**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត

អភិបាលខេត្តកំពត ក្រើនរំលឹកឲ្យមន្ត្រីក្រោមឱវាទ ចេះប្រើអំណាច និងតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីបម្រើពលរដ្ឋ ឲ្យកាន់តែល្អប្រសើឡើង

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានក្រើនរំលឹកដល់ជួរថ្នាក់ដឹកនាំ នៃមន្ត្រីរាជការ កងកម្លាំង អាជ្ញាធរពាក់ព័ន្ធក្រោមឱវាទ ឲ្យចេះប្រើអំណាច និងតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ថែមទាំងប្រសិទ្ធភាពការងារ ដើម្បីបម្រើប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើឡើង និងខ្លាំងក្លាថែមទៀត។

ការក្រើនរំលឹកនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុក និងនាយករដ្ឋបាលសាលាស្រុកឈូក នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅសាលាស្រុកឈូក។

ទន្ទឹមនោះឯកឧត្ដមអភិបាលខេត្ត ក៏បានលើកឡើងបញ្ជាក់ទៀតថា ចាប់តាំងពីរូបលោក មកកាន់តំណែងជាអភិបាលខេត្តកំពត គឺមិនទាន់បានឃើញ ប្រជាពលរដ្ឋណាម្នាក់ ប្តឹងមន្ត្រីមូលដ្ឋាន ឬថ្នាក់ដឹកនាំ មន្ទីរអង្គភាពណាមួយនៅឡើយទេ។ មន្ត្រីដោយរាប់ចាប់ពីគ្រូបង្រៀន មេភូមិ មេឃុំ មេប៉ុស្តិ៍ ប្រធានមណ្ឌលសុខភាព មន្ត្រីមន្ទីរជំនាញ រហូតដល់ថ្នាក់ដឹកនាំខេត្ត គឺបានបំពេញការងារបានល្អ ធ្វើឲ្យប្រជាពលរដ្ឋស្រឡាញ់ចូលចិត្ត និងមានភាពកក់ក្តៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន បានណែនាំដល់មន្ត្រីទើបចូលកាន់មុខតំណែងថ្មី ត្រូវចេះប្រើអំណាច និងតួនាទីឲ្យបានត្រឹមត្រូវ ដើម្បីធ្វើឲ្យការងារមានប្រសិទ្ធភាព រក្សារបាននូវសុខដុមរមនាជូនពលរដ្ឋ។

សូមជម្រាបថា តាមសេចក្តីប្រកាស ស្តីពីការតែងតាំងមន្ត្រីរាជការ លោក ទូច ស៊ីណា ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៤ ត្រូវបានតែងតាំងឲ្យចូលកាន់មុខតំណែងជានាយករដ្ឋបាលសាលាស្រុកឈូក ខណៈលោក ឡុញ មុន្នីរក្សា ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៣ ត្រូវបានតែងតាំងឲ្យចូលកាន់មុខតំណែងជាអភិបាលរងស្រុកឈូក៕

អត្ថបទដែលជាប់ទាក់ទង