ឆៀកចល័តនៅខេត្តព្រៃវែង កែប ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ១០ ឧសភា
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ចល័ត កំពុងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តព្រៃវែង កែប ពោធិ៍សាត់ ពីថ្ងៃទី ៦-១០ ខែឧសភា ឆ្នាំ២០២៤។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់យានយន្តទាំងអស់ យករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមកាលកំណត់កុំបីខាន។
ព័ត៌មានទីតាំង៖ CMVIC : ០១២ ៩៩០ ២២៣ | ០៦៩ ៥៦៧ ៨២២ | ០៧១ ៧១៧ ៥៥៥៥ | (HK) : ០១២ ៧៨៨ ១១៤ | ០១០ ៣៣៤ ៣៤៦ ៕