**អាត្រាអ្នកឈឺ និងស្លាប់ ដោយសារជំងឺគ្រុនឈាមនៅឆ្នាំ២០២៤ មានការថយចុះជាងឆ្នាំ២០២៣**NEA សហការជាមួយក្រុមហ៊ុនធំៗ ៥ នាំយកឱកាសការងារថ្មី ១ ៣៦៩កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ នាថ្ងៃអាទិត្យនេះ**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន**ឯកឧត្តម ប៊ុន ហុន បន្តដឹកនាំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងប្រព័ន្ធទិន្នន័យអតីតមន្រ្តីរាជការស៊ីវិល មន្រ្តីពន្ធនាគារ មន្រ្តីនគរបាលជាតិ និងយោធិននៃកងយោធពលខេមរភូមិន្ទដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ**ពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ១គ្រួសារ នៅឃុំស្តើងជ័យ ស្រុកជើងព្រៃ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា**អាជ្ញាធរ ទន្លេសាប បង្ហាញពីបញ្ហាប្រឈម ៧ចំណុច និងទិសដៅការងារអនុវត្តបន្ត ឆ្នាំ២០២៥  ចំនួន៦ចំណុច**NEA សហការជាមួយក្រុមហ៊ុនធំៗ ៥ នាំយកឱកាសការងារថ្មី ១ ៣៦៩កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ នាថ្ងៃអាទិត្យនេះ**រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន ប្ដេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងជប៉ុន-កម្ពុជា ឱ្យកាន់តែខ្លាំងក្លា**ក្រសួងប្រៃសណីយ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចុះអនុស្សរណៈនៃការយោគយល់គ្នា លើការធ្វើបរិវត្តកម្មឌីជីថល**លទ្ធផលកិច្ចប្រជុំពិភាក្សារបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើសេចក្តីព្រាងរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា IDP ក្នុងឆ្នាំ២០២១-២០២៣**មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ចុះពិនិត្យមើលការរៀបចំ និងបំពាក់ឧបករណ៍សម្ភារៈបរិក្ខារពេទ្យ នៅមណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង**ក្រសួងប្រៃសណីយ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចុះអនុស្សរណៈនៃការយោគយល់គ្នា លើការធ្វើបរិវត្តកម្មឌីជីថល**សមាជិកសភាកំពូលរុស្ស៊ី៖ ការ​បញ្ចូល​ទឹកដី​ហ្គ្រីនលែន​របស់​អាមេរិក​នឹង​បង្ក​ជាការ​គំរាម​កំហែង​ផ្នែក​យោធា**ឯកឧត្តម ហួត ហាក់ អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការប្រតិបត្តិអាកាសយានដ្ឋាន VINCI នាយកតំបន់នៃសហរដ្ឋអាមេរិក អឺរ៉ុបខាងជើង និងខាងកើត និងអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន SCA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**អភិបាលរងខេត្តសៀមរាប៖ គ្មានអ្នកណាម្នាក់អាចលាក់បាំងជិតក្នុងការកាប់បំផ្លាញព្រៃឈើ ដូចការលាក់លុយនោះទេ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១០ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥, តំបន់ខ្ពង់រាបចុះត្រជាក់ដល់១៧ អង្សា**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ជួបប្រជុំលក្ខណៈចង្អៀតជាមួយថ្នាក់ដឹកនាំក្រសួងចំនួនពីរស្តីពីកិច្ចសហប្រតិបត្តិការនិងអន្តរាគមន៍លើបញ្ហាប្រភពទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងឯកឧត្តមថ្នាក់ដឹកនាំ នៃក្រសួងទាំងបី បានជួបប្រជុំពិភាក្សាលក្ខណៈចង្អៀតស្តីពីកិច្ចសហប្រតិបត្តិការនិងអន្តរាគមន៍លើបញ្ហាប្រភពទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋ។

សូមជម្រាបថា បើតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បច្ចុប្បន្ននេះ មានប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតសរុបចំនួន ៤២១ទីតាំង ក្នុងនោះមានប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតចំនួន ៩ទីតាំងកំពុងជួបប្រទះនូវបញ្ហាខ្វះខាតទឹកសម្រាប់ផ្គត់ផ្គង់ជាខ្លាំង និង៥៧ទីតាំងផ្សេងទៀតអាចនឹងមានបញ្ហាខ្វះខាតទឹក ប្រសិនជារដូវប្រាំងនៅតែបន្តអូសបន្លាយ និងមិនមានភ្លៀងធ្លាក់ទាន់ពេល។

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានលើកឡើងថា បន្ទាប់ពីទទួលបានរបាយការណ៍ខាងលើ នាយកដ្ឋានទឹកស្អាត និងអនាម័យនៃក្រសួងធនធានទឹក និងឧតុនិយម បានចុះប្រមូលទិន្នន័យ និងធ្វើការវាយតម្លៃបឋមទៅលើបញ្ហាប្រឈមស្តីពីកង្វះខាតទឹកសម្រាប់ផលិតទឹកស្អាត ដោយសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម។

ជាដំណោះស្រាយចំពោះមុខ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានសំណូមពរដល់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត និងអាជ្ញាធរដែនដីពាក់ព័ន្ធ ព្រមទាំងផ្នែកឯកជន៖ ទី១)ខួងអណ្តូងដើម្បីទាញយកទឹកពីក្រោមដីមកប្រើប្រាស់(ចំពោះទីតាំងដែលមានសក្តានុពល ទឹកក្រោមដី)សម្រាប់ការផ្គត់ផ្គង់បណ្តោះអាសន្ន ទី២)ស្វែងរកទឹកពីប្រភពទឹកលើដីផ្សេងទៀត ដែលអាចមានលទ្ធភាពក្នុងការជួយអន្តរាគមន៍ផ្គត់ផ្គង់បណ្តោះអាសន្នបាន និងទី៣)ទិញទឹកដុំពីប្រតិបត្តិករជិតខាង ដើម្បីដោះស្រាយបញ្ហាចំពោះមុខ(ឧទា. មានករណីប្រតិបត្តិករនៅខេត្តកំពង់ស្ពឺបានទិញទឹកដុំពីប្រតិបត្តិករនៅខេត្តតាកែវ)។

ជាមួយគ្នានេះដែរ សម្រាប់ផែនការរយៈពេលវែង ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានស្នើឱ្យមានកិច្ចសហការរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងធនធានទឹក និងឧតុនិយម ដើម្បី៖ ទី១)ណែនាំដល់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងប្រតិបត្តិករផ្គត់ផ្គង់ ទឹកស្អាតខ្នាតតូចឱ្យសហការជាមួយមន្ទីរធនធានទឹកនិងឧតុនិយមរាជធានី-ខេត្ត និងអាជ្ញាធរដែនដីពាក់ ព័ន្ធ ដើម្បីរៀបចំផែនការតម្រូវការប្រើប្រាស់ទឹកប្រចាំខែ ប្រចាំឆ្នាំរបស់ខ្លួនឱ្យបានច្បាស់លាស់ ទី២)លើកផែនការជីកស្តារអាងស្តុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រឬបឹង ព្រមទាំងធ្វើការកែលម្អសំណង់ការងារទឹក ដើម្បីបង្កើនសមត្ថភាពស្តុកទឹកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ក្នុងការធានាដល់ការផ្គត់ផ្គង់ទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ(សម្រាប់ផលិតទឹកស្អាត) កសិកម្ម និងប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ និងទី៣)សិក្សាសក្តានុពលធនធានទឹកក្រោមដី និងទឹកលើដីនៅក្នុងក្របខណ្ឌអាងស្ទឹង/ទន្លេ ដែលអាចទាញឬបង្វែរទឹកពីស្ទឹង ព្រែក អូរ ឬផ្ទៃរងទឹកភ្លៀង ដើម្បីនាំទឹកមកបំពេញបន្ថែមនៅក្នុងស្រះ ឬកន្លែង ស្តុកទឹកផ្ទាល់ខ្លួនរបស់ប្រតិបត្តិករផលិតទឹកស្អាត ដែលបាន និងកំពុងជួបបញ្ហាប្រឈម៕

អត្ថបទដែលជាប់ទាក់ទង