ឧត្តមអគ្គានុរក្ស.២ ហ៊ុន ខី ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់របស់ពន្ធនាគារខេត្តកំពង់ចាម
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមអគ្គានុរក្ស.២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់របស់ពន្ធនាគារខេត្តកំពង់ចាម នៅសាលប្រជុំពន្ធនាគារខេត្ត។
លោកប្រធានពន្ធនាគារ បានក្រើនរំលឹកដល់មន្រ្តីក្រោមឱវាទទាំងអស់ត្រូវ៖
-មានក្រមសីលធម៌ល្អ ទំនាក់ទំនងល្អ ជាមួយគ្រួសារជនជាប់ឃុំ
-ពង្រឹងកិច្ចការងារសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងពន្ធនាគារ
-ពង្រឹងការគ្រប់គ្រង និងការអនុវត្តនីតិវិធីនានា
និង
-ត្រូវពង្រឹងការផ្ដល់សេវាសុខភាពដល់ជនជាប់ឃុំ ៕