**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្ដម ស្វាយ សំអ៊ាង ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា អាណត្តិទី៥ លើកទី៣

ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា អាណត្តិទី៥ (២០២៤-២០២៨) លើកទី៣ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាណដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ។

ថ្លែងក្នុងកិច្ចប្រជុំនោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកំណត់យកខែឧសភានេះ ជាកាលបរិច្ឆេទនៃការចាប់ផ្ដើមសម្រួចការងារឆ្ពោះទៅកាន់ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ដែលកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនាឆ្នាំ២០២៩។

ក្នុងកិច្ចប្រជុំដែលមានការពិនិត្យការងារខែមេសា បន្តខែឧសភា ដើម្បីពង្រឹងការងារបណ្ដុះបណ្ដាលធនធានមនុស្ស ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំកម្មវិធីប្រកួត និងការងារទំនាក់ទំនងអន្តរជាតិរបស់សហព័ន្ធ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា កិច្ចប្រជុំនៅខែបន្ទាប់ ត្រូវតែផ្ដោតជាអាទិភាពលើការពិនិត្យពិភាក្សាអំពីផែនការឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ជាឱកាសថ្មីមួយទៀតដែលកម្ពុជាត្រូវបង្ហាញសក្ដានុពលវិស័យកីឡាក្រោមមនុញ្ញផលសុខសន្តិភាព ដូចដែលបានរៀបចំដោយជោគជ័យលើព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កាលពីឆ្នាំ២០២៣ ដែលក្នុងនោះសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ក៏ត្រូវតែអភិវឌ្ឍធនធានកីឡាករដើម្បីរួមចំណែកផងដែរ។

ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ត្រូវបានរៀបចំដោយក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដោយចាប់ផ្តើមពីឆ្នាំ២០០៩ មកនៅប្រទេសសិង្ហបុរី និងបន្ទាប់មកនៅសាធារណរដ្ឋប្រជាមានិតចិន។ ព្រឹត្តិការណ៍នេះនឹងរៀបចំលើកទី៤ នៅក្រុង Tashkent ប្រទេសអ៊ូសបេគីស្ថាន នាឆ្នាំ២០២៥ មុននឹងរៀបចំជាលើកទី៥ នៅរាជធានីភ្នំពេញ នាឆ្នាំ២០២៩។

ក្នុងនាមប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា កាលពីកិច្ចប្រជុំលើកទី២ កន្លងទៅ ក៏ធ្លាប់បានផ្ដល់អនុសាសន៍ឱ្យសហព័ន្ធ ត្រៀមលក្ខណៈទាំងទីតាំងស្នាក់នៅ ទីតាំងហ្វឹកហាត់ និងធនធានកីឡាជាយុវជន ចាប់ពីពេលនេះទៅ បើទោះបីជាព្រឹត្តិការណ៍នោះនៅសល់ពេលជាង ៥ឆ្នាំទៀតក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង