**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា

ឯកឧត្ដមរដ្ឋមន្រ្ដីឆាយ ប្ញទ្ធិសែន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទិន្នន័យផ្គត់ផ្គង់ទឹកស្អាតជនបទ

ភ្នំពេញ៖ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទិន្នន័យផ្គត់ផ្គង់ទឹកស្អាតជនបទ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋានជំនាញ និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តតាមប្រព័ន្ធនិម្មិត (Zoom meeting) ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត ដែលបានចុះទៅដល់មូលដ្ឋានផ្ទាល់ដើម្បីពិនិត្យ និងតាមដានស្ថានភាពទឹកបរិភោគ និងទឹកសម្រាប់ប្រើប្រាស់ ព្រមទាំងបានធ្វើការដោះស្រាយជូនប្រជាពលរដ្ឋតាមរយៈការជួសជុល និងខួងអណ្ដូងស្នប់ថ្មីជូនប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់នាពេលកន្លងមក ស្របតាមអនុសាន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំស្តីពី វិធានការ និងកិច្ចអន្តរាគមន៍លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

កិច្ចប្រជុំបានផ្តោតលើការស្រង់ទិន្នន័យប្រព័ន្ធចែកចាយទឹកស្អាតជនបទនៅទូទាំងប្រទេសដែលរួមមានដូចជា អណ្តូងស្នប់អាហ្វ្រីដែហ្វ ស្រះសហគមន៍ ស្ថានីយផលិតទឹកផឹកសហគមន៍ អាងត្រងទឹកភ្លៀង ប្រព័ន្ធចែកចាយទឹកតាមបណ្តាញខ្នាតតូចសហគមន៍ ជាដើម ដើម្បីរៀបចំជាផែនទីប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទទូទាំប្រទេស។

ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងការស្នើសុំមធ្យោបាយផ្គត់ផ្គង់ទឹកស្អាតជនបទ ការពិនិត្យលើគុណភាពទឹកសម្រាប់ប្រជាពលរដ្ឋបរិភោគ និងប្រើប្រាស់ប្រចាំថ្ងៃផងដែរ ។

ជាចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍ណែនាំមួយចំនួនជូនដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ទីរអភិវឌ្ឍន៍ជនបទ សម្រាប់យកទៅអនុវត្ត ដូចខាងក្រោមនេះ៖

១- ត្រូវបន្តអនុវត្ត និងត្រួតពិនិត្យប្រភពទឹក តាមមូលដ្ឋានភូមិ ឃុំ ដាច់ស្រយាលដែលមិនទាន់មានទឹកសុវត្ថិភាពសម្រាប់បរិភោគ និងត្រូវអនុវត្តសកម្មភាពនេះជាប្រចាំ ។

២ -ត្រូវចុះស្រង់ទិន្នន័យប្រភពទឹកតាមភូមិ ឃុំ ស្រុកដើម្បីបញ្ចូលទិន្នន័យទឹកស្អាតទៅក្នុងប្រព័ន្ធកុំព្យូទ័រ ។

៣-ត្រូវរៀបចំផែនការយុទ្ធសាស្រ្ដដើម្បីឱ្យបានទឹកស្អាតសម្រាប់ប្រើប្រាស់ ១០០% នៅឆ្នាំ២០៣០។

៤-បន្តស្វែងរកដៃគូអភិវឌ្ឍន៍ សប្បុរសជន និងអន្ដរជាតិ ដើម្បីជួយអភិវឌ្ឍន៍ និងពង្រីកការផ្គត់ផ្គង់ទឹកជនបទ ។

៥-ស្នើសុំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត សហការជាមួយស្ថាប័នពាក់ព័ន្ធ ឬ ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការផ្ដល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឱ្យបានលឿន និងប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង