អគ្គនាយកអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាជាមួយមន្រ្តីទទួលបន្ទុកនៃការវាយតម្លៃគម្រោងនៃភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ
ភ្នំពេញ៖ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានទទួលជួបមន្រ្តីទទួលបន្ទុកនៃការវាយតម្លៃគម្រោងនៃភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ ដឹកនាំដោយអ្នកស្រី Barbara Torggler ប្រធានផ្នែកវាយតម្លៃកម្មវិធីនៃការិយាល័យសេវាត្រួតពិនិត្យផ្ទៃក្នុងរបស់IAEA ដើម្បីពិភាក្សាការងារទាក់ទងនឹងលទ្ធភាពចូលរួមចំណែកក្នុងកិច្ចការងារអភិរក្ស ថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌នៅរមណីយដ្ឋានអង្គរ៕