**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ២០២៤ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ២០២៤ (គិតពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ) និងទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់។

កិច្ចប្រជុំនេះប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយ នាយរង ការិយាល័យជំនាញ លោកអធិការគ្រប់ក្រុង/ស្រុក លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៥ នាយប៉ុស្តិរដ្ឋបាលទាំង៦៧ឃុំ-សង្កាត់។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះលោក លោកស្រី កងកម្លាំងគ្រប់ផ្នែកពាក់ព័ន្ធដែលបានបំពេញការងារ តួនាទី ភារកិច្ច រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានជម្រុញដល់កម្លាំងនគរបាលទូទាំងខេត្ត លោកអធិការក្រុង-ស្រុក មេបញ្ជាការវរ: លោកនាយប៉ុស្តិ៍រដ្ឋបាលគ្រប់ប៉ុស្តិ៍
-ត្រូវពន្លឿនការចុះបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ (ចុះបញ្ជីដីធ្លី)
-បន្តសហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ ក្តាប់រាល់ព័ត៌មាន សន្តិសុខព្រំដែន
-ត្រូវពង្រឹងការគ្រប់គ្រង សម្ភារៈ អាវុធ រថយន្ត មធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ឲ្យបានល្អព្រោះពេលនេះជារដូវក្តៅ
-ត្រូវបង្ក្រាបរាល់បទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង
-ពង្រឹងគ្រប់គ្រងហាងបញ្ចាំ និង បង្ក្រាបទីផ្សារចោរកម្ម
-ពង្រឹងទប់ស្កាត់ បង្ក្រាប បទល្មើសឆ្លងដែនខុសច្បាប់
-បន្តស្រាវជ្រាវបង្ក្រាបល្បែងស៉ីសងខុសច្បាប់
-បន្តស្រាវជ្រាវបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន
-ពង្រឹងការផ្តល់សេវារដ្ឋបាលសាធារណ: ជូនពលរដ្ឋឲ្យបានទាន់ពេលវេលា
-ពង្រឹង បង្ការ បង្ក្រាប ការរំលោភយកដីរដ្ឋ និងបទល្មើសនេសាទខុសច្បាប់
-បន្តស្រាវជ្រាវ បង្ក្រាបបទល្មើសសេដ្ឋកិច្ច ទំនិញក្លែងក្លាយ និង អាហារខូចគុណភាព
-បន្តផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក ដល់ពលរដ្ឋ អ្នកដំណើរ និងសិស្សសាលា
-ពង្រឹងគ្រប់គ្រងស្ថិតិ និង ការស្នាក់នៅរបស់ជនបរទេស
-ពង្រឹងការគ្រប់គ្រងកម្លាំងប្រជាការពារ បើកវគ្គបណ្តុះបណ្តាល និងឧបត្ថម្ភគាំទ្រពួកគាត់
-ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ៕

អត្ថបទដែលជាប់ទាក់ទង