**ឧត្តមសេនីយ៍ឯក បណ្ឌិត ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងប្រកាស ស្ដីពី ការគ្រប់គ្រងការស្នាក់នៅ**អភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យបង្កើនការអប់រំផ្សព្វផ្សាយ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍**ប្រទេសតាជីគីស្ថាន នឹងបង្កើតតំណាងស្ថានទូតជាផ្លូវការរបស់ខ្លួននៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង បើកវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញពង្រឹង វរសេនាតូចថ្មើរជើងលេខ៥២១ វគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាច់គុននៃកងយោធពលខេមរភូមិន្ទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់ព័ត៌មាន អំពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះទី២ ជូនអ្នកសារព័ត៌មាន**រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី៣១ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍លើកទី២៩ នៅឡាវ**ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីបារាំង នឹងប្រកាសពីបទឈប់បាញ់មួយនៅលីបង់ រវាងក្រុមហេសបូឡា និងអ៉ីស្រាអែល**ធនាគារកណ្តាលថៃថា ប្រព័ន្ធធនាគាររបស់មានសាច់ប្រាក់ងាយស្រួលច្រើនលើសលប់**បណ្ឌិត យង់ ពៅ៖ កម្ពុជាមានភាពចាំបាច់ថែរក្សាសន្តិភាព និងកសាងសមត្ថភាពជាតិឱ្យបានរឹងមាំ បង្កើនភាពស៊ាំទប់ទល់ការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាល**តម្លៃប្រេងឆៅធ្លាក់ចុះ ២ភាគរយ ក្រោយមានសេចក្តីរាយការណ៍ ពីបទឈប់បាញ់រវាងអ៊ីស្រាអែលនិងលីបង់**ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី ចាប់ផ្ដើមស្វែងរកអ្នកបាត់ខ្លួន៧នាក់ ក្រោយគ្រោះទឹកជំនន់ និងរអិលបាក់ដីសម្លាប់មនុស្ស ១៥នាក់**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រ ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែវិច្ឆិកា**លោក ចូ បៃដិន នឹងចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ**កម្ពុជា ឡាវ វៀតណាម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្ត**ប្រធានវិទ្យាស្ថាន KSI មានជំនឿថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារ នាំយកអំណោយឧបត្ថម្ភដល់សមាជិកចំនួន ៣នាក់ ដែលមានប្រពន្ធទើបតែសម្រាលកូន**សម្តេចមហាបវរធិបតី៖ កម្ពុជា ផ្តល់ជូននូវភាពជាម្ចាស់អាជីវកម្មបរទេស ១០០ភាគរយ ដោយមិនមានការរឹតបន្តឹង លើប្រាក់ចំណេញ**រដ្ឋអាជ្ញាអាមេរិក ទម្លាក់ចោលការចោទប្រកាន់លោក ដូណាល់ ត្រាំ ដែលត្រូវបានចោទក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន២

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រៀមរៀបចំការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិ លើកទី១ ក្រោមប្រធានបទ “ភ្លេងសន្តិភាព”

ភ្នំពេញ៖ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រៀមរៀបចំ ការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិ លើកទី១ ក្រោមប្រធានបទ “ភ្លេងសន្តិភាព” ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំ កាយរឹទ្ធិ លោក លោកស្រី មន្ត្រីពាក់ព័ន្ធក្រោមឱវាទអគ្គនាយកដ្ឋានយុវជន និង ក្រុមការងារកាយរឹទ្ធិ។

កិច្ចប្រជុំនេះ បានផ្ដោតពិភាក្សា លើវឌ្ឍនភាពនៃការរៀបចំកម្មវិធីប្រកួត របៀបវារៈនៃកម្មវិធីទាំងមូល សមាសភាពភ្ញៀវកិត្តិយសដែលត្រូវអញ្ជើញចូលរួម ពិធីកាយរឹទ្ធិ (ពិធីសាសនា គោរពទង់ជាតិ និងសច្ចាប្រណិធាន) មតិលោកជំទាវ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន របាយការណ៍សង្ខេបពី ដំណើរការរៀបចំកម្មវិធី និង កិច្ចពិភាក្សាលើលំដាប់នៃកម្មវិធី។

មានប្រសាសន៍ក្នុងឱកាសនេះ លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានស្នើឱ្យក្រុមការងារបន្ថែមការយកចិត្តទុកដាក់លើសុខុមាលភាព របស់ក្រុមការងាររៀបចំកម្មវិធី អ្នកចូលរួម ក៏ដូចជាក្រុមកាយរឹទ្ធិទាំងអស់ ខណៈអាកាសធាតុក្ដៅខ្លាំង ត្រូវធានានូវការផ្គត់ផ្គង់ទឹក និងស្បៀងអាហារឱ្យបានគ្រប់គ្រាន់ ប្រកបដោយអនាម័យ និងរបៀបរៀបរយ។

ការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលើកទី១ គឺជាការឆ្លើយតបយ៉ាងវិជ្ជមានតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០១៩-២០២៣ ដែលបានកំណត់ នៅក្នុងយុទ្ធសាស្ត្រទី១ គឺការផ្ដល់ឱកាសឱ្យមានគំនិតផ្ដួចផ្ដើម គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មី និងស្មារតីជាក្រុម ព្រមទាំងស្មារតីទទួលខុសត្រូវ។

តាមរយៈកម្មវិធីនេះ ក្រសួងអប់រំ យុវជន និងកីឡានឹងផលិតបាននូវធនធានក្រុមភ្លេងកាយរឹទ្ធិ ដ៏មានសក្ដានុពលពេញលេញលើបំណិនសម្បទា ខាងផ្នែកកាយសម្បទា មានសុខភាព ល្អ វិជ្ជាសម្បទា ចរិយាសម្បទា ជំនាញទន់(Soft Skills) បំណិនជីវិត(Life Skills) បំណិនច្នៃប្រឌិត(Creativity) មានសមត្ថភាពរស់នៅ និងធ្វើការជាក្រុម (Teamwork) មានបំណិនផ្នែកតន្ត្រី និងសិល្បៈ និងមានឆន្ទៈពិតប្រាកដ ដើម្បីចូលរួមសកម្មភាពក្នុងសហគមន៍របស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង