**ក្រសួងមុខងារសាធារណៈ លើកឡើងពីភារកិច្ច ៤ចំណុចសំខាន់ៗ របស់អនុគណៈកម្មការអប្បមាទ ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនវត្ថុមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺជុំវិញករណីកាសែតកោះសន្តិភាព ចុះផ្សាយថា «ផ្ទុះប្រតិកម្មកក្រើកនៅពន្ធនាគារខេត្តកោះកុង ធ្លាប់ធ្វើអនុជាង៣០ឆ្នាំ បានធ្វើប្រធានស្តីទីមួយដង្ហើមចង្រិត»**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន**ក្រសួងសាធារណការ ប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចេញលិខិតបំភ្លឺ ចំពោះការចុះផ្សាយព័ត៌មានរបស់កាសែតកោះសន្តិភាព កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន**ក្រសួងទេសចរណ៍ ប្រកាសលទ្ធផលនៃការចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between China and Cambodia» នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន**ក្រសួងធនធានទឹក បង្ហាញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៥ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ធ្វើការខ្ចីលុយពីជនជាតិឥណ្ឌា**បណ្ឌិត កែវ ពិសិដ្ឋ លើកទឹកចិត្តមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាន់ខ្ជាប់នូវវិន័យនិងសីលធម៌ខ្ពស់**សិក្ខាសាលាស្តីពី «ការអភិវឌ្ឍសមត្ថភាពអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ»**ជប៉ុន និងអាមេរិក ចោទក្រុមចោរព័ត៌មានវិទ្យារបស់កូរ៉េខាងជើង លួចលុយឌីជីថលគ្រីបតូជាង៣០០លានដុល្លារ**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម

ឯកឧត្តមរដ្ឋមន្ត្រី ឈាង រ៉ា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នាយកកម្មវិធីថ្នាំជក់អង្គការ Vital Strategies

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត Tara Singh BAM នាយកកម្មវិធីថ្នាំជក់អង្គការ Vital Strategies ព្រមទាំងប្រតិភូអមដំណើរនៃប្រទេសសិង្ហបុរី។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់អង្គការ Vital Strategies ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធផ្សេងទៀត ក្នុងការជំរុញការងារត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជាឱ្យសម្រេចបានជោគជ័យ ។ លោកបណ្ឌិត Tara Singh BAM បានថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងក្រសួងសុខាភិបាល បានគាំទ្រដល់កិច្ចសហប្រតិបត្តិការរបស់អង្គការ Vital Strategies ជាមួយមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព លើការងារត្រួតពិនិត្យផលិតផលថ្នាំជក់ ក្នុងរយៈពេល ១០ឆ្នាំ កន្លងមកនេះ និងចូលរួមអបអរសាទរ និងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានជោគជ័យធំៗ ក្នុងការកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ ដោយអត្រាប្រេវ៉ាឡង់នៃការប្រើប្រាស់ផលិតផលថ្នំាជក់ បានថយចុះគួរឱ្យកត់សម្គាល់ ជាប្រទេសដែលមានអត្រាប្រើប្រាស់ថ្នំាជក់ ទាបនៅក្នុងតំបន់ និងលើពិភពលោក។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័ត ច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ឆ្នាំ២០១៥ ដោយបានដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាព រួមមានវិធានការបោះពុម្ពសារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់ វិធានការហាមឃាត់ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់និងការឧបត្ថម្ភកម្មវិធីនានាដោយឧស្សាហករ ថ្នាំជក់ ព្រមទាំងហាមជក់ និងបង្ហុយផ្សែងផលិតផល ថ្នាំជក់នៅកន្លែងធ្វើការ និងទីសាធារណៈ ដែលនាំកម្ពុជាឈានទៅសម្រេចបានជោគជ័យក្នុងការកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់។ ទន្ទឹមនឹងនេះ ការអប់រំផ្សេព្វផ្សាយដល់សាធារណជនមានសារសំខាន់ណាស់ក្នុងការលើកកម្ពស់ការយល់ដឹង បានជំរុញឱ្យមានការចូលរួមពីសាធារណជនក្នុងការអនុវត្តច្បាប់កាន់តែទទួលបានជោគជ័យ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ស្នើអង្គការ Vital Strategies (១) បន្តការគាំទ្រពង្រឹងសមត្ថភាពដល់អ្នកអនុវត្តកម្មវិធីត្រួតពិនិត្យផលិតផលថ្នាំជក់នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងជួយបណ្តុះបណ្តាល មន្ត្រីទទួលបន្ទុកការងារអប់រំសុខភាព នៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព កាន់តែមានសមត្ថភាពខ្ពស់ (២) ជួយគាំទ្រសេវាលះបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់ឱ្យបានទូលំទូលាយ ពិសេសនៅមណ្ឌលសុខភាព និងក្នុងសហគមន៍ដាច់ស្រយាល (៣) ផ្តល់ការគាំទ្រលើកម្មវិធីសុខភាពសាធារណៈផ្សេងៗទៀតនៅកម្ពុជាដូចជា កម្មវិធីត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង និងកម្មវិធីសុវត្ថិភាពចរាចរណ៍ជាដើម និង (៤) ពង្រឹងការដាក់សារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់។ លោកនាយក Vital Strategies បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់អង្គការ Vital Strategies ក្នុងការប្តេជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល លើកិច្ចការជាអាទិភាពមួយចំនួនរបស់ក្រសួង ក្នុងការត្រួតពិនិត្យផលិតផលថ្នាំជក់ដូចជា (១)ពង្រឹងការអនុវត្តទីក្រុងគ្មានផ្សែងបារី (២)ការដាក់សារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់ (៣)ការអនុវត្តវិធានការហាមការជក់ ឬការបង្ហុយផ្សែងបារីនៅកន្លែងធ្វើការ ឬទីសាធារណៈ (៤)វិធានការហាមឃាត់ផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហករថ្នាំជក់ (៥)យុទ្ធនាការ ការអប់រំ ផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជន និង(៦) ទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ របស់គណៈកម្មាធិការអន្តរក្រសួង ត្រួតពិនិត្យផលិតផលថ្នាំជក់។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់ Vital Strategies ជាពិសេសលោកនាយក ដែលបានបញ្ជាក់ពីជំហរក្នុងការបន្តគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ Vital Strategies នាពេលកន្លងមក និងគម្រោងការងារបន្ត គឺមានគោលដៅរួមគ្នាជាមួយក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង