**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ក្រុមការងារបន្តចុះស្រង់ស្ថិតិស្រាវជ្រាវនិងបង្រ្កាប បានចុះស្រង់ស្ថិតិទីតាំងការ៉ាអូខេ សណ្ឋាគារនិងផ្ទះសំណាក់ សរុប០៨ទីតាំងក្នុងភូមិសាស្ត្រសង្កាត់ព្រះពន្លា អូរអំបិល កំពង់ស្វាយ ក្រុងសិរីសោភ័ណ

ភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យនិងដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្រុមការងារស្រង់ស្ថិតិ ស្រាវជ្រាវនិងបង្ក្រាប ពាក់ព័ន្ធ ជីវកម្មរាំ-ច្រៀង អាហារដ្ឋានគ្រប់ប្រភេទ ម៉ាស្សា កោសជប់ខ្យល់ ផ្ទះជួល បន្ទប់ជួល ផ្ទះសំណាក់ សណ្ឋាគារនិងក្លឹបកំសាន្តនានា ដឹកនាំដោយលោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដោយមានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលសិរីសោភ័ណ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រះពន្លា អូរអំបិល កំពង់ស្វាយ និង និងអាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ ចូលរួមផងនោះ ។

នៅថ្ងៃទី០៣-០៦ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រង់ស្ថិតិ ស្រាវជ្រាវនិងបង្ក្រាប បានចុះស្រង់ស្ថិតិ ទីតាំងការ៉ាអូរខេ បានសរុបចំនួន០៨ទីតាំង ក្នុងនោះការ៉ាអូខេ០២ទីតាំង សណ្ឋាគារ០៣និងផ្ទះសំណាក់០២ទីតាំង និងម៉ាស្សា០១ទីតាំង ក្នុងភូមិសាស្ត្រសង្កាត់ព្រះពន្លា អូរអំបិល កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្នុងការចុះស្រង់ស្ថិតិនោះដែរ លោកវរសេនីយ៍ឯក ឡាយ គឹមលួន បានជំរាបជូនដល់ម្ចាស់ទីតាំងជ្រាបថា៖ការចុះស្រង់ស្ថិតិនិងចំនួនបុគ្គលិកស្នាក់នៅនេះ គឺដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងមូលដ្ឋានដោយឲ្យឲ្យម្ចាស់ទីតាំង ដែលកំពុងប្រកបអាជីវកម្មរាំ-ច្រៀង អាហារដ្ឋានគ្រប់ប្រភេទ ម៉ាស្សា កោសជប់ខ្យល់ ផ្ទះជួល បន្ទប់ជួល ផ្ទះសំណាក់ សណ្ឋាគារនិងក្លឹបកំសាន្តនានា ដោយអម់រំណែនាំនិងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងមិនឲ្យមានបុគ្គលិកស្រីបំរើការងារក្នុងទីតាំងរបស់ខ្លួនមានអាយុ១៨ឆ្នាំចុះក្រោម មិនឲ្យកើតមានអំពើហឹង្សានានា និងចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការអនុវត្តភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក៏ដូចជាការចូលរួមទប់ស្កាត់រាល់បទល្មើសទាំងឡាយដែលច្បាប់ហាមឃាត់ ដូចជាបទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស ការជួញដូរផ្លូវភេទនិងក្មេងទំនើងជាជាដើម ។

ជាមួយនោះ ម្ចាស់ទីតាំងនីមួយៗត្រូវថតចម្លងអត្តសញ្ញាណប័ណ្ណបុគ្គលិកដែលធ្វើជាមួយរក្សាទុកឲ្យបានត្រឹមត្រូវ ។ មួយវិញទៀតប្រសិនបើក្នុងករណីដែលក្រុមការងាររកឃើញមានការប្រព្រឹត្តសកម្មភាពបទល្មើសនិងច្បាប់គឺក្រុមការងារត្រូវតែ បង្កា្រប ។ជាមួយគ្នានោះ ប្រសិននបើម្ចាស់ទីតាំងមានការសង្ស័យជនណាម្នាក់ដែលមកជួល ស្នាក់នៅឬមកលេងក្នុង ក្លឹបរបស់ខ្លួនថាជាមនុស្សសមាសភាពមិនល្អឬក៏អថិតិជន ភ្ញៀវណាបង្កបញ្ហាអសន្តិសុខ ត្រូវរាយការណ៍ទៅដល់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចជាបន្ទាន់ ដើម្បីសមត្ថកិច្ចឬអាជ្ញាធរមានវិធានការបង្ក្រាបទាន់ពេល៕

អត្ថបទដែលជាប់ទាក់ទង