**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា និស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្រ្តាលី នឹងជាធនធានមនុស្សដ៏ពូកែ បំពេញការសិក្សាដោយមិនភ្លេចទឹកដីកំណើត

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៤ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលី ចំនួន១៨រូប ដឹកនាំដោយ យុវជន ផេង គីមហេង មន្ត្រីពីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនឹងត្រូវបន្តសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យនានា ក្នុងប្រទេសអូស្រ្តាលី ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។

និស្សិតជ័យលាភីទាំង១៨រូបនេះ គឺមកពីក្រសួង ស្ថាប័នចម្រុះនានា រួមមានពីក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងអប់រំ ទីស្ដីការគណៈរដ្ឋមន្ត្រី អង្គការជាតិ អង្គការអន្តរជាតិ ហើយក្នុងនោះក៏មានធនាគារជាតិកម្ពុជា និងធនាគារ មេប៊ែងផងដែរ។

និស្សិតជ័យលាភីទាំងអស់នេះ បានទទួលអាហារូបករណ៍ពីរដ្ឋាភិបាលអូស្ត្រាលី ទៅបំពេញវិជ្ជាមានរយៈពេលចាប់ពី១ឆ្នាំរហូតដល់២ឆ្នាំកន្លះ ដើម្បីទទួលបានអនុបណ្ឌិតនៅលើមុខជំនាញជាច្រើន រួមមានជាអាទ៍ នីតិសាធារណៈអន្តរជាតិ ការរចនាទីក្រុង វិស័យបរិស្ថាននិងជីវភាព សន្តិសុខអន្តរជាតិ សហគ្រិនភាពនិងនវានុវត្តន៍ សុខភាពសាធារណៈ ការគ្រប់គ្រងព័ត៌មានវិទ្យា សេដ្ឋកិច្ច ការអប់រំ ឧស្សាហកម្មច្នៃប្រឌិត ការគ្រប់គ្រងការអភិវឌ្ឍផ្នែកបរិស្ថាន។ល។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្រសួងអប់រំ បានទទួលការជូនដំណឹងពី AusAID ដែលជាអង្គការរបស់រដ្ឋាភិបាលអូស្រ្តាលីក្នុងការផ្ដល់អាហារូបករណ៍ ហើយក្រសួងអប់រំយុវជន និងកីឡាបានធ្វើសេចក្តីជូនដំណឹងនេះ ដល់គ្រប់ក្រសួង ស្ថាប័នជាសាធារណៈនានា ហើយនិស្សិតមកពីស្ថាប័នមន្ត្រីរាជការ ឬក៏បុគ្គលិកនៃអង្គការផ្សេងៗមានបំណងចង់សិក្សា គឺអាចដាក់ពាក្យសុំ នៅមជ្ឈមណ្ឌលអូស្ត្រាលីសំរាប់ការបណ្តុះបណ្តាល ACE នេះ ហើយបេក្ខជនដែលជាប់ជាស្ថាពរ បើសិនជាភាសាអង់គ្លេសនៅកម្រិត ត្រូវបន្តរៀនភាសាអង់គ្លេសរយៈពេលមួយឆ្នាំហើយចុងក្រោយនេះត្រូវបានបន្ថយមកនៅរយៈពេល៦ខែ នៅវិទ្យាស្ថានភាសាបរទេស មុននឹងទៅការសិក្សាជំនាញនៃអាហាររូបករណ៍ដែលទទួលបាន។

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ពីដំណើរតស៊ូ របស់សម្ដេច ក៏ដូចជាថ្នាក់ដឹកនាំចាស់ៗ ដែលបាននាំមកនូវសុខសន្តិភាព និងការក៏សាងប្រទេសពីបាតដៃទទេរ និងបានរៀបរាប់ពីការលំបាកនានា មិនដូចជាក្មួយៗ ចៅៗជំនាន់ក្រោយដែលអាចទៅសិក្សាអាហារូបករណ៍ងាយស្រួល ដែលជីដូនជីតា ឬ ឪពុកម្ដាយបានឆ្លងកាត់កន្លងមកក្រោយពីកម្ពុជាឆ្លងកាត់ខ្មែរក្រហមនោះ។

ក្នុងជំនួបរវាង ឪពុកនិងកូន ឬក៏ដូចជាជីតានិងចៅៗ សម្ដេច បានចោទជាសំនួរចំពោះ និស្សិតជ័យលាភី អាហារូបករណ៍ទាំងអស់ ថាមានចំណាប់អារម្មណ៍យ៉ាងណាចំពោះដំណើរការប្រព្រឹត្តិទៅរបស់រាជរដ្ឋាភិបាលថ្មីអណត្តិទី៧។ ក្រុមនិស្សិត បានសម្ដែងនូវការពេញចិត្តចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងគណរដ្ឋមន្ត្រីវ័យក្មេង ជំនាន់ថ្មី ដែលបានដំណើរការរយៈពេល៨ខែកន្លងទៅនេះ និងបានវាយតម្លៃខ្ពស់ចំពោះគណៈរដ្ឋមន្ត្រីថ្មី ដែលរក្សាបានកំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ អតិផរណាស្ថិតនៅក្នុងការគ្រប់គ្រង អត្រាប្ដូរប្រាក់មានស្ថិរភាព អ្វីៗមានដំណើរការល្អប្រសើរ។ ក្រុមនិស្សិតមានជំនឿយ៉ាងមុតមាំ និងសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលថ្មីអណត្តិទី៧។ ជ័យលាភីទាំងអស់ បានប្ដេជ្ញាចិត្តថា បន្ទាប់ពីបញ្ចប់ការសិក្សា នឹងត្រឡប់មកវិញចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើន។

សម្ដេចតេជោ ក៏បានចែករំលែកផងដែរថា ការផ្ទេរអំណាចពីជំនាន់ចាស់ទៅជំនាន់ថ្មីគឺជារឿងដ៏ត្រឹមត្រូវ ហើយការផ្ទេរនៅពេលនេះគឺដើម្បីស្ថិរភាពយូរអង្វែងរបស់កម្ពុជា ដោយរយៈពេល៨ខែកន្លងទៅនេះ អ្វីៗបានដំណើរការរលូន មិនមានអ្វីដែលគួរអោយព្រួយបារម្មណ៍នោះទេ។ សម្ដេចតេជោ បានផ្ដាំផ្ញើចំពោះក្មួយៗ និងចៅៗដែលជាជ័យលាភីអាហារូបករណ៍ ដោយសង្ឃឹមថានឹងជាធនធានមនុស្សដ៏ពូកែ បំពេញការសិក្សាដោយមិនភ្លេចទឹកដីកំណើត ជាមួយនឹងការលះបង់របស់ឪពុកម្ដាយ ជីដូនជីតា ដែលបានខិតខំតស៊ូក្រោយថ្ងៃរំដោះមកដល់ពេលនេះ ធ្វើអោយមានសុខសន្តិភាព និងការអភិវឌ្ឍ និងពេលកំពុងបំពេញការសិក្សាត្រូវចាត់ទុកថាជាឪកាសដែលទទួលបាន និងក្រៅពីមុខវិជ្ជាដែលបានកំណត់ ក៏ត្រូវខិតខំសិក្សាលើមុខវិជ្ជាផ្សេងៗទៀតអោយបានច្រើន រៀនច្រើនកាលណាកាន់តែល្អកាលហ្នឹង។

ជាទីបញ្ចប់ សម្ដេចតេជោ ប្រធាព្រឹទ្ធសភា ក៏បានជូនពរ កូនក្មួយ និងចៅៗ ជ័យលាភីអាហារូបករណ៍ទាំងអស់ សូមទទួលបានជោគជ័យក្នុងសិក្សានៅប្រទេសអូស្ត្រាលី ដើម្បីបានត្រឡប់មកបម្រើប្រទេសជាតិយើងនៅពេលខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង