ឯកឧត្តម ចាន់ សុធា ដឹកនាំប្រជុំក្រុមការងារអន្តរក្រសួង ស្ដីពីការពិនិត្យពិភាក្សាលើការរៀបចំធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យមន្ទីរ អង្គភាព ខ្សែបណ្ដោយ សម្រាប់អនុវត្តការងារចុះបញ្ជីគម្រោងវិនិយោគក្រោមទុន ៥លានដុល្លា នៅថ្នាក់រាជធានី ខេត្ត
ភ្នំពេញ៖ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានស្ដីទីនៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងស្ដីពីការពិនិត្យ ពិភាក្សាលើការរៀបចំធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យមន្ទីរ អង្គភាព ខ្សែបណ្ដោយសម្រាប់អនុវត្តការងារចុះបញ្ជីគម្រោងវិនិយោគក្រោមទុន៥លានដុល្លានៅថ្នាក់រាជធានី ខេត្ត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានរដ្ឋបាល ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ត្រីជំនាញជាច្រើនរូប។