សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងបង្កើនថវិកាវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល នឹងបង្កើនថវិកាវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា វិស័យកំពង់ផែមានតួនាទីសំខាន់និងអាទិភាពដែលត្រូវអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ឱ្យកាន់តែទំនើបដើម្បីទ្រទ្រង់សកម្មភាពពាណិជ្ជកម្មនិងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កំពង់ផែ គឺជាចលករយ៉ាងសំខាន់ ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចជាតិ ដើម្បីប្រគួតប្រជែងការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ៕