**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលបណ្ណាល័យជ្រុងអាគ្នេយ៍នៃប្រាសាទបាគង**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងការពារច្រាំងទន្លេមេគង្គប្រវែង ២២០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ខេត្តកំពង់ចាម**រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ជប៉ុន​ ព្រមាន​ជាថ្មី​ពី​ការ​លក់​ប្រាក់​យ៉េន​លើស​កម្រិត​**អតីតនាយកប្រតិបត្តិក្រុមហ៊ុន Citiraya បានរត់គេចខ្លួនជិត២០ឆ្នាំ ត្រូវបានតុលាការបដិសេធមិនឲ្យនៅក្រៅឃុំ**រដ្ឋមន្ត្រី ឌិត ទីណា៖ ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្មគឺជារឿងចាំបាច់ និងយកចិត្តទុកដាក់បំផុត**ប្រទេសជាច្រើនមានឆន្ទៈធ្វើជាម្ចាស់ផ្ទះ នៃកិច្ចពិភាក្សារវាងលោក ពូទីន និងលោក ត្រាំ**វិមានក្រឹមឡាំងថាការផ្គត់ផ្គង់ឧស្ម័នទៅអឺរ៉ុបមានការពិបាក នៅពេលដែលកិច្ចព្រមព្រៀងដឹកជញ្ជូនអ៊ុយក្រែនជិតដល់ទីបញ្ចប់**នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំបូកសរុបសភាពការណ៍ សកម្មភាពលទ្ធផលការអនុវត្តតួនាទី ភាពរកិច្ច ការធ្វើកំណែទម្រង់ និងការងារកសាងអង្គភាពកងរាជអាវុធហត្ថឆ្នាំ២០២៥**អាម៉េរិក អង់គ្លេស និងសហភាពអឺរ៉ុប រិះគន់តុលាការយោធាប៉ាគីស្ថាន ជុំវិញការកាត់ទោសជនស៊ីវិល  ពាក់ព័ន្ធនឹងការវាយប្រហារលើទីតាំងយោធាក្នុងឆ្នាំ២០២៣**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជូនដំណឹងស្ដីពីការផ្អាកផ្ដល់សេវាអត្តសញ្ញាណកម្ម ចំនួន ១ថ្ងៃ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤**សម្ដេចតេជោ អញ្ជើញជួបពិភាក្សាការងារជាមួយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស ប្រធានគណៈទាក់ទងបរទេស នៃកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម**មន្ត្រីរាជការ អាចស្នើសុំធ្វើប័ណ្ណ ប.ស.ស. ជូនប្តី ឬ ប្រពន្ធ និងកូន ក្នុងបន្ទុកគ្រួសារមន្រ្តីរាជការ ដោយមិនបង់ថ្លៃសេវា**លោក ហេង សុថា ណែនាំដល់អភិបាលរងក្រុងក្រចេះ ដែលទេីបចូលកាន់តំណែងថ្មី ធ្វេីយ៉ាងណារក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងបន្តអនុវត្តការងារឱ្យមានប្រសិទ្ធភាព**អភិបាលខេត្តកណ្តាល កោតសរសើរដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក ដែលបានយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅមូលដ្ឋានរបស់ខ្លួនល្អប្រសើរ**សាកលវិទ្យាល័យមហាសារ៉ាខាម និងរាជរដ្ឋាភិបាលថៃ នឹងបន្តផ្តល់អាហារូបករណ៍ជារៀងរាល់ឆ្នាំ ដល់ប្រទេសកម្ពុជាទាំងលក្ខណៈ Full Scholarship និង Partial Scholarship**វរសេនីយ៍ទោ ស៊ូ ចាយ ត្រូវបានដកតំណែងពីអធិការនគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប ឱ្យមកជាមន្ត្រី**មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង**ឆៀកចល័តនៅខេត្តព្រៃវែង ត្បូងឃ្មុំ ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ ធ្នូ

ព្រឹកស្អែក! ទីស្តីការគណៈរដ្ឋមន្រ្តី និង World Bank នឹងរៀបចំសិក្ខាសាលាស្តីពី «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប»

ភ្នំពេញ៖ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមកិច្ចការសហការជាមួយធនាគារពិភពលោក (World Bank-WB) នឹងរៀបចំសិក្ខាសាលាស្តីពី «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប» នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ស្អែកនេះ វេលាម៉ោង០៨៖៣០នាទីព្រឹក នៅសាលប្រជុំ C អគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រី្ត។

សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីសំណាក់សមាជិករាជរដ្ឋាភិបាល, នាយិកាគ្រប់គ្រងធនាគារពិភពលោក (WB) ប្រចាំកម្ពុជា, ឯកអគ្គរាជទូតរដ្ឋទូតនៃបណ្តាប្រទេសជាមិត្តមួយចំនួន, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ព្រមទាំងស្ថាប័នស្រាវជ្រាវ អ្នកសារព័ត៌មាន និងនិស្សិតមកពីសាកលវិទ្យាល័យនានាសរុបប្រមាណ ៥៥០នាក់។

សិក្ខាសាលានេះ មានគោលបំណងចែករំលែកអំពីរបកគំហើញ និងអនុសាសន៍ស្តីពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប តាមរយៈការបង្ហាញអំពីលទ្ធផលសិក្សាស្រាវជ្រាវរបស់ធនាគារពិភពលោក (WB) ស្តីពីការវាយតម្លៃអំពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ និងការបង្ហាញអំពីក្របខ័ណ្ឌស្តីពីបច្ច័យភាពងាយរងគ្រោះ និងការវាយតម្លៃសមត្ថភាពបន្សាំ នៃប្រែប្រួលអាកាសធាតុរបស់ប្រទេសកម្ពុជា។

តាមកម្មវិធីដែលបានគ្រោងទុក, សិក្ខាសាលាខាងលើនេះ នឹងដំណើរការប្រព្រឹត្តិទៅដោយចែកចេញជា២វគ្គ ដោយវគ្គទី១ នឹងមានការធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយសមកពី WB លើប្រធានបទស្តីពីការអភិវឌ្ឍ,ការប្រែប្រួលអាកាសធាតុ, និងកំណែទម្រង់ស្ថាប័ន និងវគ្គទី ២ គឺជាកិច្ចពិភាក្សាលើគោលនយោបាយឆ្លើយតប ចំពោះឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ដែលមានវាគ្មិនកិត្តិយសចូលរួមដូចជា៖ ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, តំណាងក្រសួងរ៉ែ និងថាមពល, តំណាងក្រសួងធនធានទឹក និងឧតុនិយម, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងតំណាងធនាគារពិភពលោក សម្របសម្រួល ដោយឯកឧត្ដម ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន ECOSOCC៕

អត្ថបទដែលជាប់ទាក់ទង