**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន**ក្រសួងសាធារណការ ប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចេញលិខិតបំភ្លឺ ចំពោះការចុះផ្សាយព័ត៌មានរបស់កាសែតកោះសន្តិភាព កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន**ក្រសួងទេសចរណ៍ ប្រកាសលទ្ធផលនៃការចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between China and Cambodia» នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន**ក្រសួងធនធានទឹក បង្ហាញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៥ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ធ្វើការខ្ចីលុយពីជនជាតិឥណ្ឌា**បណ្ឌិត កែវ ពិសិដ្ឋ លើកទឹកចិត្តមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាន់ខ្ជាប់នូវវិន័យនិងសីលធម៌ខ្ពស់**សិក្ខាសាលាស្តីពី «ការអភិវឌ្ឍសមត្ថភាពអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ»**ជប៉ុន និងអាមេរិក ចោទក្រុមចោរព័ត៌មានវិទ្យារបស់កូរ៉េខាងជើង លួចលុយឌីជីថលគ្រីបតូជាង៣០០លានដុល្លារ**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី

ក្រសួងអប់រំស្នើឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នារៀបចំអនុក្រឹត្យស្តីពីវិធានការបង្ការ ទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំស្នើឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នារៀបចំអនុក្រឹត្យស្តីពីវិធានការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិក ដើម្បីងាយស្រួលឱ្យមន្ត្រីជំនាញ ជាពិសេសខាងសាលារៀនមានមូលដ្ឋានជាក់លាក់ក្នុងការចាត់វិធានការរឹបអូស និងហាមឃាត់ដល់សិស្សនិស្សិតកុំឱ្យប្រើប្រាស់។
ក្នុងកិច្ចប្រជុំពិភាក្សាស្វែងរកវិធានការដើម្បីបង្ការនិងទប់ស្កាត់ការប្រើប្រាស់និងចែកចាយបារីអេឡិចត្រូនិកចំណោមយុវជន ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នៅសណ្ឋាគារសាន់វេ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ដើម្បីដោះស្រាយបញ្ហាបារីអេឡិចត្រូនិកនេះ ឱ្យមានប្រសិទ្ធភាព ទាមទារឱ្យមានអនុក្រឹត្យមួយដោយ ឈរលើមូលដ្ឋានសិក្សាតាមផ្លូវច្បាប់ច្បាស់លាស់ ពាក្យបច្ចេកទេសដែលទទួលស្គាល់ពីអង្គការសុខភាពពិពលោក កំណត់មុខសញ្ញា អាយុ អ្នកប្រើប្រាស់ និងប្រភេទនៃឧបករណ៍ដែលត្រូវហាមឃាត់ ។
សំឡេង៖«ចេញជាអនុក្រឹត្យមួយ ដើម្បីកំណត់ទោសទណ្ឌ ចំពោះអ្នកចរាចរ អ្នកលក់ចែកចាយបារីអេឡិចត្រូនិចនេះ បើសិនជាយើងមានច្បាប់កំណត់ថាបារីអេឡិចត្រូនិកនេះខុសច្បាប់ យើងអាចឱ្យអាជ្ញាធរមូលដ្ឋានចុះទៅបង្ការប ហើយក៏ផ្តល់នូវសិទ្ធិរបស់នាយកសាលាចុះទៅជាមួយអាជ្ញាធរមូលដ្ឋានក្នុងការហាមឃាត់ តូបនៅជុំវិញកន្លែងលក់ តូបនៅជុំវិញសាលារៀន នេះយើងមានមូលដ្ឋានច្បាប់» ។
ឯកឧត្តមបន្តថា ឆ្លើយតបទៅនឹងហានិភ័យបង្កឡើងដោយការប្រើប្រាស់បារីអេឡិចត្រូនិក រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញជាសេចក្តីណែនាំ ដែលកំណត់បញ្ជាក់ថាបារីអេឡិចត្រូនិក ត្រូវបានចាត់ទុកជាប្រភេទមួយនៃគ្រឿងញៀនដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងត្រូវហាមឃាត់និងបង្រ្កាបចំពោះការនាំចូល ជួញដូរ ចរាចរ និងប្រើប្រាស់នៅក្នុងប្រទេស។ ទន្ទឹមនេះ ក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ជាខ្លាំងលើបញ្ហានេះ និងបានដាក់ចេញនូវសេចក្តីណែនាំមួយចំនួនកន្លងមក រូមមាន ៖ សេចក្តីណែនាំស្តីពីការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs) នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន (មិថុនា ២០២២) សេចក្ដីណែនាំស្ដីពីការហាមឃាត់ការប្រើប្រាស់ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការតាំងលក់ផលិតផលថ្នាំជក់ និងកិច្ចសហការជាមួយឧស្សាហករថ្នាំជក់ ឆ្នាំ២០២១ សេចក្ដីណែនាំស្ដីពីការអនុវត្តគោលការណ៍កីឡាគ្មានថ្នាំជក់ ឆ្នាំ២០២៣ សេចក្ដីណែនាំខាងលើនេះ មានគោលបំណងលើកកម្ពស់គុណភាពសុខភាពសិក្សា ដើម្បីធានាបានធនធានមនុស្សប្រកបដោយសក្តានុភាពឆ្លើយតបទៅនឹងទិសដៅអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។ ផ្អែកលើសេចក្តីណែនាំទាំងនេះ អង្គភាពចំណុះក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានសិក្សាគ្រប់កម្រិត តែងតែសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការចាត់វិធានការអប់រំ ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃបារីអេឡិចត្រូនិក និងមានវិធានចំពោះសិស្សនិងនិស្សិតដែលបាននិងកំពុងប្រើប្រាស់។
បើទោះជាមានកិច្ចខិតខំប្រឹងប្រែងទាំងនេះក្ដី ក៏ការប្រើប្រាស់បារីអេឡិចត្រូនិក នៅតែចោទជាបញ្ហាគួរឱ្យព្រួយបារម្ភនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត។ បើយោងតាមការស្រាវជ្រាវរបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៤ បានបង្ហាញថា ប្រមាណ៨០%នៃអ្នកប្រើប្រាស់បារីអេឡិចត្រូនិក គឺជាសិស្សនិងនិស្សិត ប៉ុន្តែភាគច្រើនមិនប្រើប្រាស់ក្នុងបរិវេណគ្រឹះស្ថានសិក្សាទេ គឺពួកគាត់ប្រើប្រាស់នៅហាងកាហ្វេ/ភោជនីយដ្ឋាន សួនសាធារណៈ ក្លឹបកម្សាន្ត តាមដងផ្លូវ ហាងកាត់សក់/ចាក់សាក់ និងនៅផ្ទះជាដើម។ ការសិក្សាក៏បានបង្ហាញថា ប្រភពនៃការចែកចាយលក់បារីអេឡិចត្រូនិកធំចម្បងបំផុត គឺការលក់តាមប្រព័ន្ធអនឡាញដូចជា Facebook, Tik Tok, Telegram ជាដើម។
ឯកឧត្តមស្នើសុំកិច្ចសហការពីស្ថាប័នមានសមត្ថកិច្ច ក្នុងការចាត់វិធានការលើការចែកចាយលក់បារីអេឡីចត្រូនិក ជាពិសេសតាមប្រព័ន្ធអនឡាញ និងការចរាចរដោយសេរីនៃផលិតផលនេះ នោះទើបយើងការពារកុមារនិងយុវជនដែលជាធនធានមនុស្សជំនាន់ក្រោយយើងបាន។
សូមបញ្ជាក់ថា បារីអេឡិចត្រូនិកជាផលិតផលដ៏មានគ្រោះថ្នាក់បំផុត។ វាផ្ទុកជាតិនីកូទីនដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនខ្លាំងជាពិសេសចំពោះយុវជន និងកុមារ។ សារធាតុនីកូទីននេះ ក៏បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាល សតិបញ្ញារបស់កុមារ និងយុវជន។ ជាតិនីកូទីន ធ្វើឱ្យមានការចង់ចាំមិនល្អ ភ្លេចភ្លាំង ពិបាកក្នុងការផ្ចង់អារម្មណ៍ ដែលនាំឱ្យប៉ះពាល់ដល់សមត្ថភាពការងារ និងរៀនសូត្ររបស់ពួកគេ។ ចំណែកសារធាតុផ្សេងទៀត ដូចជាប្រូពីលែនគ្លីកូល និងគ្លីសេរីន វាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួត និងបេះដូង៕

អត្ថបទដែលជាប់ទាក់ទង