**គណៈប្រតិភូក្រសួងរ៉ែ បន្តផ្សព្វផ្សាយ និងជំរុញពាណិជ្ជកម្មថ្មអារទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយថែមទៀត**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតជូនប្រតិភូធុរកិច្ចជនឥណ្ឌាចូលជួបសម្តែងការគួរសម និងរាយការណ៍ពីផែនការវិនិយោគនៅកម្ពុជា**ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី នឹងជួយជ្រោមជ្រែងទាក់ទាញនូវវិនិយោគិនអូស្រ្តាលី ឱ្យមកវិនិយោគក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៦នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចម៉ូតូ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**នាយឧត្តមសេនីយ៍ ស ថេត ជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ដ្រី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ**លទ្ធផលនៃកិច្ចប្រជុំពេញអង្គ​ និងបច្ចេកទេស​លេីកទី១០ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស​ និងលេីកតម្លៃព្រះវិហារ​ (ICC-PV)** លោក វីនស្តុន ភីតទ័រ អះអាងថា ទំនាក់ទំនងរបស់នូវែលហ្សេឡង់ជាមួយសហរដ្ឋអាម៉េរិក គឺស្ថិតនៅជំហរដ៏រឹងមាំ**ទិន្នន័យបង្ហាញថា ចំនួនប្រជាជនកាណាដា បានកើនឡើងតិចតួចប៉ុណ្ណោះ គិតក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៤**អង់គ្លេស កោតសរសើរចំពោះវឌ្ឍនភាពថ្មីៗពាក់ព័ន្ធនឹងកិច្ចការពារកុមាររបស់កម្ពុជា**ប៉ូលិសក្នុងរដ្ឋ Punjab ប្រទេសឥណ្ឌា ឃុំខ្លួនកសិកររាប់រយនាក់ និងប្រើប្រាស់គ្រឿងចក្រឈូសឆាយ កម្ទេចជំរំបណ្តោះអាសន្ននៅតំបន់ព្រំដែន**ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ស្នើធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធពិចារណាលើ ៣ចំណុចដើម្បីជុំការប្រើប្រាស់រៀល**​តូហ្គោ​ សម្តែងការ​អបអរសាទរ​ចំពោះការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់​លេីគ្រប់វិស័យរបស់កម្ពជា**នាយកប្រតិបត្តិធនាគារជាតិកាណាដា​ ជឿជាក់ថា​ ធនាគារ ABA នឹងបន្តដើរតួនាទីក្នុងការចូលរួមចំណែកដល់ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា**លោកជំទាវបណ្ឌិត ជា សិរី៖ ការដាក់ប្រាក់រៀលសន្សំក្នុងធនាគាររបស់ប្រជាជនកម្ពុជា មានតែ ១១ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺជាប្រាក់ដុល្លារអាមេរិកទាំងអស់**សភាឥណ្ឌូណេស៊ី អនុម័តច្បាប់យោធាដ៏ចម្រូងចម្រាស ដែលនឹងបែងចែកតួនាទីស៊ីវិលបន្ថែមទៀតសម្រាប់មន្ត្រីយោធា**តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងប្រកាសសាលក្រម ក្នុងសំណុំរឿងដកតំណែងនាយករដ្ឋមន្រ្តី លោក Han Duck Soo នៅដើមសប្តាហ៍ក្រោយ**ជប៉ុនផ្ដល់ជំនួយឥតសំណង ១០,៤លានដុល្លារ សម្រាប់គម្រោង ពង្រឹងសមត្ថភាព CMAC និងគម្រោងសាងសង់ អគារហ្វឹកហ្វឺន នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន**រដ្ឋមន្ដ្រី ឈាង រ៉ា ចុះសួរសុខទុក្ខមន្ដ្រីសុខាភិបាល នៅមណ្ឌលសុខភាពមនោរម្យ ខេត្តក្រចេះ ដោយពុំជូនដំណឹង**ក្រុមហ៊ុន AirAsia ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរមកកាន់កម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត**ADB នឹងបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការក្នុង ភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា

ប្រជាពលរដ្ឋ ៤០០នាក់ នៅក្នុងឃុំដងទង់ បានទទួលការព្យាបាលជំងឺដោយមិនគិតប្រាក់ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ 

ភ្នំពេញ៖ ដោយមានការគិតគូរ និងយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាលតែងតែដាក់ចុះនូវយុទ្ធនាការក្នុងការព្យាបាលជំងឺជូនពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីបង្កភាពងាយស្រួល និងកាត់បន្ថយការចំណាយផ្សេង។ ជាក់ស្តែងពលរដ្ឋក្នុងស្រុកដងទង់ចំនួន ៤០០នាក់ បានទទួលការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់។

ប្រជាពលរដ្ឋចំនួន ៤០០នាក់ នៅក្នុងឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត បានទទួលការព្យាបាលជំងឺដោយមិនគិតប្រាក់ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ទទួលបន្ទុកខេត្តកំពត ព្រះសីហនុ និងខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកដងទង់ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងបរិវេណវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ដងទង់។

មានប្រសានសន៍សំណេះសំណាលក្នុងពិធីនេះ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ដោយទទួលបានការណែនាំពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីសុខទុក្ខ ពិសេសសុខភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌មកពីប្រទេសបារាំង ដែលជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកដងទង់ដោយឥតគិតថ្លៃ។

ឯកឧត្ដមបានបន្តថា ការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋដោយមិនគិតថ្លៃដល់មូលដ្ឋាននេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាកប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អំពីការបង្ខិតសេវាផ្សេងៗឱ្យកៀកនិងប្រជាពលរដ្ឋ ពិសេសការថែទាំសុខភាពពលរដ្ឋ ដែលជាចំណុចអាទិភាពមួយក្នុងចំណោមចំណុអាទិភាពទាំង៥ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងដែរថា ប្រជាពលរដ្ឋដែលបានរស់នៅលើទឹកដីកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាពគឺពិតជាមានសំណាងខ្លាំងណាស់ ដែលមានថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ ប៉ិនប្រសប់ក្នុងការដឹកនាំប្រទេស តាំងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព រហូតមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចទាំងទ្វេតែងតែគិតគូរជានិច្ចចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានទូទាំងប្រទេស ដោយមិនទុកចោល មិនរត់ចោល ប្រជាជនរបស់ខ្លួននោះឡើយ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា  ការចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនពលរដ្ឋក្នុងមូលដ្ឋាននៃស្រុកដងទង់នាពេលនេះ គឺបានបង្ហាញពីការស្រឡាញ់ និងគិតគូអំពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងបង្កលក្ខណៈងាយស្រួលក្នុងការព្យាបាលជំងឺផ្សេងៗជូនពលរដ្ឋ ដើម្បីកាត់បន្ថយការចំណាយ និងកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។

តាមការឱ្យដឹងពីឯកឧត្តម យ៉ា សាដេត ទីប្រឹក្សាក្រសួងដែនដី នគរូបណីយកម្ម និងសំណង់ និងជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា យុទ្ធនាការចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌មកពីប្រទេសបារាំង បានធ្វើឡើងតាមបណ្តាខេត្តមួយចំនួនដូចជា៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ សៀមរាម ក្រចេះ ព្រៃវែង តាកែវ ព្រះសីហនុ រាជធានីភ្នំពេញ ហើយបានបន្តមកខេត្តកំពត និងខេត្តកែបបន្តទៀត។ ឯកឧត្តមបានបន្តថា ការចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ ក្នុងមួយខេត្តធ្វើឡើងចំនួន ២ទៅ ៣ដងក្នុងមួយឆ្នាំ ហើយក្នុងម្តងៗមានរយៈពេល ២ទៅ ៣ថ្ងៃ ហើយក្នុងមួយថ្ងៃពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋបានប្រមាណពី១០០ ទៅ ២០០នាក់៕

អត្ថបទដែលជាប់ទាក់ទង