**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្ដម ស្វាយ សំអ៊ាង សង្ខេបពីសមិទ្ធផលនៃការអនុវត្តតម្រោង បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ ក្នុងខេត្តស្ទឹងត្រែង

ភ្នំពេញ៖ ក្នុងពិធីចាប់ឆ្នោតយកដីឡូត៍លំនៅឋាន និងដីឡូត៍កសិកម្ម នៃកម្មវិធីសម្បទានដីសង្គមកិច្ចគម្រោង បែងចែកដីរដើម្បីសង្គមកិច្ច និងការអភិវឌ្ឍរសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង រាយការណ៍ដោយសង្ខេបស្តីពីសមិទ្ធផលនៃការអនុវត្តតម្រោង បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងខេត្តស្ទឹងត្រែង ដែលមានដូចខាងក្រោម៖

-រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ដីទំហំ ៣ ១៦៤ ហិកតា ៨០អា ១០សង់ទីអា ចេញពីដីរបៀង ជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋមកជាដីឯកជនរបស់រដ្ឋសម្រាប់ អនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចជូនគ្រួសារក្រីក្រស៊ីវិលទូទៅ ដែលខ្វះដីស្ថិតក្នុងភូមិសាស្ត្រចំណុចអូរសែវ ឃុំភ្លុក ឃុំស្រែគរ និងឃុំសាមមួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង តាមរយៈអនុក្រឹត្យលេខ ១៤៧ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

-ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេសនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានចុះវាស់វែង និងចេញប័ណ្ណកម្មសិទ្ធិដីរដ្ឋក្នុងទីតាំងដីសម្បទានសង្គមកិច្ចរបស់គម្រោង LASED III នេះ ចំនួន ៩បណ្ណ លើផ្ទៃដីទំហំ ៣ ១៦៤ ហិកតា ៨០អា ១០សង់ទីអា។

– ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មការ បានប្រជុំអនុម័តផែនការប្រើប្រាស់ដីដោយបានបែងចែក ជាដីឡូត៍លំនៅឋាន ដីឡូត៍កសិកម្ម តំបន់រដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តរួមមាន៖ សាលារៀន មណ្ឌល សុខភាព កីឡដ្ឋាន ផ្សារ សួនច្បារ… ក្នុងនោះបានបែងចែកដីឡូត៍លំនៅឋានចំនួន ៦៩២ឡូត៍ (១ឡូត៍មានទំហំ ៤០ម៉ែត្រ x ៦០ម៉ែត្រ) ស្មើនឹង ១៦៦, ០៨ហិកតា និងដីឡូត៍កសិកម្មចំនួន ៦៧៦ឡូត៍ ទំហំ ៣ហិកតា ក្នុង១ឡូត៍ ស្មើនឹង ២ ០២៨ហិកតា។

– ចំពោះហេដ្ឋារចនាសម្ព័ន្ធផ្លូវ គណៈកម្មការបានកំណត់ផ្លូវមេទំហំ ៣០ម៉ែត្រ តភ្ជាប់ពីផ្លូវមេបេតុងឃុំ ស្រែគរ ចូលទៅតំបន់ដីឡូត៍លំនៅឋាន មានប្រវែងសរុប ២ ៤២៨, ៩២ម៉ែត្រ កំណត់ផ្លូវមេទំហំ ៣០ម៉ែត្រ ជុំវិញ តំបន់ក្រវ៉ាត់ព្រំដីសម្បទានសង្គមកិច្ច មានប្រវែងសរុប ១២ ២២៤,៣២ម៉ែត្រ និងបានកំណត់ផ្លូវរងទំហំ ២៤ ម៉ែត្រ ក្នុងដីឡូត៍តំបន់លំនៅឋាន និងដីឡូត៍កសិកម្ម មានប្រវែងសរុប ៨៤ ២០១, ៣២ម៉ែត្រ។

-បានបញ្ចប់នីតិវិធីនៃការជ្រើសរើសមុខសញ្ញាអ្នកទទួលដី ផ្អែកតាមលំដាប់ពិន្ទុពីខ្ពស់មកទាប និងការ ត្រួតពិនិត្យផ្ទៀងផ្ទាត់បញ្ចប់ចុងក្រោយ ទទួលបានចំនួន ៦៣៤គ្រួសារ (ក្នុងចំណោម ៩៣៤គ្រួសារ ដែលបាន ដាក់ពាក្យស្នើសុំ) ជាមុខសញ្ញាអ្នកទទួលដីអាទិភាព ដែលត្រូវទទួលបានដីសម្បទានសង្គមកិច្ចនៃគម្រោង LASED III ក្នុងនោះ ឃុំសាមមួយមានចំនួន ២២៦គ្រួសារ ឃុំភ្លុក មានចំនួន ២២៧គ្រួសារ និងឃុំស្រែតរមាន ចំនួន ១៨១គ្រួសារ ត្រូវបានជ្រើសរើសជាគ្រួសារអាទិភាពសម្រាប់ចាប់យកដីឡូត៍លំនៅឋាន និងដីឡូត៍ កសិកម្ម នៃកម្មវិធីសម្បទានដីសង្គមកិច្ច គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់ កាលទី៣ (LASED III) ដែលបាន និងកំពុងប្រព្រឹត្តទៅនាពេលនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមស្វាយ សំអ៊ាង បានគោរពថ្លែងអំណរគុណជាអនេកប្បការចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារពិភពលោក (World Bank) ដែលបានកំណត់ជ្រើសរើសយកខេត្តស្ទឹងត្រែង ជាខេត្តគោលដៅនៃការអនុវត្តគម្រោង LASED III និងសូមកោតសរសើរ និងថ្លែងអំណរគុណចំពោះនាយកគម្រោង មន្ត្រីតម្រោងថ្នាក់ជាតិ ថ្នាក់ខេត្ត រដ្ឋបាល ស្រុកសេសាន មន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរឃុំពាក់ព័ន្ធទាំងអស់ដែលបានលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ប្រកបដោយស្មារតី និងឆន្ទៈមុះមុតក្នុងការចូលរួមអនុវត្តគម្រោង សំដៅលើកកម្ពស់ជីវភាព និង សុខមាលភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងឱ្យកាន់តែប្រសើរឡើងជាលំដាប់ ៕

អត្ថបទដែលជាប់ទាក់ទង