**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត របស់ក្រុមការងារចុះមូលដ្ឋានខេត្ត**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំពង្រឹងលើកិច្ចការជំនាញ ដល់ផ្នែកនីមួយៗ**ហ្លួងម៉ែ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ៥ពាន់ដុល្លារ ជូនសមាគមអភិរក្សដំរី អៃរាវត្តា**អគ្គស្នងការនគរបាលជាតិ ប្រកាសព័ត៌មាន ស្តីពី ការឃាត់ខ្លួនឃាតករបាញ់សម្លាប់លោក លឹម គឹមយ៉ា នៅខេត្តជាប់ព្រំដែនកម្ពុជា និងត្រៀមបញ្ជូនជនសង្ស័យរូបនេះ ទៅឱ្យសមត្ថកិច្ចថៃចាត់ការទៅតាមនីតិវិធីច្បាប់**ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការរីកចម្រើននៅកម្ពុជា**រដ្ឋមន្ត្រីសុខាភិបាល៖ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា**សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនឃាតករបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅឲ្យសមត្ថកិច្ចថៃវិញ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី**រាជរដ្ឋាភិបាល ចេញសារាចរស្តីពី ការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»**គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ**ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ជំរុញឱ្យលោក ហេង សិទ្ធី បង្ហាញភស្តុតាង ដែលហ៊ានចោទរដ្ឋមន្ត្រីមហាផ្ទៃ ពាក់ព័ន្ធនឹងការប្រើអំណាចកៀបសង្កត់ ដើម្បីរកលុយ**ភ្លើងឆេះព្រៃយ៉ាងឆាប់រហ័ស បង្កឱ្យឆាបឆេះពេញមួយផ្នែកធំ នៃទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក ខណៈមនុស្ស ៣០០០០នាក់ត្រូវជម្លៀសខ្លួន**ប៉ូលិសថៃ ចោទប្រកាន់ហ្មដំរីម្នាក់បន្ទាប់ពីសត្វដំរីមួយក្បាល ធ្វើឱ្យអ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់ស្លាប់ នៅឯភាគខាងត្បូងប្រទេស**ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥**លោក Scholz ផ្ទុះសំណើរការដំឡើងថ្លៃក្នុងវិស័យការពារជាតិអាល្លឺម៉ង់យ៉ាងខ្លាំង**ក្នុងឱកាសអបអរទិវាជ័យជម្នះ៧មករា អង្គភាពពន្ធនាគារទទួលព្រះរាជក្រឹត្យបន្ធូបន្ថយទោស ដល់ទណ្ឌិត ៣ខែ ចំនួន១៥នាក់ នៅខេត្តបន្ទាយមានជ័យ**ស្នងការភ្នំពេញ បំភ្លឺជុំវិញការបង្ហោះវីដេអូរបស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហោះស៊ែបន្តគ្នាមានខ្លឹមសារ “ស៊យផឹកពីកំប៉ុងអស់250000៛តើក្នុងមាត្រាទីប៉ុន្មានពិន័យ250000៛ខ្ញុំសួរអត់ឆ្លើយទេមានបងប្អូនណាដឹងជួយប្រាប់ផង”**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍”**ក្រសួងសាធារណការ ចេញសេចក្តីជូនដំណឹង ស្តីពីការចុះបញ្ជី និងផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានកែច្នៃដំឡើងរថយន្ត**លោកជំទាវបណ្ឌិត ជា សិរី ដឹកនាំកិច្ចប្រជុំបើកកិច្ចពិភាក្សារបស់ក្រុមការងារហិរញ្ញវត្ថុបៃតងអន្តរក្រសួង**នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតរំលែកមរណទុក្ខចំពោះមរណភាព មហាឧបាសិកា គង់ លាន់ ត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្ដម មាស សុភា

សម្តេចធិបតី៖ ​កម្ពុជាមិ​នមែនជាប្រទេស ត្រូវតែផលិតនិងនាំចេញតែវត្ថុធាតុដើមទេ គឺត្រូវមានសមត្ថភាព​ផលិតផលិតផលពាក់កណ្តាលសម្រេច និងសម្រេច ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កម្ពុជាមិនមែនត្រឹមតែជាប្រទេសដែលនាំចេញតែវត្ថុធាតុដើមប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាត្រូវតែជាប្រទេសមានសមត្ថភាព ផលិតផលិតផលពាក់កណ្តាលសម្រេច និងសម្រេច សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ។

ក្នុងឱកាសអញ្ជើញសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យើងប្រែក្លាយផលិតភាពរបស់ប្រជាជនយើង យើងប្រែក្លាយសក្តានុពលរបស់ប្រជាជនយើងមិនត្រឹមតែបង្កើតនូវឱកាសការងារមួយមុខនោះទេ ប៉ុន្តែប្រភេទនៃការងារគឺត្រូវការចាំបាច់ ។ យើងប្រែក្លាយពីកសិកម្មផ្អែកទៅលើសត្វពាហនៈ គោក្របីទៅកសិឧស្សាហកម្ម ឬកសិកម្មផ្អែកលើគ្រឿងយន្ត យើងឈានមកដល់ការជំរុញវិស័យកម្មន្តសាល វិស័យទេសចរណ៍ វិស័យឧស្សាហកម្មធនស្រាល ថ្ងៃក្រោយយើងអាចរៀបចំនូវការផលិតធុនធ្ងន់ ពេលដែលយើងមានធនធានមនុស្ស។ បែបនេះហើយទើបយើងធានានូវនិរន្តភាពក៏ដូចជាលើកស្ទួយនូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋរបស់យើង។ ​

សម្ដេចធិបតីបញ្ជាក់ថា «យើងមិ​នមែនជាប្រទេសដែលត្រូវតែផលិតនិងនាំចេញតែវត្ថុធាតុដើមប៉ុណ្ណឹងនោះទេ ត្រូវមានសមត្ថភាពនៅក្នុងការផលិតផលិតផលពាក់កណ្តាលសម្រេច និងផលិតផលដើម្បីនាំចេញ ដើម្បីធានានូវផលតម្លៃកម្ពុជាឱ្យបានច្រើន ចែកជូនប្រជាជននៅកម្ពុជា នេះជាគោលដៅរបស់យើង។ ​យើងមិននាំចេញវត្ថុធាតុដើមហើយទៅទិញនាំចូលវត្ថុសម្រេចនោះទេ យើងក៏មានសិទ្ធិផលិត និងផ្គត់ផ្គង់ទីផ្សារខ្លួនឯង​»។

សម្តេចធិបតីលើកឡើងថា នៅពេលដែលបរិមាណ និងគុណភាពធនធានមនុស្សរបស់កម្ពុជា ​មានជំនាញពីឧស្សាហកម្មគ្រឿងយន្តនេះកាន់តែច្រើន នៅថ្ងៃខាងមុខ នឹងអាចទាក់ទាញបានក្រុមហ៊ុនផ្សេងទៀតមកកម្ពុជាផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង