សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា គម្រោងព្រែកជីកហ្វូណន-តេជោ ដាច់ខាតត្រូវតែធ្វើឱ្យបាន
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាថ្មីថា គម្រោងព្រែកជីកហ្វូណន-តេជោ ដាច់ខាតត្រូវតែធ្វើឱ្យខាងតែបាន ហើយរាជរដ្ឋាភិបាលមិនទទួលយកថវិកាពីពលរដ្ឋដើម្បីយក មកជីកព្រែកនេះនោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជួប សំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណន-តេជោ នឹងចាប់ផ្ដើម នៅក្នុងឆ្នាំ២០២៤នេះ ហើយបើយូរបំផុតនៅត្រឹមដើមឆ្នាំ២០២៥។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មានក្រុមប្រឆាំងជ្រុលនិយមមួយក្រុមនៅក្រៅប្រទេសកំពុងរៀបចំធ្វើ ចលនាប្រឆាំងមិនគាំទ្រចំពោះ«គម្រោងព្រែកជីកហ្វូណន-តេជោ»។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពួកអ្នកគិតខុស ហើយមិនជោគជ័យទេ ពីព្រោះពួកអ្នកប្រឆាំងការកសាង និងអភិវឌ្ឍន៍សមិទ្ធផជាផលប្រយោជន៍ជាតិ ដែលមានប្រជាពលរដ្ឋរាប់លាននាក់ទាំងក្នុង និងក្រៅប្រទេសបានគាំទ្រ ៕