កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បង្ក្រាបក្មេងទំនេីងជិត៣០នាក់ ប្រមូលផ្តុំគ្នាយ៉ាងអណាធិបតេយ្យនៅលើដងផ្លូវសាធារណៈ យកមកអប់រំណែនាំ
ភ្នំពេញ៖ នៅវេលាម៉ោង០០និង៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ែន ស៊ីដែន មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំកម្លាំងចំនួន២០នាក់ រថយន្ត០៣គ្រឿង ម៉ូតូ០៤គ្រឿង បានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ រហូតដល់វេលាម៉ោង០៤ និង៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានប្រទះឃេីញក្រុមក្មេងទំនើងមួយក្រុមមានគ្នាច្រើន នាក់ កំពុងប្រមូលផ្តុំគ្នានៅលើដងផ្លូវសាធារណៈ នៅចំណុចក្រោយកាស៊ីណូ ពូលី ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ក្រុងប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ភ្លាមៗនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះធ្វើការត្រួតពិនិត្យ នឹងនាំក្មេងទំនេីងទាំងអស់សរុបចំនួន២៩នាក់ ម៉ូតូ០៥គ្រឿង បញ្ជូនមកកាន់មូលដ្ឋានអហក្រុងប៉ោយប៉ែត ដេីម្បីសួនាំ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានបញ្ជក់ឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងតែងតែធ្វេីការចុះល្បាតជាប្រចាំក្នុងភូមិសាស្រ្តក្រុង ក្នុងការបង្ក្រាបរាល់បទល្មេីស ផ្សេងៗ នៅក្នុងមូលដ្ឋាន ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះធ្វេីការចុះឃាត់ខ្លួនក្មេងទំនេីង ដែលប្រមូលផ្តុំគ្នាយ៉ាងអណាធិបតេយ្យ ព្រមទាំងបាននាំខ្លួនមកដល់មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង សួនាំ និងបានធ្វើតេសទឹករកសាធាតុញៀន ជាលទ្ធផល ពុំមាននៅសាធាតុញៀនទាំងអស់។
លោកបន្តថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជការ កម្លាំងបានធ្វេីការអប់រំណែនាំ ធ្វេីកិច្ចសន្យា និងបានឱ្យអាណាព្យបាលមកធានាត្រឡប់ទៅលំនៅដ្ឋានវិញនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។
ជាមួយគ្នានោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អំពាវនាវបងប្អូនប្រជាពលរដ្ឋ សូមចូលរួមអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំងអស់គ្នា សូមរាយការណ៍រាល់បទល្មេីសផ្សេងៗដែលកេីតមាននូវមូលដ្ឋានដេីម្បីបង្ក្រាបឱ្យបាន់ទាន់ពេលវេលា ដូចជាក្មេងទំនេីង ល្បែងស៉ីសង ជាពិសេសករណីគ្រឿងញៀន។ មួយវិញទៀតលោកមេបញ្ជាការ ក៏បានផ្ញេីរសារទៅដល់យុវនទាំងអស់ ត្រូវខិតខំរៀនសូត្រកុំប្រព្រឹត្តនូវអំពេីដែលសង្គមស្អប់ខ្ពេីម ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន៕