ឯកឧត្តម ប៉ាវ ហម ផាន ដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផល អនុវត្តការងារខែមេសា និងលើកទិសដៅបន្ត របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ភ្នំពេញ៖ ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលអនុវត្តការងារប្រចាំខែមេសា ឆ្នាំ២០២៤ និងលើកទីសដៅការងារបន្ត របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។