**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន**ក្រសួងសាធារណការ ប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចេញលិខិតបំភ្លឺ ចំពោះការចុះផ្សាយព័ត៌មានរបស់កាសែតកោះសន្តិភាព កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន**ក្រសួងទេសចរណ៍ ប្រកាសលទ្ធផលនៃការចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between China and Cambodia» នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន**ក្រសួងធនធានទឹក បង្ហាញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៥ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ធ្វើការខ្ចីលុយពីជនជាតិឥណ្ឌា**បណ្ឌិត កែវ ពិសិដ្ឋ លើកទឹកចិត្តមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាន់ខ្ជាប់នូវវិន័យនិងសីលធម៌ខ្ពស់**សិក្ខាសាលាស្តីពី «ការអភិវឌ្ឍសមត្ថភាពអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ»**ជប៉ុន និងអាមេរិក ចោទក្រុមចោរព័ត៌មានវិទ្យារបស់កូរ៉េខាងជើង លួចលុយឌីជីថលគ្រីបតូជាង៣០០លានដុល្លារ**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យមើលកម្មវិធីបណ្ដុះបណ្ដាលបរិញ្ញាបត្រ បូក ២ និងការបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្រជាន់ខ្ពស់គាំទ្រដោយ CIESF

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និង កីឡា នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យមើលកម្មវិធីបណ្ដុះបណ្ដាលបរិញ្ញាបត្រ បូក ២ និងការបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្រជាន់ខ្ពស់គាំទ្រដោយមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា (CIESF) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ នៅវិទ្យាស្ថានជាតិអប់រំ។

គោលដៅ នៃកម្មវិធីបណ្តុះបណ្តាលគ្រូ គឺធ្វើឡើងដើម្បីកសាងគ្រូបង្រៀនឱ្យមានសមត្ថភាព ជំនាញសតវត្សទី២១ ដោយផ្ដោតលើចំណេះដឹងវិជ្ជាជីវៈ ជំនាញវិជ្ជាជីវៈ ក្រមសីលធម៌វិជ្ជាជីវៈ និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ដើម្បីអភិវឌ្ឍធនធានមនុស្ស ឱ្យមានលក្ខណៈសម្បត្តិពេញលេញសម្រាប់កសាងសង្គមពុទ្ធិ និងវិបុលភាព ឆ្លើយតបទៅនឹង (១). យុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ២០១៩ -២០២៣ (២). និន្នាការរាជរដ្ឋាភិបាលកម្ពុជា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (៣). ក្របខណ្ឌគុណវុឌ្ឍិជាតិ (៤). ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន (៥). ការអនុវត្តកម្មវិធីសិក្សាតាមប្រព័ន្ធក្រេឌីត (ACC) (៦). ទស្សនវិជ្ជាអប់រំសម្រាប់ការបណ្ដុះបណ្ដាលគ្រូបង្រៀន (៧). និន្នាការនៃការអប់រំពិភពលោក៖ គោលដៅអភិវឌ្ឍប្រកបដោយចិរភាព SDG4 ។

ដើម្បីជំរុញប្រសិទ្ធភាពការងារ កែលម្អប្រព័ន្ធបណ្តុះបណ្តាលគ្រូឈានទៅលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ឱ្យក្រុមការងាររៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលពាក់ព័ន្ធនឹងភាពចាំបាច់ក្នុងការពង្រឹងកែលម្អប្រព័ន្ធបណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំ ដាក់ចេញការប្ដេជ្ញាចិត្តដើម្បីដោះស្រាយបញ្ហា និងត្រូវសិក្សារៀនសូត្រពីបទពិសោធន៍ល្អៗរបស់គម្រោងផ្សេងៗ ការបណ្តុះបណ្តាលត្រូវផ្សារភ្ជាប់នឹងស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន ជំរុញការប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មីៗ រៀបចំបង្កើតយន្តការវាយតម្លៃជាប្រចាំ និងត្រូវមានរបាយការណ៍បច្ចុប្បន្នភាព ដើម្បីពិនិត្យសិក្សាស្ថានភាពបច្ចុប្បន្នជាក់ស្តែងទាំងឯកសារ និងវិធីសាស្ត្របង្រៀន ត្រូវឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងត្រូវពិនិត្យកែលម្អការងារមួយចំនួនឡើងវិញ ដោយផ្អែកលើ ៩ចំណុច ដូចជា៖ ១). របាយការណ៍បច្ចុប្បនភាព ២). វិធីសាស្ត្របង្រៀន ៣). ការរៀបចំ Profile គ្រូឧទ្ទេស ៤). ការរៀបចំគ្រូតាមមុខវិជ្ជា ៥). រៀបចំកម្មវិធីសិក្សា (Course syllabus) ដោយកំណត់សៀវភៅដែលចាំបាច់ត្រូវអាន និងសៀវភៅអានដើម្បីបំពេញបន្ថែមចំណេះដឹង ពង្រឹងទម្លាប់នៃការអាន និងសិក្សាស្រាវជ្រាវដោយខ្លួនឯង ៦). សេចក្ដីណែនាំ ស្តីពីរបៀបសរសេរនិក្ខេបបទ ដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សា ៧). យន្តការវាយតម្លៃប្រចាំឆ្នាំ ៨). បណ្ណាល័យអេឡិចត្រូនិក ៩). ការចុះគាំទ្រការអនុវត្តស្តង់ដាសាលារៀនគំរូនៅតាមសាលារៀនគោលដៅ ។

គួរបញ្ជាក់ផងដែរថា កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតឧត្ដម(បរិញ្ញាបត្រ+២) មានគោលបំណង បណ្ដុះបណ្ដាលអ្នកសិក្សាឱ្យក្លាយទៅជាគ្រូបង្រៀនកម្រិតឧត្ដមប្រកបដោយសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ អ្នកស្រាវជ្រាវអប់រំដែលមានការអភិវឌ្ឍ ការអនុវត្ត និងការវាយតម្លៃការសិក្សា របស់សិស្សប្រកបដោយសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង