាល បានផ្ដល់ជាធាតុចូលសំខាន់ៗយ៉ាងស៊ីជម្រៅ ធ្វើយ៉ាងណាធានាឱ្យបាននូវនិរន្ដរភាពហិរញ្ញវត្ថុរបបសន្ដិសុខសង្គម សំដៅឆ្ពោះទៅរកប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៃការអនុវត្តរបបសន្ដិសុខសង្គមនៅកម្ពុជា។

បន្ទាប់ពីបានពិភាក្សារួចពេញមួយព្រឹកនេះ អង្គប្រជុំបានពិនិត្យសម្រេចជារួមលើលទ្ធផលមួយចំនួននៃសេចក្ដីព្រាងរបាយការណ៍វាយតម្លៃរបស់ជំនាញការអង្គការ ILO ដែលមានភាពត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។

ដោយឡែកនៅចំណុចមួយចំនួនទៀត ឯកឧត្តមបណ្ឌិតប្រធានអង្គប្រជុំ បានកំណត់ពិភាក្សាបន្តទៀត ជាមួយក្រុមការងារបច្ចេកទេស និងស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំអង្គភាព ដើម្បីពិនិត្យ និងសម្រេចបន្ថែមទៀត ធ្វើយ៉ាងណាឱ្យសេចក្តីព្រាងរបាយការណ៍វាយតម្លៃហានិភ័យហិរញ្ញវត្ថុរបបសន្តិសុខសង្គម ដែលរៀបចំឡើងដោយជំនាញការអង្គការ ILO ប្រកបដោយសុក្រឹត្យភាព ៕

អត្ថបទដែលជាប់ទាក់ទង