**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាអន្តរវិស័យ ដែលបង្កឱ្យមានការគំរាមកំហែងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្ស

ភ្នំពេញ៖ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសកម្ពុជា ដំណាក់កាលទី៣ និងមានការអញ្ជើញចូលរួមពីឯកឧត្តម ហួរ មិថុនា អភិបាលរងខេត្តកែប ថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សមាជិក សមាជិកាក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ជាច្រើនរូបទៀត នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នាសណ្ឋាគារសង្គហមិត្ត ខេត្តកែប។

ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តម ជួប ប៉ារីស៍ បានគូសបញ្ជាក់ឱ្យដឹងថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាអន្តរវិស័យ ដែលបង្កឱ្យមានការគំរាមកំហែងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្សជាតិនាពេលបច្ចុប្បន្ន និងអនាគត។ ពិភពលោកទាំងមូលបានសម្តែងនូវក្តីព្រួយបារម្ភអំពីបញ្ហាជាសកលនេះ។ ការដោះស្រាយបញ្ហានៃប្រែប្រួលអាកាសធាតុនៅគ្រប់កម្រិត ទាមទារឱ្យមានការចូល រួមពីគ្រប់ភាគីពាក់ព័ន្ធ តាមរយៈការរៀបចំនិងអនុវត្តគោលនយោបាយ ផែនការសកម្មភាព ច្បាស់លាស់ ជាពិសេស តាមរយៈការបញ្ជាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការតាមវិស័យ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ជាក់ស្តែងដើម្បីឆ្លើយតបចំពោះផលប៉ះពាល់ជា អវិជ្ជមានទាំងអស់នេះ កម្ពុជាបានរៀបចំនិងអនុវត្តផែនការយុទ្ធសាស្ត្រជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា មានរយៈពេល១០ឆ្នាំ ២០១៤-២០២៣ ខណៈផែនការយុទ្ធសាស្ត្ររយៈពេលដប់ឆ្នាំបន្តទៀត ២០២៤-២០៣៣ បាននិងកំពុងរៀបចំ។

ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំថ្ងៃនេះ ពិតជាឱកាសដ៏ល្អសម្រាប់ពួកយើងទាំងអស់គ្នា សិក្សាពីគ្នាទៅវិញទៅមក និងពិភាក្សាអំពីបញ្ហាប្រឈម ដើម្បីទទួលបានធាតុចូលសំដៅជួយតម្រង់ទិសក្នុងការចូលរួមរៀបចំគោលនយោបាយប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ជ្រាបបញ្ហាប្រែប្រួលអាកាសធាតុទៅក្នុងផែនការរបស់ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍។

គួរបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសកម្ពុជា ដំណាក់កាលទី៣ ប្រព្រឹត្តទៅក្នុងគោលបំណងដើម្បី៖ ១)ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ២)បង្ហាញលទ្ធផលសំខាន់ៗនៃសន្និសីទកំពូលលើកទី២៨ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ៣)បង្ហាញកម្មវិធី/គម្រោងប្រែប្រួលអាកាសធាតុនានា ដែលបាននិងកំពុងអនុវត្ត និងយុទ្ធសាស្ត្រកៀរគរធនធាន និង៤) ពិភាក្សាផែនការអនុវត្តនៃសន្និសីទកំពូលលើកទី២៨ និងទិសដៅបន្ទាប់ឆ្ពោះទៅសន្និសីទកំពូលលើកទី២៩៕

អត្ថបទដែលជាប់ទាក់ទង