មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ដឹកនាំកិច្ចប្រជុំបើក បេសកកម្មគាំទ្រការអនុវត្តគម្រោងកែលម្អការអប់រំចំណេះទូទៅ របស់ធនាគារពិភពលោក លើកទី៤
ភ្នំពេញ៖ ក្រុមការងារអនុវត្តគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP) បានរៀបចំកិច្ចប្រជុំបើក (Kick-Off Meeting ) លើកទី៤ ក្រោមអធិបតីភាព ឯកឧត្តបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នៅសាលប្រជុំអគាររដ្ឋបាលចៅពញាហុក។
នាឱកាសនោះ ឯកឧត្តមបណ្ឌិតសភារ្យ រដ្ឋលេខាធិការ និងភាគីពាក់ព័ន្ធដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនេះ បានចូលរួមផ្តល់អនុសាសន៍ មតិយោបល់លើបញ្ហាពាក់ព័ន្ធនានា ដើម្បីគាំទ្រនូវប្រសិទ្ធភាពក្នុងការអនុវត្តគម្រោងកែលម្អការអប់រំចំណេះទូទៅកាន់តែប្រសើរឡើងថែមទៀត។
គម្រោងកែលម្អការអប់រំចំណេះទូទៅ បានឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងមូលធនមនុស្ស ព្រមទាំងឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជានៅឆ្នាំ ២០៣០ និង ២០៥០៕