**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន**ក្រសួងបរិស្ថាន ផ្សព្វផ្សាយសៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ**ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ផ្តាំផ្ញើដល់សិស្សានុសិស្សដែលបានប្រឡងជាប់បាក់ឌុប ក្នុងស្រុកឆ្លូង ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀត ដើម្បីក្លាយខ្លួនជាមូលធនមនុស្សជួយសង្គមជាតិ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាត់ឲ្យមន្ត្រីចុះទៅពិនិត្យមណ្ឌលសុខភាពចំនួន១១ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អរគុណដល់អ្នកពាក់ព័ន្ធគ្រប់ផ្នែក ដែលជួយធ្វើឱ្យព្រះរាជពិធីបុណ្យអុំទូក បញ្ចប់ដោយជោគជ័យ និងប្រកបដោយភាពសប្បាយរីករាយ**កូនខ្មែរដែលមានឈាមជ័រខ្មែរកម្ពុជាក្រោម ត្រូវបានតែងតាំងជា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើរដ្ឋមន្ត្រី**រដ្ឋមន្រ្តីបរិស្ថាន៖ ជោគជ័យនៃការយល់ដឹងនិងទុកដាក់សំរាមបានល្អប្រសើរ ក្នុងព្រះរាជពិធីបុណ្យអុំទូក ពិតជាបានឆ្លុះបញ្ចាំងអំពីការសាមគ្គីគ្នា យ៉ាងរឹងមាំ រវាងក្រុមគ្រួសារបរិស្ថាន រួបរួមគ្នារុញច្រាននាវាបរិស្ថានឆ្ពោះទៅមុខ ក្រោមម្លប់សន្តិភាព**ស្នងការរាជធានីភ្នំពេញ ថ្លែងអំណរគុណ និងកោតសរសើរដល់កម្លាំងសមត្ថកិច្ចទាំងអស់ ដែលសហការគ្នាបានល្អ ក្នុងការការពារក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយជោគជ័យ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងបាក់ឌុប ទទួលបាននិទ្ទេស A ទាំង ១១៩នាក់ នៅខេត្តព្រៃវែង**អ៊ីរ៉ង់បដិសេធបេសកជនដែលបានជួបប្រជុំសម្ងាត់ជាមួយលោក Elon Musk**អ៊ីស្រាអែល​បាន​បំផ្លាញ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​អំឡុង​ការ​វាយ​ប្រហារកាលពី​ខែ​តុលា**Apple ដកប្រព័ន្ធផ្សព្វផ្សាយដែលផ្តល់មូលនិធិដោយរដ្ឋរបស់អាមេរិកចេញពី AppStore ក្នុងប្រទេសរុស្ស៊ី

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីបក្រកាសព័ត៌មានស្តីពី ទ្ធផលនៃការពិនិត្យរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកំណត់(UPR) ជុំទី៤ របស់កម្ពុជា នៅទីក្រុងហ្សឺណែវ

ភ្នំពេញ៖ ឯកឧត្តម កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដឹកនាំគណៈ ប្រតិភូកម្ពុជា រួមមាន ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវ ឡុង សូនីតា អនុប្រធាន គ.ស.ម.ក. លោកជំទាវ ញាណ សុចិត្រា អគ្គនាយកក្រសួងកិច្ចការនារី ឯកឧត្តម ប៉ាង រ៉ាស៊ី អនុប្រធានក្រុមប្រឹក្សា នីតិកម្មក្រសួងមហាផ្ទៃ ឯកឧត្តម ឌី ខាំបូលី អគ្គនាយករងគោលនយោបាយនិងផែនការ ក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម សុក ឫទ្ធិចាក់ ជំនួយការឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ទៅ ចូលរួមការពិនិត្យរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ ក្នុងសម័យប្រជុំ លើកទី៤៦ របស់ក្រុមការងារ UPR នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស។

យន្តការ UPR ជាយន្តការមួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលរៀបចំឡើង ដើម្បីពិនិត្យកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសនីមួយៗ ដោយប្រទេសដទៃទៀតរៀងរាល់ចន្លោះពី៤ឆ្នាំកន្លះ ទៅ៥ឆ្នាំម្តង។ ការពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ជាវេទិកាមួយសម្រាប់កិច្ចសន្ទនាបែបស្ថាបនា រវាងរដ្ឋនិងរដ្ឋ ដែលជាសមាជិកអង្គការសហប្រជាជាតិ ក្នុងន័យរួមគ្នាលើកកម្ពស់និងការពារសិទ្ធិមនុស្ស ជាសកល តាមរយៈការចែករំលែកនូវបទពិសោធ និងការអនុវត្តល្អៗ ព្រមទាំងបញ្ហាប្រឈមនានាពាក់ព័ន្ធ នឹងសិទ្ធិមនុស្ស។ ពោលគឺ យន្តការនេះ មិនមែនជាវេទិកាបន្ទុះបង្អាប់ រិះគន់ ឬការវាយប្រហារគ្នាលើបញ្ហា សិទ្ធិមនុស្សនោះទេ តែជាឱកាសក្នុងការសិក្សារៀនសូត្រ និងដកស្រង់បទពិសោធល្អៗពីគ្នាទៅវិញទៅមក ស្របតាមគោលការណ៍ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ ព្រះរាជាណាចក្រកម្ពុជា បានចូលរួមយ៉ាងសកម្ម និង ប្រកបដោយអត្ថន័យក្នុងយន្តការនេះ ក៏ដូចជាយន្តការសិទ្ធិមនុស្សផ្សេងៗទៀតផងដែរ។ នៅក្នុងការពិនិត្យ របាយការណ៍ របាយការណ៍ជុំទី៤នេះ គណៈប្រតិភូកម្ពុជា បានបង្ហាញនូវសមិទ្ធផលនានាដែលកម្ពុជាសម្រេចបាន ក្នុង ការអនុវត្តអនុសាសន៍ចំនួន ១៧៣ ដែលបានទទួលយកកាលពីជុំទី៣ ព្រមទាំងធ្វើបច្ចុប្បន្នភាពនិងបង្ហាញនូវ វឌ្ឍនភាពថ្មីៗជាច្រើនទៀតលើវិស័យផ្សេងៗ។ សមិទ្ធផលទាំងឡាយដែលបានបង្ហាញទាំងនៅក្នុងរបាយការណ៍ ជុំទី៤ និងក្នុងបទអន្តរាគមន៍របស់គណៈប្រតិភូ បានក្ដោបទៅលើសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច

សិទ្ធិសង្គមកិច្ច និងសិទ្ធិវប្បធម៌ រួមទាំងស្ថានភាពនៃសិទ្ធិរបស់ក្រុមជាក់លាក់មួយចំនួនផងដែរ។ សមិទ្ធផល ទាំងនោះ រួមមាន ការដាក់ចេញនូវក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត កម្មវិធីនយោបាយ ផែនការសកម្មភាព និងវិធានការផ្សេងៗទៀត ស្របតាមស្ថានភាពនិងបរិបទជាក់ស្តែងរបស់ប្រទេសកម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។

នៅក្នុងការពិនិត្យរបាយការណ៍ UPR ជុំទី៤ របស់កម្ពុជា មានប្រទេសចំនួន ១០០ បានចុះឈ្មោះ ចូលរួម ដើម្បីលើកជាមតិយោបល់ និងផ្តល់អនុសាសន៍ផ្សេងៗដល់ប្រទេសកម្ពុជា។ ជាការកត់សម្គាល់ តំណាងប្រទេសដែលបានចូលរួមទាំងអស់បានសម្តែងនូវការសាទរ និងការកោតសរសើរដល់ប្រទេសកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តអនុសាសន៍ដែលបានទទួលយកនាពេលកន្លងមក និងការបង្ហាញចេញនូវសកម្មភាពជាក់ស្តែងជាច្រើនលើវិស័យសិទ្ធិមនុស្ស។ ទន្ទឹមនឹងនេះ ក៏ដូចជាការប្តេជ្ញាចិត្ត ក៏មានអនុសាសន៍ ជាច្រើនបានជំរុញ និងលើកទឹកចិត្តឱ្យកម្ពុជាបន្តការអភិវឌ្ឍលើគ្រប់វិស័យរបស់ខ្លួនបន្តទៀត។ ការទទួល បានការសាទរ និងការកោតសរសើរពីសំណាក់តំណាងប្រទេសជាច្រើនបែបនេះ គឺជាសក្ខីកម្មដ៏រឹងមាំដែល បញ្ជាក់ថា កម្ពុជាកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវក្នុងការកសាងនិងអភិវឌ្ឍន៍ជាតិ ដែលនាំទៅដល់ការធានាបាន នូវការប្រើប្រាស់សិទ្ធិនិងសេរីភាពជាមូលដ្ឋានកាន់តែទូលំទូលាយនិងប្រសើរឡើងជាលំដាប់។

សូមបញ្ជាក់ថា អនុសាសន៍ទាំងអស់ដែលតំណាងប្រទេសនានាបានផ្តល់ឱ្យកម្ពុជា គ.ស.ម.ក. ដែល ជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងយកមកពិនិត្យពិភាក្សាជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងភាគី ពាក់ព័ន្ធនានា ដើម្បីសម្រេចពីអនុសាសន៍ដែលត្រូវទទួលយកមកអនុវត្ត និងការធ្វើការកត់សម្គាល់ចំពោះ អនុសាសន៍ទាំងឡាយណា ដែលមិនឆ្លុះបញ្ចាំងពីការពិត គ្មានមូលដ្ឋានច្បាស់លាស់ មានចរិតនយោបាយ ឬមិនស្របនឹងបរិបទប្រទេសកម្ពុជា។

ជារួម នៅក្នុងដំណើរការនៃការពិនិត្យរបាយការណ៍ UPR ជុំទី៤នេះ ពិតជាបានផ្តល់ឱកាសសម្រាប់ គណៈប្រតិភូកម្ពុជា ក្នុងការចែករំលែកនិងបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនលើវិស័យសិទ្ធិមនុស្ស ព្រមទាំង ជាឱកាសក្នុងការពន្យល់បកស្រាយ និងបង្ហាញពីស្ថានពិតជាក់ស្តែងក្នុងប្រទេសកម្ពុជាលើបញ្ហាមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង