**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្ដម ស្វាយ សំអ៊ាង៖ ខេត្តស្ទឹងត្រែង បាននិងកំពុងមានការអភិវឌ្ឍ ឈានឡើងលើគ្រប់វិស័យ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ហេដ្ឋារចនារូបវ័ន្ត សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

ភ្នំពេញ៖ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្ដម ស្វាយ សំអ៊ាង បានគូសបញ្ជាក់ថា ខេត្តស្ទឹងត្រែងបាន និងកំពុងមានការអភិវឌ្ឍឈានឡើងលើគ្រប់វិស័យ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ទាំង ផ្នែកហេដ្ឋារចនារូបវ័ន្ត ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បង្កលក្ខណៈងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ។

ថ្លែងក្នុងពិធីចាប់ឆ្នោតយកដីឡូត៍លំនៅឋាន និងដីឡូត៍កសិកម្ម នៃកម្មវិធីសម្បទានដីសង្គមកិច្ច គម្រោង បែងចែកដីរដើម្បីសង្គមកិច្ច និងការអភិវឌ្ឍរសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដម ស្វាយ សំអ៊ាង បានសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការដឹកនាំតម្រោង LASED III ដែលជានិច្ចកាលតែងតែគាំទ្រ និងលើកទឹកចិត្តដល់ខេត្តស្ទឹងត្រែង ក្នុងការអនុវត្តតម្រោងសម្បទានជូនគ្រួសារកងទ័ពតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ និងសម្បទានសង្គមកិច្ចថ្នាក់ មូលដ្ឋាន LASED III ។

ឯកឧត្ដមអភិបាលខេត្ត បញ្ជាក់ថា «ដោយអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ខេត្តស្ទឹងត្រែងបាន និងកំពុងមានការអភិវឌ្ឍឈានឡើងលើគ្រប់វិស័យ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ទាំងផ្នែកហេដ្ឋារចនារូបវ័ន្ត ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បង្កលក្ខណៈងាយស្រួលជូនបងប្អូនប្រជា ពលរដ្ឋក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ហើយអ្វីៗទាំងអស់ដែលយើងកំពុងមានសព្វថ្ងៃនេះ គឺផ្តើមចេញពីកត្តា សន្តិភាព ជាចម្បង សូមគោរពដឹងគុណ និងថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់បំផុតចំពោះ ស្ថាបនិក និងប្រតិបត្តិករសន្តិភាព អគ្គមគ្គុទេសក៍ឯក ដែលបាននាំមកនូវសុខសន្តិភាពពេញលេញជូនប្រជាជន កម្ពុជា គឺ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា» ។

ឯកឧត្ដម ស្វាយ សំអ៊ាង លើកឡើងថា តម្លៃនៃសន្តិភាព និងការអភិវឌ្ឍ នៅកម្ពុជា ត្រូវបានបន្តដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជានីតិ កាលទី៧ ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាប្រមុខដឹកនាំប្រកបដោយភាពស្វាហាប់ និងគតិបណ្ឌិត គឺបានប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិរបស់ជាតិ ដែលផ្សារភ្ជាប់ទៅនឹងគោលការណ៍ប្រជាធិបតេយ្យ ទោះបីត្រូវឆ្លងកាត់ការលំបាក និងបញ្ហាស្លុតស្មាញជាច្រើនយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាល ស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាជនជានិច្ច និងបានធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាគ្រប់ដំណាក់កាល។

ឯកឧត្ដមអភិបាលខេត្ត ថ្លែងទៀតថា គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) នៃកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់ មូលដ្ឋាន គឺជាយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងភាគីម្ចាស់ជំនួយ គឺធនាគារពិភពលោក ដែល តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាជន ជាពិសេសបងប្អូនដែលខ្វះដីពិតប្រាកដសម្រាប់ធ្វើលំនៅឋាន និងប្រកប របរកសិកម្មដើម្បីចិញ្ចឹមជីវិត ៕

អត្ថបទដែលជាប់ទាក់ទង