មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានត្រៀមកម្លាំង រថយន្តធំ-តូច ស៊ីទែនទឹក និងសម្ភារជាច្រើនទៀតរួចជាស្រេច ដើម្បីត្រៀមអន្តរាគមន៍ ជួយដល់ប្រជាពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់
ភ្នំពេញ៖ បន្ទាប់ពីមានបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋ ដោះស្រាយបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ក្នុងពេលអាកាសធាតុក្តៅខ្លាំងនៅរដូវប្រាំង ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានត្រៀមរថយន្តតូច ធំ និងស៊ីទែនទឹក សម្រាប់ជួយអន្តរាគមន៍ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានកង្វះខាតទឹកស្អាតប្រើប្រាស់ក្នុងរដូវប្រាំងដែលកំដៅឡើងដល់ជាង 40°។
ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានបញ្ជាក់ផងដែរថា មួយរយៈកាល កន្លងមកនេះ កម្លាំងតំបន់ប្រតិបត្តិសឹករង បន្ទាយមានជ័យ ក៏បានចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃ ឆេះផ្ទះបង ប្អូនប្រជាពលរដ្ឋ បើបងប្អូនប្រជាពលរដ្ឋ ជួបគ្រោះមហន្តរាយផ្សេងៗ គឹអង្គភាព មានកម្លាំង និងសម្ភារនៅក្នុងដៃសម្រាប់ជួយដល់បងប្អូន៕