**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

អាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យ និងដោះស្រាយកង្វះទឹកប្រើប្រាស់ នៅសាលារៀនចំនួន២ និងណែនាំដល់សិស្សានុសិស្សឲ្យ ចេះថែទាំសុខភាពក្នុងរដូវក្តៅនេះ

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៤ នេះ បានដឹកនាំក្រុមការងារមន្ទីរអង្គភាពពាក់ព័ន្ធ ចុះពិនិត្យ និងដោះស្រាយបញ្ហាកង្វះទឹកប្រើប្រាស់ នៅសាលាចំនួន ២ ស្ថិតក្នុងឃុំសណ្ដែក និងឃុំត្រប់ ក្នុងស្រុកបាធាយ នឹងធ្វើការណែនាំដល់សិស្សានុសិស្ស ឲ្យចេះថែទាំសុខភាព ក្នុងស្ថានភាពអាកាសធាតុឡើងកម្ដៅខ្លាំងនេះ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋានអំពី ការខ្វះទឹកប្រើប្រាស់ នៃសាលាបឋមសិក្សាចំនួនពីរ ស្ថិតក្នុងឃុំត្រប់ នឹងឃុំសណ្ដែក ក្នុងស្រុកបាធាយ ក្រុមការងារ នៃរដ្ឋបាលខេត្តកំពង់ចាម ធ្វើការចុះពិនិត្យដោយផ្ទាល់ ដើម្បីដោះស្រាយបញ្ហានេះជូនដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស នៃសាលារៀនទាំងពីរនោះ បានទឹកប្រើប្រាស់ឡើងវិញ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានធ្វើការជួសជុលអាងស្តុកទឹក របស់សាលា ដើម្បីឲ្យមានទឹកប្រើប្រាស់ដូចដើមវិញ និងពិនិត្យលទ្ធភាព ដើម្បីបុកអណ្ដូងស្នប់បន្ថែមទៀតផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងទៀតថា ក្នុងស្ថានភាពអាកាសធាតុកើនកម្ដៅខ្លាំង ក្នុងនាមរដ្ឋបាលខេត្ត ក្រៅពីបានអប់រំណែនាំដល់សិស្សានុសិស្សដោយផ្ទាល់ ក៏បានធ្វើការណែនាំដល់លោកគ្រូ អ្នកគ្រូ សូមឱ្យបង្កើនការយកចិត្តទុកដាក់ ថែទាំដល់សុខភាពសិស្សផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ក្នុងការចុះពិនិត្យ និងដោះស្រាយកង្វះទឹកប្រើប្រាស់នេះ រដ្ឋបាលខេត្តបានជំរុញដល់សេវាករ ផ្គត់ផ្គង់ទឹកស្អាតនៅក្នុងឃុំសណ្ដែក បុកអណ្ដូងស្នប់មួយទៀត ដែលមានកម្លាំងទឹកចេញខ្លាំង ដើម្បីឲ្បប្រជាពលរដ្ឋ ប្រមាណជា ជាង ៤,០០០ គ្រួសារ មានទឹកប្រើប្រាស់គ្រប់គ្រាន់ ពីដើមទី ដល់ចុងទី ។

សូមបញ្ជាក់ផងដែរថា នៅក្នុងការចុះពិនិត្យ និងដោះស្រាយបញ្ហាកង្វះទឹកប្រើប្រាស់នេះ អាជ្ញាធរខេត្តកំពង់ចាម បានធ្វើការចែកទឹកស្អាត ដល់សិស្សានុសិស្ស នៃសាលារៀនទាំងពីរ និងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ដឹកទឹកបាញ់ស្រោចដំបូលសាលារៀន និងបញ្ចូលទៅអាងស្តុក សម្រាប់ឲ្យសាលារៀន បានប្រើប្រាស់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង