សម្តេចតេជោ ផ្ញើសារថ្លែងអំណរគុណ នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ដែលផ្ញើសារអបអរសាទរជូន សម្តេចក្នុងឱកាសជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារថ្លែងអំណរគុណចំពោះ នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ដែលបានផ្ញើសារលិខិតអបអរសាទរជូនសម្តេច ក្នុងឱកាសត្រូវបានអង្គព្រឹទ្ធសភា បោះឆ្នោតគាំទ្រជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥។