**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញចូលរួមក្នុងពិធី កិច្ចប្រជុំត្រួតពិនិត្យ បូកសរុបវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធនាការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ខេត្តស្ទឹងត្រែង ថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានគណៈ កម្មាធិការគណបក្សខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមក្នុងពិធី កិច្ចប្រជុំត្រួតពិនិត្យ បូកសរុបវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធនាការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ជូនថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើ ទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នាសម័យប្រជុំពេញអង្គលើកទី១១ នីតិកាលទី៣ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ ក្នុងសេចក្តីសម្រេច លេខ ១៩២/០៣២/២០១៧ កបធ.ច ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧។

កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ផៃ ប៊ុនឈឿន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុម ការងារគណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង, ឯកឧត្តម ញ៉ែម សាម៉ន សមាជិកគណៈកម្មាធិការកណ្តាលនិងជាអនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត, ឯកឧត្តម សន អ៊ុនថរ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត, ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត, សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងបេក្ខជនពេញសិទ្ធិ និងអង្គបោះឆ្នោតជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងថា ក្នុងនាមក្រុមការងារប្រចាំការ នៃគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតគណបក្សខេត្ត ឯកឧត្តមពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ បូកសរុបវឌ្ឍនភាពការងារ និងត្រៀមលក្ខណៈសម្បត្តិដើម្បីអនុវត្តទិសដៅការងារជាអាទិភាពសម្រាប់ដំណាក់កាលទី១នៃ ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដែលនឹងឈានចូលដល់ដំណាក់កាលទី២ ចាប់ពីថ្ងៃទី១៧ ខែឧសភា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ឯកឧត្តមប្រធាន ឯកឧត្តមអនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ឯកឧត្តមប្រធានគណៈកម្មាធិការ គណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រីមន្ត្រីគណបក្សគ្រប់ថ្នាក់ ដែលដឹកនាំ ព្រមទាំងបន្តជំរុញការចាត់តាំងអនុវត្តនូវសកម្មភាពការងារ នៃផែនការរួមឆ្ពោះទៅកាន់ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ស្របតាមស្មារតីនៃគោលការណ៍ដឹកនាំរបស់គណ បក្ស ដែលសម្រេចបានលទ្ធផលជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ជាពិសេសគឺការពង្រឹងការងារ ដឹកនាំគណបក្ស ការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំង រួមជាមួយនឹងការខិតខំពង្រឹង កម្លាំងគណបក្ស ថែរក្សាកម្លាំងអង្គបោះឆ្នោតផ្ទៃក្នុង និងកសាងកម្លាំងអង្គបោះឆ្នោតពីបក្សដទៃ ព្រមទាំងការកៀរគរចលនាកម្លាំងមន្ត្រី និងសមាជិកគណបក្សនៅថ្នាក់មូលដ្ឋាន ធ្វើសកម្មភាព ដើម្បីធានាដណ្តើមបានប្រៀបឈ្នះក្នុងការបោះឆ្នោត តាមរយៈអំពើល្អរបស់មន្ត្រីបក្ស និងការ រៀបចំសកម្មភាពនានាសម្រាប់បង្កលក្ខណៈសម្បត្តិដល់ឧត្តមប្រយោជន៍ខាងនយោបាយជូន គណបក្ស។

ជាមួយគ្នានេះ ឯកឧត្តម ស្វាយ សំអ៊ាង បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេប អំពីលទ្ធផលការងារ សម្រេចបានក្នុងការអនុវត្តសកម្មភាពការងាររបស់គណបក្ស ក្នុងដំណាក់កាលទី១ នៃផែនការ រួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ មានដូចតទៅ៖

១-ចាប់ផ្តើមពីដំណាក់កាលដំបូង ដែលស្ថិតក្នុងអំឡុងពេល និងបន្ទាប់ពីការងារបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានបញ្ចប់ទៅដោយទទួលបានលទ្ធផល ជោគជ័យយ៉ាងធំធេងជូនគណបក្ស ថ្នាក់ដឹកនាំក្រុមការងារ និងគណបក្សខេត្ត មានគណៈ បញ្ជាការយុទ្ធនាការបោះឆ្នោតខេត្ត និងក្រុង ស្រុកជាសេនាធិការ បានដឹកនាំចាត់តាំងអនុវត្ត ផែនការរួមសម្រាប់ការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ តាមជំហាននីមួយៗ។

២-បន្តអនុវត្តរាល់ភារកិច្ចជាអាទិភាពក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ដើម្បីកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ឆ្ពោះទៅសម្រេចបាននូវគោលដៅជា យុទ្ធសាស្រ្តគន្លឹះរបស់គណបក្ស។

៣-ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុង មូលដ្ឋាន និងឆ្លើយតបតាមកម្មវិធីនយោបាយគណបក្សដែលបានដាក់ចេញ និងគោលការណ៍ ដឹកនាំខាងនយោបាយរបស់គណបក្សគ្រប់ដំណាក់កាល។

៤-គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតខេត្ត បានរៀបចំដាក់ចេញនៅផែនការណែនាំ និងផែនការសកម្មភាពការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ដើម្បីចាត់តាំងអនុវត្តតាមដំណាក់កាលនីមួយៗ។

៥-អនុវត្តគោលការណ៍ពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងសមាជិកបក្ស និងមន្ត្រីគណ បក្ស សម្រាប់ការគ្រប់គ្រងការងារចាត់តាំងគណបក្ស តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន លើប្រព័ន្ធ Server របស់គណបក្ស និងបានការពង្រឹងពង្រីកសមត្ថភាពនៃការប្រើប្រាស់បច្ចេកវិទ្យា ប្រព័ន្ធ គ្រប់គ្រងតាម Digital ដល់មន្ត្រីគណបក្សថ្នាក់ឃុំ សង្កាត់ ជាពិសេសយុវជនគណបក្ស។

៦-រៀបចំសំណុំឯកសារ និងដំណើរការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរ ឈ្មោះបោះឆ្នោតរបស់គណបក្សតាមកម្មវិធី និងនីតិវិធីរបស់ គ.ជ. ប ដែលបានកំណត់ ដែល មានក្រុមការងារ IT គណបក្សជាសេនាធិការផ្ទាល់ និងអនុវត្តដោយជោគជ័យ។

៧-រៀបចំដាក់សំណុំបែបបទ សម្រាប់ការចុះឈ្មោះភ្នាក់ងារគណបក្ស សម្រាប់សង្កេត មើលការចុះឈ្មោះអ្នកបោះឆ្នោតនៅតាមឃុំ សង្កាត់ទាំង៣៤ មានភ្នាក់ងារចំនួន ៦៨នាក់។

៨-ចាត់តាំងដំណាងគណបក្ស ដើម្បីចូលរួមការចាប់ឆ្នោតកំណត់លេខរៀងគណបក្ស ដាក់នៅលើសន្លឹកឆ្នោត ដែលក្នុងនោះក្រុមប្រឹក្សាខេត្ត គណបក្សប្រជាជនកម្ពុជាមានលេខរៀង ទី៥ ក្នុងចំណោម ០៥គណបក្ស ក្រុមប្រឹក្សាស្រុកសេសាន គណបក្សយើងមានលេខរៀងទី១ ក្នុងចំណោម ០២គណបក្ស ក្រុមប្រឹក្សាស្រុកសៀមបូក គណបក្សយើងមានលេខរៀងទី២ ក្នុង ចំណោម ០៣គណបក្ស ក្រុមប្រឹក្សាស្រុកសៀមប៉ាង គណបក្សយើងមានលេខរៀងទី២ ក្នុង ចំណោម ០២គណបក្ស ក្រុមប្រឹក្សាក្រុងស្ទឹងត្រែង គណបក្សយើងមានលេខរៀងទី២ ក្នុង ចំណោម ០២គណបក្ស ក្រុមប្រឹក្សាស្រុកថាឡាបរីវ៉ាត់ គណបក្សយើងមានលេខរៀងទី២ ក្នុង ចំណោម ០៣គណបក្ស និងក្រុមប្រឹក្សាស្រុកបុរីអូរស្វាយសែនជ័យ គណបក្សយើងមានលេខ រៀងទី២ ក្នុងចំណោម ០២គណបក្ស។

៩-រៀបចំ និងដាក់សំណុំបែបបទនីតិវិធីសម្រាប់ការចុះឈ្មោះភ្នាក់ងារគណបក្ស និងអ្នក សង្កេតការណ៍របស់គណបក្សសម្រាប់សង្កេតមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដែលមានភ្នាក់ងារគណបក្ស ១២នាក់ អ្នកសង្កេតការណ៍ គ.២៧៨ ចំនួន ១២នាក់ និងអ្នក សង្កេតការណ៍ចលនាស្ត្រី ០៦នាក់។

១០-បានរៀបចំការឯកសារវិភាគក្នុងក្របខ័ណ្ឌព្យាករណ៍លទ្ធផលអាសនៈតាមសេណា រីយ៉ូដែលអាចកើតមានឡើងតាមប្រូបាប៊ីលីតេ សម្រាប់ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកទាំង៦ ដើម្បី ត្រៀមលក្ខណៈលើការងារគន្លឹះក្នុងដាក់ដណ្ដើមប្រៀបឈ្នះជូនគណបក្សក្នុងការបោះឆ្នោត។

សម្រាប់ទិសដៅការងារចំពោះមុខរបស់គណបក្ស ក្នុងដំណើរការឆ្ពោះទៅកាន់ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងការងាររួមរបស់គណបក្ស បានកំណត់ដាក់ចេញរួមមាន៖

១-រៀបចំឯកសារទម្រង់បែបបទតាមនីតិវិធី និងកម្មវិធីយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីដាក់ជូនគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត និងត្រៀមលក្ខណៈសម្រាប់ដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដែលថ្ងៃទី ២៥ ឧសភា ជាថ្ងៃស្ងប់ស្ងៀម។

២-បន្តការចុះជាប់មូលដ្ឋានឃុំ សង្កាត់ដើម្បីផ្សព្វផ្សាយសភាពការណ៍ទូទៅ និងខ្លឹមសារ នយោបាយរបស់គណបក្ស និងពង្រឹងគោលជំហរ សតិអារម្មណ៍របស់អង្គបោះឆ្នោត ព្រមទាំង កសាងកម្លាំងគាំទ្រគណបក្សតាមមេរៀនពិសោធន៍កន្លងមក និងក្នុងរូបភាពថ្មី។

៣-ពិនិត្យសុពលភាពឯកសារបោះឆ្នោត សម្រាប់អង្គបោះឆ្នោតរបស់គណបក្សយើងឱ្យ បានរួចរាល់ពីចម្ងាយ មានភាពច្បាស់លាស់ ត្រឹមត្រូវពិតប្រាកដ រួមទាំងពិនិត្យស្ថានភាពជីវភាព និងសុខភាពរបស់អង្គបោះឆ្នោត។

៤-រៀបចំបើកវគ្គបណ្តុះបណ្តាលមន្ត្រីគណបក្សនិងភ្នាក់ងារគណបក្សដែលបានកំណត់ រៀបចំឡើងជាពីរវគ្គ ហើយវគ្គទី២ ត្រូវរៀបចំធ្វើនៅក្នុងអំឡុងពេល ៣ថ្ងៃ មុនថ្ងៃបោះឆ្នោតចូល មកដល់។

៥-រៀបចំក្រុមការងារបច្ចេកទេសសម្រាប់អនុវត្តការងារបូកសរុបលទ្ធផលបោះឆ្នោត តាមប្រព័ន្ធបូកសរុបដែលបានដាក់ចេញ និងមានការឯកភាពជារួមទូទាំងប្រទេស។

៦-អនុវត្តការងារចាំបាច់មួយចំនួនទៀតសម្រាប់ដំណាក់កាលទី៣និងទី៤នៃយុទ្ធនាការ បោះឆ្នោត ជាពិសេសសភាពការណ៍ក្នុងថ្ងៃ”ស” ថ្ងៃបោះឆ្នោត-រាប់សន្លឹកឆ្នោត និងក្រោយថ្ងៃ បោះឆ្នោត ព្រមទាំងការប្រកាសលទ្ធផលនៃការបោះឆ្នោតបឋម បណ្តោះអាសន្ន និងផ្លូវការ។

៧-រៀបចំការប្រជុំបូកសរុបដក់ស្រង់មេរៀន ពិសោធន៍សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា អាណត្តិទី៤ រួមទាំងការពិនិត្យលើគោលនយោបាយមួយចំនួនសម្រាប់ធានាបាន ការពង្រឹងភាពខ្លាំង និងការឯកភាពផ្ទៃក្នុងរបស់គណបក្ស។

ជាទីបញ្ចប់ ឯកឧត្តម ស្វាយ សំអ៊ាង បានគោរពជូនពរបវរមហាប្រសើរជូនចំពោះឯកឧត្តមអធិបតី គណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រីមន្ត្រីគណបក្សទាំងអស់នៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ សូមមានសុខភាពល្អបរិបូរណ៍ ជ័យជម្នះគ្រប់ភារកិច្ច និងជួបប្រសព្វតែនឹងពុទ្ធពរទាំង បួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងទទួលបានជោគជ័យទាំង អស់គ្នាសម្រាប់ការបោះឆ្នោតនាថ្ងៃទី២៦ ឧសភា ខាងមុខឆាប់ៗនេះ ៕

អត្ថបទដែលជាប់ទាក់ទង