**នគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅចំណុចស្ថានីយ៍ប្រេង PTT ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ**លោកជំទាវ ជា សិរី លើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារដល់ប្រជាជន**ចិនស្នើក្រុមហ៊ុនកូរ៉េខាងត្បូង មិនឱ្យដឹកជញ្ជូនផលិតផលមានផ្ទុកសារធាតុរ៉ែកម្ររបស់ចិន ទៅកាន់ក្រុមហ៊ុនការពារជាតិអាម៉េរិក**ក្រសួងការបរទេសអ៊ុយក្រែន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់យុទ្ធជនចិនកំពុងជួយទ័ពរុស្ស៊ីក្នុងសមរភូមិ**គណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចនៅសិង្ហបុរី បង្ហាញបេក្ខជនថ្មីចំនួន៣២នាក់ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតសកល**សម្តេចតេជោ បានរកឃើញហើយកុមារីលក់ផ្កា ដែលទទួលការចាប់អារម្មណ៍តាមបណ្តាញសង្គម**អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលជាមួុយប្រជាពលរដ្ឋនៅក្នុងសហគមន៍ភ្ញាស់ពងទាកូន ស្រែរនោង ស្ថិតនៅស្រុកត្រាំកក់**វៀតណាមកំពុងខ្នះខ្នែងពន្លឿនការចរចារបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី**ប្រធានាធិបតីអ៊ុយក្រែន ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយរុស្ស៉ី លុះត្រាតែមាន បទឈប់បាញ់មួយចូលជាធរមានជាមុនសិន**ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ណែនាំ ៦ចំណុច ដើម្បីជំរុញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ឲ្យទទួលបានជោគជ័យ**ប៉ូលិសឥណ្ឌា៖ យ៉ាងហោច ២៦នាក់ត្រូវបានសម្លាប់ និង១៧នាក់ទៀតរងរបួស ក្រោយក្រុមសកម្មប្រយុទ្ធ បើកការបាញ់រះលើភ្ញៀវទេសចរ នៅតំបន់ Kashmir**នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន ចាប់ពីថ្ងៃអាទិត្យនេះ**គណៈកម្មាធិការអឺរ៉ុប កំពុងវាយតម្លៃថា តើអាចបង្កើតច្បាប់ ដើម្បីហាមឃាត់ក្រុមហ៊ុននានានៅក្នុង EU មិនឱ្យចុះហត្ថលេខាលើកុងត្រាថ្មី សម្រាប់ឥន្ធនៈហ្វូស៉ីលរុស្ស៉ីបានឬអត់**បេសកជនរបស់ប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូក្នុងសប្តាហ៍នេះ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**សម្តេចតេជោ ថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ**ចិន ថាសង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់**ប្រមុខការពារជាតិហ្វីលីពីន ថាខ្លួនកំពុងត្រៀមទទួលប្រព័ន្ធមីស៉ីលឈុតថ្មីពីឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារតាមបណ្តោយឆ្នេររបស់ខ្លួន**ជនសង្ស័យ៣នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ប.ស.ស. បើកវគ្គបណ្ដុះបណ្ដាលលើកដំបូងលើជំនាញពិធីការជាតិ និងអន្ដរជាតិ ដើម្បីបង្កើនសមត្ថភាពមន្ត្រី និងបុគ្គលិករបស់ខ្លួន

ភ្នំពេញ៖ បេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ បានសហការជាមួយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំវគ្គបណ្ដុះបណ្ដាលជំនាញ ស្ដីពី ពិធីការជាតិ និងអន្ដរជាតិ ជូនដល់មន្រ្តីរាជការក្រោមឱវាទបេឡាជាតិសន្ដិសុខសង្គម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ៩-១០ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំករុណា ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស.ស្ដីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានការធ្វើបទបង្ហាញដោយគ្រូឧទ្ទេស មកពីវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានវត្តមានសិក្ខាកាមចូលរួមសរុបប្រមាណ ១០០នាក់។

មានប្រសាសន៍ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ឯកឧត្តមអគ្គនាយក ប.ស.ស.ស្ដីទី បានថ្លែងឡើងថា ការអភិវឌ្ឍន៍ធនធាន មន្រ្តីរាជការ និងបុគ្គលិក នៅក្នុងបេឡាជាតិសន្ដិសុខសង្គម ជាទស្សនវិស័យអាទិភាពចាំបាច់ និងមានសារៈសំខាន់បំផុត ជាក់ស្ដែងក្នុងវគ្គបណ្ដុះបណ្ដាលនេះ គឺជាវគ្គបណ្ដុះបណ្ដាលលើកទី៤៥ហើយ ដែល ប.ស.ស. រៀបចំឡើង ហើយវគ្គបណ្ដុះបណ្ដាលនាឱកាសនេះ ក៏បណ្ដុះបណ្ដាលលើកដំបូងដែលផ្តោតសំខាន់អំពីរបៀបរបបនៃការរៀបចំព្រឹត្តិការណ៍ផ្លូវការនានា ការរៀបចំទស្សនកិច្ចផ្លូវការ ការរៀបចំកិច្ចប្រជុំ សន្និសីទ សិក្ខាសាលា ពិធីចុះហត្ថលេខា និងកម្មវិធីនានា ជាពិសេសការបង្ហាញគន្លឹះពាក់ព័ន្ធ និងរបៀបរៀបចំខ្លួន និងឥរិយាបថ តាមរយៈការស្លៀកពាក់ កាយវិការ ក្នុងកម្មវិធីផ្លូវការផ្សេងៗទៀត។

វគ្គបណ្ដុះបណ្ដាលនាឱកាសនេះ ជាគំនិតផ្ដួចផ្ដើមដោយផ្ទាល់របស់ ឯកឧត្តមអគ្គនាយក ប.ស.ស.ស្ដីទី ដើម្បីធានាការងារពិធីការ និងការងារផ្សេងៗទៀត ត្រូវបានអនុវត្តតាមស្ដង់ដារួមមួយ និងអនុលោមទៅតាមប្រពៃណី ឬក្រឹត្យក្រមដែលត្រូវបានទទួលស្គាល់ជាលក្ខណៈជាតិ និងអន្ដរជាតិ។

ឯកឧត្តមអគ្គនាយក ប.ស.ស. ស្ដទី សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ដែលមកពីនាយកដ្ឋាននីមួយៗ នឹងខិតខំសិក្សារៀនសូត្រ នូវចំណុចខ្វះខាតរបស់ខ្លួន និងត្រូវបំពេញបន្ថែមប្រកបដោយការយកចិត្តទុកឱ្យបានខ្ពស់ ដើម្បីក្រេបចំណេះដឹងសម្រាប់យកមកអនុវត្តក្នុងអង្គភាពរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង