ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំពង្រឹងការងារជំនាញសន្តិសុខ ព្រហ្មទណ្ឌ គ្រឿងញៀន និងការងារអន្តោប្រវេសន៍
ភ្នំពេញ៖ នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារជំនាញ សន្តិសុខ ព្រហ្មទណ្ឌ គ្រឿងញៀន និងការងារអន្តោប្រវេសន៍។
ក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីលោកស្នងការរងទទួលផែនការងារធនធានមនុស្ស លោកស្នងការរងទទួលផែនការងារជំនាញទាំង៤ លោកនាយការិយាល័យជំនាញ និងលោកអធិការនគរបាលខណ្ឌទាំង១៤៕