**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

ក្រសួងបរិស្ថាន បើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី “ការចែករំលែកចំណេះដឹងការរចនាអគារបៃតងនៅកម្ពុជា”

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពី “ការចែករំលែកចំណេះដឹងការរចនាអគារបៃតងនៅកម្ពុជា” និងមានការអញ្ជើញចូលរួមពីឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន លោកស្រី គណៈប្រតិភូនៃប្រទេសមេគង្គ និងសាធារណរដ្ឋកូរ៉េ ព្រមទាំងលោកស្រីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ឧស្សាហកម្មសំណង់ ក្រុមហ៊ុនស្ថាបត្យករ ក្រុមហ៊ុនសំណង់ ដៃគូអភិវឌ្ឍន៍ ក្រុមការងារបច្ចេកទេស និងសាកលវិទ្យាល័យនៅកម្ពុជា ជាច្រើនរូបទៀត នៅសណ្ឋាគារ Hyatt Regency Phnom Penh រាជធានីភ្នំពេញ។

ថ្លែងទៅកាន់អង្គសិក្ខាសាលា ឯកឧត្តម ជួប ប៉ារីស៍ បានលើកឡើងថា ការរួមបញ្ចូលគោលគំនិតអគារបៃតងទៅក្នុងវិស័យសំណង់របស់កម្ពុជា តាមរយៈការលើកកម្ពស់ការយល់ដឹងជាសាធារណៈ នឹងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការពន្លឿនការសម្រេចបាននូវគោលដៅ នៃការអភិវឌ្ឍន៍ដែលបំភាយឧស្ម័នទាប និងលើកកម្ពស់ប្រសិទ្ធភាពធនធានតាមរយៈការផ្លាស់ប្តូរអាកប្បកិរិយាក្នុងការកាត់បន្ថយការប្រើប្រាស់ទឹក និងថាមពលនៅក្នុងអគារ។ គោលគំនិតអគារបៃតង ដែលផ្ដោតលើការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព រួមមាន៖ ថាមពល ទឹក ការប្រើប្រាស់ដី សម្ភារសំណង់ ការគ្រប់គ្រងសំណល់ និងការចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ការបំពុលបរិយាកាសក្នុងអគារ ផលប៉ះពាល់លើសហគមន៍ក្នុងពេលសាងសង់ ពេលប្រើប្រាស់អគារ។

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ទៀតថា ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តជាជំហានៗនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍប្រកប ដោយចីរភាព គឺភាពស្អាត ភាពបៃតង និងចីរភាព។ តាមរយៈការដាក់បញ្ចូលគោលគំនិតអគារបៃតងទៅក្នុងវិស័យសំណង់កម្ពុជា នឹងគាំទ្រដល់ការពន្លឿនការសម្រេចបាននូវគោលដៅ នៃការអភិវឌ្ឍន៍បៃតង។

គួរបញ្ជាក់ថា សិក្ខាសាលាថ្នាក់តំបន់ ស្តីពី “ការចែករំលែកចំណេះដឹងការរចនាអគារបៃតងនៅកម្ពុជា” ធ្វើឡើងក្នុងគោលបំណងចម្បងមួយចំនួនរួមមាន៖ ១)ចែករំលែកចំណេះដឹង និងបទពិសោធន៍នៃការរៀបចំប្រព័ន្ធអគារបៃតងថ្នាក់ជាតិ ជាមួយប្រទេសជាសមាជិកក្នុងតំបន់ទន្លេមេគង្គ និងសាធារណរដ្ឋកូរ៉េ ២)ចែករំលែកផែនទីបង្ហាញផ្លូវ និងផែនការងារ ព្រមទាំងពិគ្រោះយោបល់និងទទួលធាតុចូលកែលម្អបន្ថែមសម្រាប់ការអនុវត្តជំហានបន្ទាប់ ៣)ផ្តួចផ្តើមការផ្លាស់ប្តូរចំណេះដឹងពាក់ព័ន្ធការអនុវត្តអគារបៃតង និងបទដ្ឋានគតិយុត្តិជាមួយប្រទេសមួយចំនួនក្នុងតំបន់ទន្លេមេគង្គ និង៤)កសាងបណ្តាញ និងស្វែងរកកិច្ចសហប្រតិបត្តិការនាពេលអនាគតក្នុងតំបន់ ដើម្បីជំរុញការអនុវត្តអគារបៃតង ដើម្បីបរិស្ថានសំណង់ប្រកបដោយនិរន្តរភាព និងអគារដែលបញ្ចេញកាបូនតិច៕

អត្ថបទដែលជាប់ទាក់ទង