**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង**រុស្ស៊ី នឹងចាត់វិធានការឆ្លើយតប ការដាក់ពង្រាយមូលដ្ឋានការពារមីស៊ីល របស់អាមេរិក ក្នុងទឹកដីប៉ូឡូញ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឧបត្ថម្ភទំនុកបម្រុងថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រីម្នាក់មានជំងឺឫសដូងបាតកំរិតទី៤**អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ បន្តចូលរួមរក្សាអនាម័យ នៅកន្លែងសម្រាក និងស្នាក់នៅ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ**សំរាមនិងសំណល់ផ្សេងៗ រួមទាំងសំណល់ប្លាស្ទិកចំនួនប្រមាណ៣៨០០តោន ត្រូវបានប្រមូលទុកដាក់នៅទីលានចាក់សំរាម នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក**ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការ ប្រើប្រាស់ក្របខណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា និងគ្រូជាប់កិច្ចសន្យា របស់ក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២៥**ករណីឃាតកម្ម ក្នុងស្រុកមោងប្ញស្សី ទីបំផុតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់បានហើយ**ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព”**រដ្ឋបាលខេត្តព្រៃវែង ប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សាយថា “ដោយមានការខ្វះខាត ចំណុះទូកមកពីខេត្តព្រៃវែង បានវៃអង្គាសប្រាក់គ្នាដើម្បីមកប្រគួតនៅភ្នំពេញ”

ក្រសួងសាធារណការ នឹងចាត់វិធានការតាមផ្លូវច្បាប់ដល់ជន ឬក្រុមហ៊ុនណា ដែលប្រកាសថាខ្លួន ទទួលបានគម្រោងសាងសង់ផ្លូវជាតិលេខ៦៧ ដោយមិនមានការដេញថ្លៃ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសនឹងចាត់វិធានការតាមផ្លូវច្បាប់ ដល់ជន ឬក្រុមហ៊ុនណា ដែលប្រកាសថាខ្លួនទទួលបានគម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ ៦៧ (សៀមរាប- អន្លង់វែង-ច្រកអន្តរជាតិជាំ.សាង៉ាំ) ដោយមិនមានការដេញថ្លៃ ឬក្លែងព័ត៌មានយកទៅបោកប្រាស់ ដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃ៧ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា កន្លងទៅថ្មីៗនេះ មានជនខិលខូចមួយចំនួនតូចបានប្រើប្រាស់ឯកសារ និងព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងគម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ ៦៧ (សៀមរាប- អន្លង់វែង-ច្រកអន្តរជាតិជាំ/សាង៉ាំ) ដោយធានាផ្តល់សិទ្ធិក្នុងការសាងសង់ផ្លូវជាតិលេខ៦៧ ដោយមិនឆ្លងកាត់នីតិវិធីដេញថ្លៃជាសាធារណៈ។

ជាការពិតកំណាត់ផ្លូវជាតិលេខ៦៧ ប្រវែង ១៣១,៤៦៤ គីឡូម៉ែត្រ គឺជាបេក្ខភាពគម្រោងដែលក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវធ្វើការស្តារ និងពង្រឹងគុណភាពឡើងវិញ ក្រោមកម្ចីឥណទាន សម្បទានពីទីភ្នាក់ងារសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច នៃប្រទេសជិតខាងនៃព្រះរាជាណាចក្រថៃ (NEDA) លេខ CFA004-2022 កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។

កិច្ចព្រមព្រៀងឥណទាននេះ មានទំហំទឹកប្រាក់ ៩៨៣លានបាត (ស្មើនឹងប្រមាណ ២៩លានដុល្លារអាមេរិក) ហើយចំពោះបរិមាណការងារ គឺរក្សាតាមទំហំផ្លូវចាស់ដដែល លើកលែងតែតំបន់ទីប្រជុំជន និងផ្លូវប្រសព្វសំខាន់ៗ ដែលត្រូវកែសម្រួលឱ្យស្របតាមស្ថានភាព និងតម្រូវការជាក់ស្តែង។

ចំពោះនីតិវិធីក្នុងការជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ គឺត្រូវធ្វើឡើងតាមរយៈការដេញថ្លៃជាសាធារណៈ និងប្រើប្រាស់នីតិវិធីលទ្ធកម្មទៅតាម Standard Operation Procedures (SOP) របស់ព្រះរាជាណាចក្រកម្ពុជា និងលក្ខខណ្ឌផ្សេងៗដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងកម្ចីឥណទាន។ ចំពោះព័ត៌មានស្តីពីការជ្រើសរើសក្រុមហ៊ុន និងព័ត៌មានគម្រោង គឺមានផ្សព្វផ្សាយក្នុងគេហទំព័ររបស់ NEDA (www.neda.or.th)។

បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងដំណើរការជ្រើសរើសទីប្រឹក្សាបច្ចេកទេស សម្រាប់សិក្សាលម្អិតរៀបចំឯកសារសៀវភៅបន្ទុក និងលក្ខខណ្ឌតម្រូវផ្សេងៗទៅតាមនីតិវិធីលទ្ធកម្ម។ យោងទៅតាមផែនការលទ្ធកម្ម ការជ្រើសរើសក្រុមហ៊ុនសាងសង់ នឹងត្រូវធ្វើឡើងនៅត្រីមាសទីមួយឆ្នាំ២០២៥ ខាងមុខនេះ។ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាត់វិធានការតាមផ្លូវច្បាប់ ដល់ជន ឬក្រុមហ៊ុនណា ដែលប្រកាសថាខ្លួនទទួលបានគម្រោងដោយមិនមានការដេញថ្លៃ ឬក្លែងព័ត៌មានយកទៅបោកប្រាស់ដើម្បីកេង ចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង