**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ណែនាំដល់អាជ្ញាធរឃុំ កម្លាំងប្រជាការពារ ត្រូវចុះពិនិត្យស្រាវជ្រាវកំណត់មុខសញ្ញាក្រុមប្រព្រឹត្តបទល្មើសនេសាទ ដើម្បីចាត់វិធានការការពារ


ភ្នំពេញ៖ នាថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានអញ្ជើញដឹកក្រុមការងារខេត្ត ស្រុក-ឃុំ ចុះពិនិត្យប្រព័ន្ធអាងស្តុបទឹកនៅតាមទំនប់ធំៗ ចំនួន០៣ទីតាំង នៅក្នុងស្រុកចិត្របុរី ដើម្បីធានាឱ្យបានដល់ការបម្រើផលប្រយោជន៍ដល់ប្រជាសហគមន៍ ក្នុងការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃ ការធ្វើកសិកម្ម និងចិញ្ចឹមសត្វជាដើម និងណែនាំដល់សហគមន៍ អំពីការការពារថែរក្សាទឹកឱ្យបានល្អ ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍សាធារណៈឱ្យបានគ្រប់គ្រាន់រហូតដល់រដូវវស្សាចូលមកដល់ខាងមុខនេះ។

ដំណើរការនេះបានចុះពិនិត្យទៅលើ៖
១)-អាងទឹកទំនប់ស្វាយជ្រុំ ស្ថិតនៅឃុំថ្មី ដែលស្រោចស្រពស្រែប្រាំងចំនួន ០៣ឃុំ សរុបចំនួន២៥០ហិកតា និងសម្រាប់ផលិតទឹកស្អាតផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ចំនួន៥ឃុំ។
២)-អាងទឹកទំនប់អូរស្នែងខ្លេរ ស្ថិតនៅក្នុងឃុំថ្មី ដែលផ្គត់ផ្គង់ស្រោចស្រពលើដីចម្ការចំនួន៣០ហិកតា សម្រាប់គម្រោងដីសម្បទានសង្គមកិច្ច Lased2។
៣)-អាងទឹកទំនប់កោះសុក្រំ ស្ថិតនៅឃុំដារ ដែលស្រោចស្រពស្រូវប្រាំង ចំនួន៥០០ហិកតា។

ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ឲ្យដឹងថា ជាលទ្ធផលអាងទឹកទំនប់ទាំង៣ខាងលើនេះ ឃើញថាកម្រិតទឹកមានការកើនឡើង និងវាយតម្លៃបានថាប្រភពទឹកអាចធានាបានដល់ការប្រើប្រាស់ផ្គត់ផ្គង់គ្រប់គ្រាន់ដល់ប្រជាសហគមន៍ទាំងការទទួលបានទឹកស្អាតប្រើប្រាស់ ការធ្វើកសិកម្ម និងការចិញ្ចឹមសត្វជាដើម មុននឹងរដូវវស្សាចូលមកដល់។ ហើយតាមគោលការណ៍របស់រដ្ឋបាលខេត្ត គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់បានគ្រប់ៗគ្នា និងពង្រីកប្រព័ន្ធប្រើប្រាស់ទឹកស្អាតឱ្យបានគ្រប់ភូមិនៅជនបទ។

ក្នុងនោះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជម្រុញណែនាំដល់អាជ្ញាធរឃុំ កម្លាំងប្រជាការពារ និងប្រជាសហគមន៍ ត្រូវចុះពិនិត្យតាមដានជាប់ជាប្រចាំ និងស្រាវជ្រាវកំណត់មុខសញ្ញាក្រុមប្រព្រឹត្តបទល្មើសនេសាទ ដើម្បីចាត់វិធានការការពារនូវការផ្តល់ប្រយោជន៍រួមនៅក្នុងសហគមន៍ ទាំងត្រី និងទឹកដែលជាប្រភពកែច្នៃជាទឹកស្អាត និងសូមឲ្យចូលរួមថែរក្សាការពារនូវសមិទ្ធផលដែលមាន បន្តដាំដើមឈើតាមទំនប់ដើម្បីជួយទប់ពីការបាក់ដីជាដើម ៕

អត្ថបទដែលជាប់ទាក់ទង