ឧត្តមសេនីយ៍ឯក សុខ វាសនា ដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យវឌ្ឍនភាពដំណើរការអនុវត្តសាកល្បងប្រព័ន្ធគ្រប់គ្រងលំហូរឯកសារផ្ទៃក្នុងអគ្គនាយកដ្ឋានតាមបែបឌីជីថល
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យវឌ្ឍនភាពដំណើរការអនុវត្តសាកល្បងប្រព័ន្ធគ្រប់គ្រងលំហូរឯកសារផ្ទៃក្នុងអគ្គនាយកដ្ឋានតាមបែបឌីជីថល (e-GDI) ។
កិច្ចប្រជុំដោយមានសមាសភាពចូលរួមពី ឯកឧត្តម អគ្គនាយករង លោក-លោកស្រីប្រធាន នាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសរបស់ពាក់ព័ន្ធនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕