**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកើតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពសកម្ម និងលទ្ធផលការងារ ដែលគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យសម្រេចបាននាពេលកន្លងមក ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដូចជា គ្រោះទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ និងបញ្ហាប្រឈមផ្សេងៗទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា កម្មវិធីនេះ ប្រារព្ធឡើងដើម្បីកៀងគរ ប្រមូលសប្បុរសជនក្នុងខេត្ត ចូលរួមក្នុងចលនាជាតិជាមួយកាកបាទក្រហមកម្ពុជា ដើម្បីការងារមនុស្សធម៌ ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយនានា។

បើតាមឯកឧត្តមរដ្ឋមន្ដ្រី កាកបាទក្រហមកម្ពុជាមានគ្រប់កន្លែង និងមិនទុកនរណាម្នាក់ចោលឡើយ។ លើសពីនេះទៀត ឯកឧត្តមប្រធានក្រុមការងារ បានបញ្ជាក់បន្ថែមថា ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមខេត្តប៉ូលសេដ្ឋកិច្ចទី៤ ដែលត្រូវយកចិត្តទុកដាក់ និងជំរុញ ទាំងការងារកសិកម្ម សេវាកម្ម បច្ចេកវិទ្យា និងវិស័យសំខាន់ៗផ្សេងទៀត ដើម្បីជួយខេត្ត ប្រជាពលរដ្ឋ រីកចម្រើន ទាំងសេដ្ឋកិច្ច និងសង្គម។

ឯកឧត្តមប្រធានក្រុមការងារ បានសង្កត់បញ្ជាក់ថា រាល់ការចូលរួមជាថវិកា និងសម្ភារ ពីសប្បុរសជន តែងតែបានកត់ត្រាយ៉ាងច្បាស់លាស់ ហើយថ្ងៃនេះ ឯកឧត្តមប្រធាន រង់ចាំស្វាគមន៍ និងទទួលសប្បុរសជន ក្នុងការចូលរួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ជនរងគ្រោះ និងខ្លួនឯង។

ឯកឧត្តមប្រធាន បានប្រកាសប្រកាន់ជំហរបន្តបង្កើតចលនាមូលនិធិសប្បុរសជននេះ នៅឆ្នាំខាងមុខទៀត ហើយនៅពេលដែលមូលនិធិកើន នោះការជួយពលរដ្ឋកាន់តែមានសន្ទុះកើនឡើងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង