រាជរដ្ឋាភិបាល ចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលស្រុក ០៣រូបនៃខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលស្រុកចំនួន៣រូប នៃរដ្ឋបាលខេត្តកំពង់ស្ពឺ។
ភិបាលស្រុកចំនួន៣រូបត្រូវផ្ទេរភារកិច្ចរួមមាន ៖
១.លោក ហន ពិសិដ្ឋ ឋានន្តរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៤ ពីអភិបាលស្រុកភ្នំស្រួច ឲ្យកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលស្រុកគងពិសី។
២.លោក ចែមភីនរឹម វុទ្ធី ឋានន្តរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ១ ពីអភិបាលស្រុកគងពិសី ឲ្យកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលស្រុកថ្ពង។
៣.លោក គាវ លាងគា ឋានន្តរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ៣ ពីអភិបាលស្រុកថ្ពង ឲ្យកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលស្រុកភ្នំស្រូច ៕