**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម ឈាង ឡាក់ និងឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញ លើកទី២២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង

ភ្នំពេញ៖ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញ លើកទី២២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យពិភាក្សាផ្តល់យោបល់ និង អនុម័តលើសេចក្តីព្រាងរបាយការណ៍សមិទ្ធកម្ម នៃផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ របស់រដ្ឋបាលខេត្ត ក្នុងអាណត្តិទី៣ ក្រុមប្រឹក្សាខេត្ត និងសេចក្តីព្រាងផែនការសកម្មភាព និងក្របខណ្ឌពេលវេលា នៃការរៀបចំកិច្ចប្រជុំ និងវេទិកាថ្នាក់ឃុំ សង្កាត់ ក្រុង ស្រុក និងថ្នាក់ខេត្ត សម្រាប់ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំនេះដែរឯកឧត្ដមអភិបាលខេត្តក៏បាន ធ្វើសេចក្តីថ្លែងហេតុ ស្តីពី សេចក្តីព្រាងរបាយការណ៍សមិទ្ធកម្មនៃផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ រដ្ឋបាលខេត្ត ក្នុងអាណត្តិទី៣ ក្រុមប្រឹក្សាខេត្ត និងសេចក្តីព្រាងផែនការសកម្មភាព និងក្របខណ្ឌពេលវេលានៃការរៀបចំកិច្ចប្រជុំ និងវេទិកា ថ្នាក់ឃុំ សង្កាត់ ក្រុង ស្រុក និងថ្នាក់ខេត្ត ឆ្នាំ២០២៤ ដើម្បីដាក់សុំការពិនិត្យ ពិភាក្សា ផ្តល់យោបល់ និងអនុម័ត ក្នុងកិច្ចប្រជុំវិសាមញ្ញ លើកទី២២ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្ដម ស្វាយ សំអ៊ាង បានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោក លោកស្រី ជាក្រុម ការងារបូកសរុបផែនការអភិវឌ្ឍន៍ខេត្ត និងក្រុមការងារបច្ចេកទេសគាំទ្រការរៀបចំវេទិកាថ្នាក់ ខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវ និងចូលរួមយ៉ាងសកម្ម ក្នុងការបូកសរុបលទ្ធផល និងសមិទ្ធផល នៃការអនុវត្តផែនការអភិវឌ្ឍន៍ខេត្តរយៈពេលប្រាំឆ្នាំ និងរៀបចំនូវឯកសារពាក់ព័ន្ធសំខាន់ៗ សម្រាប់ការៀបចំកិច្ចប្រជុំ និងវេទិកាថ្នាក់ឃុំ សង្កាត់ ក្រុង ស្រុក និងខេត្ត បានសម្រេចតាមការដាក់ចេញទិសដៅការងារ។

ក្នុងការចាប់ផ្តើមនៃកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត ក៏ជម្រាបជូនដោយសង្ខេបអំពីការសេចក្តី ព្រាងរបាយការណ៍សមិទ្ធកម្ម នៃផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងសេចក្តីព្រាងផែនការសកម្មភាព និងក្របខណ្ឌពេលវេលានៃការរៀបចំកិច្ចប្រជុំ និងវេទិកា ដូចបានកំណត់ដោយច្បាប់ លិខិត បទដ្ឋានគតិយុត្ត ដើម្បីដាក់សុំការពិនិត្យ និងអនុម័តពីក្រុមប្រឹក្សាខេត្ត មានដូចតទៅ៖

I-មូលដ្ឋានច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងឯកសារគាំទ្រ

ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងឯកសារគាំទ្រ ដែលបានកំណត់ជាគោលការណ៍ក្នុង ការរៀបចំនូវឯកសាររបាយការណ៍ និងផែនការសកម្មភាពទាំងពីរខាងលើនេះរួមមាន៖

ក-សម្រាប់របាយការណ៍សមិទ្ធកម្មនៃផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ
១. ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនិងច្បាប់ស្តីពី វិសោធនកម្មច្បាប់នេះ
២. អនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩
៣. អនុក្រឹត្យលេខ ២១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ និងអនុក្រឹត្យ លេខ ១៥២ អនក្រ.បក ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១០
៤. ប្រកាសអន្តរក្រសួងលេខ ៣៥១៤ ប្រក ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ និងប្រកាសអន្តរក្រសួងលេខ ២៤១៧ ប្រក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១០ របស់ក្រសួងមហាផ្ទៃ និងក្រសួងផែនការ
៥. ប្រកាសអន្តរក្រសួងលេខ ០៨៤ ផក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ស្តីពី ការដាក់ឱ្យប្រើប្រាស់សេចក្តីណែនាំបច្ចេកទេ ស្តីពីការរៀបចំ និងការកសាង ផែនការអភិវឌ្ឍន៍ខេត្ត
៦. សេចក្តីសម្រេចលេខ ០៩៥/១៩ ស.ស.រ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត ស្តីពីគោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់ ការកសាងផែនការអភិវឌ្ឍន៍
៧. សៀវភៅផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ (២០២០-២០២៤) របស់រដ្ឋបាលខេត្ត
៨. សេចក្តីសម្រេចលេខ ០៩៦/២៣ សសរ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត បង្កើតក្រុមការងារបូកសរុបលទ្ធផល សមិទ្ធផល និងផល ប៉ះពាល់នៃការអនុវត្តផែនការអភិវឌ្ឍន៍ខេត្ត។ខ-សម្រាប់ផែនការសកម្មភាព និងក្របខ័ណ្ឌពេលវេលារៀបចំកិច្ចប្រជុំ និងវេទិកា
១. សេចក្តីណែនាំលេខ ០២សណន ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ របស់រាជរ ដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រឹងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិស ហមជ្ឈការ
២. សេចក្តីណែនាំលេខ ០១៥ សណន/គ.ជ.អ.ប ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៤ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេ យ្យនៅថ្នាក់ក្រោមជាតិ ស្តីពីដំណើរការនៃការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០”
៣. សេចក្តីសម្រេចលេខ០១៤ សសរ/គ.ជ.អ.ប ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ ស្តីពីការដាក់ឱ្យអនុវត្តផែនការសកម្មភាព និងក្របខ័ណ្ឌពេល វេលាសម្រាប់ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤
៤. លិខិតលេខ ០១៧ សជណ/គ.ជ.អ.ប ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ
៥.សេចក្តីសម្រេចលេខ ០២៤/២៤ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ របស់រដ្ឋ បាលខេត្ត ស្តីពីការបង្កើតក្រុមការងារបច្ចេកទេសថ្នាក់ខេត្តគាំទ្រការរៀបចំ វេទិកាស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេច បានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០”។

II-អំពីរបាយការណ៍សមិទ្ធកម្មនៃផែនការអភិឌ្ឍន៍ប្រាំឆ្នាំ

សេចក្តីព្រាងរបាយការណ៍សមិទ្ធកម្ម នៃផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ របស់រដ្ឋបាលខេត្ត ក្នុង អាណត្តិទី៣ ក្រុមប្រឹក្សាខេត្ត បានរៀបចំឡើងផ្អែកលើផែនការអភិវឌ្ឍន៍ប្រាំឆ្នាំរបស់រដ្ឋបាល ខេត្តដែលបានដាក់ចេញក្នុងឆ្នាំ២០២០ និងលទ្ធផលសូចនាករតាមវិស័យ ក្នុងនោះរួមមាន៖

-សេចក្តីផ្តើម ដែលសង្ខេបពីបរិបទ និងសនិទានភាពនៃរបាយការណ៍ទាំងមូល
-គោលបំណង គោលដៅ និងសូចនាករនៃក្របខ័ណ្ឌតាមដាន និងវាយតម្លៃក្នុងផ្នែក សេដ្ឋកិច្ច សង្គមកិច្ច ការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងការបន្សំនឹងការប្រែ ប្រួលអាកាសធាតុ និងរដ្ឋបាលនិងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ
-លទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងសមិទ្ធផលសម្រេចបាន សម្រាប់ ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ និងប្រជាជន
-ផលប៉ះពាល់លើការអនុវត្តផែនការអភិវឌ្ឍន៍ ដែលបានដាក់បញ្ចូលនូវសូចនាករនៃ គម្រោង និងសកម្មភាពពុំមានក្នុងផែនការ ប្រសិទ្ធភាពសូចនាករនៃគម្រោង និង សកម្មភាពក្នុងផែនការកត្តានៃផលប៉ះពាល់
-សេចក្តីសន្និដ្ឋាន និងអនុសាសន៍ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំ និងកសាង ផែនការអភិវឌ្ឍន៍ប្រាំឆ្នាំក្នុងអាណត្តិថ្មីរបស់ក្រុមប្រឹក្សាខេត្ត។

III-អំពីផែនការសកម្មភាពនិងក្របខ័ណ្ឌពេលវេលានៃកិច្ចប្រជុំនិងវេទិកា

ដោយផ្អែកលើគោលការណ៍ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការរៀបចំឡើងនូវសេចក្តី ព្រាងផែនការសកម្មភាព និងក្របខ័ណ្ឌពេលវេលា សម្រាប់គាំទ្រដល់ការរៀបចំកិច្ចប្រជុំ និង វេទិកានៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ក្នុងដែនសមត្ថកិច្ចខេត្តស្ទឹងត្រែង ឆ្នាំ ២០២៤ បានកំណត់ដាក់ចេញនូវសកម្មភាពការងារដូចខាងក្រោម៖

-ដំណាក់កាលមុនកិច្ចដំណើរការរៀបចំកិច្ចប្រជុំ និងវេទិកា មាន ៦សកម្មភាព ដោយ ចាប់ផ្តើមពីខែមេសា ដល់ខែឧសភា ឆ្នាំ២០២៤នេះ
-ដំណើរការរៀបចំកិច្ចប្រជុំ និងវេទិកា មានការរៀបចំកិច្ចប្រជុំនៅថ្នាក់ឃុំ សង្កាត់ចែកជា ៥សកម្មភាព ការរៀបចំកិច្ចប្រជុំនៅថ្នាក់ក្រុង ស្រុក មាន ៥សកម្មភាព និងការរៀបចំវេទិកាថ្នាក់ខេត្ត មាន ៥សកម្មភាព ដោយត្រូវចាប់ផ្តើមអនុវត្តពីខែមិថុនា ដល់ សប្តាហ៍ទី១ ខែកញ្ញា ឆ្នាំ២០២៤ តាមលំដាប់លំដោយ
-ដំណាក់កាលក្រោយកិច្ចដំណើរការរៀបចំកិច្ចប្រជុំ និងវេទិកាមាន ៣សកម្មភាព ត្រូវអនុវត្តក្នុងខែកញ្ញា ឆ្នាំ២០២៤
-ដំណាក់កាលក្រោយវេទិកាថ្នាក់ជាតិលើកទី១ របស់រាជរដ្ឋាភិបាលជាមួយរដ្ឋបាល ថ្នាក់ក្រោមជាតិ អនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០២៤។ក្នុងបរិយាកាសដ៏មានសារៈសំខាន់នេះ ឯកឧត្ដម ស្វាយ សំអ៊ាង ក៏បានគោរពថ្លែងអំណរគុណដល់ក្រុមជំនាញបច្ចេកទេស និងសូមគោរពជម្រាបជូនក្រុមប្រឹក្សាខេត្ត ជ្រាបថា ពិតជាបានរួមចំណែក ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់មូលដ្ឋានទាំងនៅទីប្រជុំជនក្រុង ជនបទ និងតាមតំបន់ ព្រំដែន នៅក្នុងដែនសមត្ថកិច្ចខេត្ត ពិសេសបានធ្វើឱ្យចំណូលរបស់ប្រជាជនជាមធ្យមក្នុងមួយ ឆ្នាំមានការកើនឡើងពី ជាង ១.៤០០ដុល្លារ នៅឆ្នាំ២០១៩ ដល់ ១.៥៨៧ដុល្លារ ក្នុងឆ្នាំ ២០២៣ ដង់ស៊ីតេប្រជាជនកើនឡើងពី ១៣នាក់ ដល់ ១៥នាក់ និងអត្រាភាពក្រីក្រថយចុះពី ២៤% មកត្រឹម ២០%។ របាយការណ៍សមិទ្ធកម្មនៃការអនុវត្តផែនការអភិវឌ្ឍន៍ ក៏នឹងក្លាយជា ឯកសារមូលដ្ឋានមួយផ្នែក សម្រាប់ការរៀបចំដាក់ចេញនូវផែនការអភិវឌ្ឍន៍ប្រាំឆ្នាំក្នុងអាណត្តិ ថ្មីរបស់ក្រុមប្រឹក្សាខេត្តផងដែរ។ ដោយឡែកចំពោះផែនការសកម្មភាព និងក្របខ័ណ្ឌពេល វេលា សម្រាប់គាំទ្រដល់ការរៀបចំកិច្ចប្រជុំ និងវេទិកានៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០” គឺជាភារកិច្ចថ្មីមួយទៀតសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមការងារដឹកនាំរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្ដមបញ្ជាក់ថា សេចក្តីព្រាងរបាយការណ៍ និងផែនការសកម្មភាពនេះ ត្រូវបានដាក់ឆ្លងការពិនិត្យ និង ផ្តល់យោបល់ពីគណៈអភិបាលខេត្ត និងអន្តរមន្ទីរ អង្គភាពនៃគណៈកម្មាធិការសម្រសសម្រួល បច្ចេកទេសរដ្ឋបាលខេត្តរួចហើយ មុននឹងដាក់សុំការពិនិត្យនិងអនុម័តក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ខេត្ត នាពេលនេះ។ ដោយអនុលោមតាមយុត្តកម្មខាងលើ និងច្បាប់ បទដ្ឋានគតិយុត្ត ក្នុងនាមគណៈ អភិបាលខេត្ត គណៈកម្មាធិការ និងក្រុមការងារជំនាញ ឯកឧត្ដមក៏សូមដាក់ជូនអង្គប្រជុំវិសាមញ្ញ ក្រុម ប្រឹក្សាខេត្ត ដើម្បីពិនិត្យ ផ្តល់យោបល់ និងអនុម័តលើសេចក្តីព្រាងឯកសារគោលទាំងពីរនេះ តាមការគួរផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង